Archive

Posts Tagged ‘society’

និន្នាការ​ផ្តល់​តម្លៃ​លើ​សំបក​ខាង​ក្រៅ​នាំ​សង្គម​ខ្មែរ​ទៅ​រក​គ្រោះថ្នាក់

នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ​មនុស្ស​ហាក់​នាំគ្នា​ឲ្យ​តម្លៃ​ទៅ​លើ​រូបភាព​ច្រើន​ជាង​ខ្លឹមសារ។ និន្នាការ​នេះ​កើត​មាន​គ្រប់​ទី​កន្លែង ​និង​គ្រប់​វិស័យ។ ​មិនថា​ក្នុង​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច ​ឬ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ឡើយ។​ ក្រុម​អ្នក​វិភាគ​សង្គម​ខ្មែរ​បាន​មើល​ឃើញ​ថា​ នៅ​ពេល​ដែល​មនុស្ស​ទូទៅ​ហាក់​ដូចជា​នាំ​គ្នា​ផ្តល់​តម្លៃ​ទៅលើ​តែ​រូបភាព ​តែ​ភ្លេច​គិត​ពី​ខ្លឹមសារ​ សង្គម​អាច​នឹង​បាត់​បង់​និរន្តរភាព ​និង​ភាព​រឹងមាំ​ទៅ​ថ្ងៃ​អនាគត។ នេះ​ជា​បញ្ហា​សំខាន់​ដែល​មិន​អាច​មើល​រំលង​បាន។ Read more…

Advertisements

កម្ពុជា​រៀបចំ​ខ្លួន​ក្នុង​ការចាត់ចែង​ផល​ពី​ធនធាន​រ៉ែ

បន្ទាប់​ពី​សន្និសីទ​ អន្តរជាតិ ស្តីពី ធនធាន​រ៉ែ រយៈពេល​ពេល​ពីរ​ថ្ងៃ ទើបតែ​បិទ​បញ្ចប់ នា​ថ្ងៃ​ទី​២៧ ឧសភា, នៅថ្ងៃនេះ វេទិកា​និយាយ​ពី​ប្រធានបទ ធនធាន​រ៉ែ ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​សមាជិកសភា។ វេទិកាសភា ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ នៅ​ព្រឹកមិញ ដើម្បី​ផ្តល់ព័ត៌មាន​ពី​ស្ថានភាព​ធនធាន​រ៉ែ នៅ​កម្ពុជា និង​ក៏​ដើម្បី​ជម្រុញ​ឲ្យ​សមាជិកសភា ចូលរួម​តាមដាន​លើ​ការស្រាវជ្រាវ រុករក​រ៉ែ ដែល​កំពុង​ដំណើរការ នៅ​កម្ពុជា ពេលនេះ។

ការរៀបចំ​សន្និសីទ​អន្តរជាតិ និង​ការរៀបចំ​វេទិកាសភា រយៈពេល​ពីរ-បី​ថ្ងៃ​ជាប់ៗ​គ្នា ដែល​និយាយ​ពី​ធនធាន​រ៉ែ នៅ​កម្ពុជា​ពេល​នេះ ជា​ការត្រៀម​រៀបចំ​ខ្លួន ក្នុង​ការចាត់ចែង​ផល​ពី​ធនធាន​រ៉ែ ដ៏​មហាសាល​របស់​ប្រទេស​កម្ពុជា។

ទាំង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទាំង​អង្គការសហប្រជាជាតិ ដែល​បាន​ជួយ​កម្ពុជា លើ​ការពិភាក្សា និង​បង្ហាញ​បទពិសោធន៍ ពី​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ចាត់ចែង​ប្រាក់ចំណូល ប្រកប​ដោយ​តម្លាភាព កំពុងតែ​ប្រឹងប្រែង​គិតគូរ​រួមគ្នា ធ្វើយ៉ាងណា ឲ្យ​ប្រទេស​កម្ពុជា ប្រើប្រាស់​ការទាញយក​ផល​ពី​ធនធាន​រ៉ែ ប្រកប​ដោយ​ពរជ័យ ដើម្បី​អភិវឌ្ឍន៍​សង្គម​កម្ពុជា។ Read more…

ភាព​ចាំ​បាច់​នៃ​​សីលធម៌​​នៅ​​ក្នុង​​សង្គម​កម្ពុជា The Necessity of Ethics in Cambodian Society

09/01/2010 5 comments

ស្តាប់ MP3

សូម​​ស្តាប់​កិច្ច​សន្ទនា​រវាង​លោក​ ​ប៉ា ច័ន្ទរឿន​ នាយក​ប្រតិបត្តិ​​នៃ​​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​​សីលធម៌​​ កម្ពុជា​ ជា​មួយ​នឹង​​លោក​ ឃុន​​ អាឡិច​​ វិទ្យុ​អេប៊ីស៊ី​អូស្រ្តាលី​ ស្តី​ពី​ភាព​ចាំ​បាច់​នៃ​​សីលធម៌​​នៅ​​ក្នុង​​សង្គម​កម្ពុជា​។

An Interview between Mr. Chanroeun Pa (the Executive Director of CAMCAPE) and Mr. Alex Khun (ABC Australia) on the Necessity of Ethics, January 3, 2010 (listen to the Interview- MP3)

Source: http://camcape.org/?p=143 Read more…

Categories: Ethics Tags: ,