Archive

Posts Tagged ‘system’

Law of Public Finance System

30/08/2011 1 comment

Sources:

http://www.cambodianbudget.org/law_on_audit.php

http://www.scribd.com/doc/63563929/Law-of-Public-Finance-System-2008-Khmer

Advertisements
Categories: Laws Tags: , , , ,

នីតិវិធី​ចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/03/2010 13:31 ម៉ោងសកល

ការចុះ​បញ្ជីដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ មាន​នីតិវិធី​ពីរ គឺ​ការ​ចុះ​បញ្ជី​តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់ដី ដែល​គេ​ឲ្យ​ឈ្មោះថា ការចុះបញ្ជី​ដាច់ដោយដុំ និង​ការចុះបញ្ជី​​មួយឃុំម្តងៗ​តាម​ការ​កំណត់​របស់​​​រដ្ឋាភិបាល ដែល​គេ​ហៅថា ​ការចុះបញ្ជី​មានលក្ខណៈជាប្រព័ន្ធ។

កាល​ពី​សប្តាហ៍មុន លោក-អ្នក​បាន​ជ្រាបរួចមក​ហើយ​អំពី​នីតិវិធី នៃ​ការ​ចុះបញ្ជី​ដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើក​យក​នីតិវិធី​​នៃ​ការចុះបញ្ជី​មានលក្ខណៈ​ជា​ប្រព័ន្ធ មកជូន​លោក-អ្នកស្តាប់។

សូមចុចខាងក្រោម ដើម្បីស្តាប់៖

ក្រោយ​ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ រាល់​ប័ណ្ណ​កម្មសិទ្ធិ​​លើ​ដីធ្លី នៅទូទាំងប្រទេស​ត្រូវ​បាត់បង់​ទាំងអស់។ ច្បាប់​បាន​កំណត់​​លុបចោល​រាល់​របប​កម្មសិទ្ធិ​ទាំងអស់ ដែល​មាន​មុន​ឆ្នាំ​១៩៧៩។ ដើម្បី​រៀបចំ​កសាង​បញ្ជី​ដីធ្លី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ នៅទូទាំងប្រទេស ឡើងវិញ ច្បាប់​បាន​កំណត់​បង្កើត​នីតិវិធី​ពិសេស​មួយ គឺ​ “ការចុះ​បញ្ជីដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ”។ Read more…

Categories: Laws Tags: , , ,

ស្វែងយល់​អំពី​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យបូរាណ​តាមរយៈ​រឿងព្រេង

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 04/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  04/03/2010 11:31 ម៉ោងសកល

អស់រយៈពេល​ជិត​២សតវត្សរ៍​មក​ហើយ ដែល​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ខ្មែរ ទទួល​ឥទ្ធិពល​ពី​​បារាំង។ ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ នា​សម័យបច្ចុប្បន្ន ចម្លង​តាម​ស្ទើរតែ​ទាំងស្រុង​ពី​​ប្រព័ន្ធ​យុត្តិធម៌​បារាំង គឺ​ជា​កេរមរតក​ ដែល​បន្សល់​ទុក​ពី​អាណានិគម​បារាំង។

តើ​​មុនពេល​បារាំង​ចូល​មក​ កាន់កាប់​​ប្រទេស​កម្ពុជា ខ្មែរ​មាន​​​ប្រព័ន្ធ​យុត្តិធម៌​​ផ្ទាល់​របស់​​ខ្លួន​ដែរ​ឬទេ? កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ែល ចំរើន អ្នក​ច្បាប់​​ខ្មែរ​ជំនាន់​ក្រោយ​បាន​​​​ចេញ​ផ្សាយ​​សៀវភៅ​មួយ ដោយ​ធ្វើ​ការ​សិក្សា​លើ​​កម្រង​រឿងព្រេង និង​រឿង​សាស្រ្តា​ខ្មែរ ដើម្បី​ស្វែង​យល់​អំពី​​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យដើម។

“មរតក​យុត្តិធម៌ខ្មែរ” គឺ​ជា​ចំណង​ជើង​សៀវភៅ ដែល​ជា​ស្នាដៃ​ដ៏ថ្មី​ស្រឡាង​មួយ​របស់​​បណ្ឌិត ហ៊ែល ចំរើន ចុះផ្សាយ​ កាល​ពី​ចុង​ឆ្នាំ​២០០៩ កន្លងទៅនេះ។ បន្ទាប់​ពី​បាន​និពន្ធសៀវភៅមួយ ស្តីពី “នីតិការងារ​កម្ពុជា” លោក​ហ៊ែល ចំរើន ដែល​ជា​បណ្ឌិត​ច្បាប់ បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​​ឫសគល់​នៃ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​វិញ​ម្តង។ Read more…

Categories: Laws Tags: , , ,