Archive

Posts Tagged ‘land’

Land Deeds & Land Possessions

Categories: Laws Tags: , ,

សម្បទានដី​សង្គមកិច្ច Land Concession For Social Uses

ដោយ សេង ឌីណា

ដូចដែល​​លោក​-អ្នក​បាន​ជ្រាប​រួចមក​ហើយ កាលពី​លើកមុន​ថា ភោគី (មានន័យថា អ្នក​កាន់កាប់​អចលនវត្ថុ ដោយ​ស្រប​ច្បាប់ ប៉ុន្តែ មិនទាន់​មាន​ប័ណ្ណកម្មសិទ្ធិ) ​ក៏​មាន​សិទ្ធិ​ប្រហាក់​ប្រហែល​នឹង​កម្មសិទ្ធិករ​ដែរ គឺ​មាន​សិទ្ធិ​ប្រើប្រាស់ (ដូចជា សាងសង់​លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល) សិទ្ធិ​អាស្រ័យផល (ដូចជា ជួល ប្រវាស់) និងមាន​សិទ្ធិ​​ផ្ទេរ​កម្មសិទ្ធិ​បន្ត (ដូចជា លក់ ឬ​ចែក​ជា​កេរមរតក​ទៅ​​ឲ្យ​កូនចៅ​)។

ភោគី​ ដែល​កាន់កាប់​អចលនវត្ថុ​ត្រឹមត្រូវ​តាម​ល័ក្ខខ័ណ្ឌ ដែល​កំណត់​ដោយ​ច្បាប់ ក្នុង​រយៈពេល ៥ឆ្នាំ​ជាប់ៗ​គ្នា អាច​ក្លាយ​​ទៅ​ជា​ម្ចាស់​កម្មសិទ្ធិបាន។

ក៏ប៉ុន្តែ ច្បាប់​ភូមិបាល ដែល​ចូលជាធរមាន កាល​ពីឆ្នាំ​២០០១ បាន​បិទបញ្ចប់​រាល់​ការ​ចូល​កាន់កាប់​​ដីធ្លី ក្នុង​ឋានៈជា​ភោគី មានន័យថា ច្បាប់​ទទួល​ស្គាល់​តែ​អ្នក​ចូល​កាន់កាប់​ មុន​ឆ្នាំ​២០០១​ប៉ុណ្ណោះ។ អ្នក​ដែល​ចូល​កាន់កាប់ ​ក្រោយ​​​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ចូលជាធរមាន ត្រូវ​ចាត់​ទុក​ថា​ជា​ការកាន់កាប់​ ដោយ​ខុសច្បាប់។ Read more…

Categories: Laws Tags: , ,

Equitable land solutions

នីតិវិធី​ចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/03/2010 13:31 ម៉ោងសកល

ការចុះ​បញ្ជីដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ មាន​នីតិវិធី​ពីរ គឺ​ការ​ចុះ​បញ្ជី​តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់ដី ដែល​គេ​ឲ្យ​ឈ្មោះថា ការចុះបញ្ជី​ដាច់ដោយដុំ និង​ការចុះបញ្ជី​​មួយឃុំម្តងៗ​តាម​ការ​កំណត់​របស់​​​រដ្ឋាភិបាល ដែល​គេ​ហៅថា ​ការចុះបញ្ជី​មានលក្ខណៈជាប្រព័ន្ធ។

កាល​ពី​សប្តាហ៍មុន លោក-អ្នក​បាន​ជ្រាបរួចមក​ហើយ​អំពី​នីតិវិធី នៃ​ការ​ចុះបញ្ជី​ដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើក​យក​នីតិវិធី​​នៃ​ការចុះបញ្ជី​មានលក្ខណៈ​ជា​ប្រព័ន្ធ មកជូន​លោក-អ្នកស្តាប់។

សូមចុចខាងក្រោម ដើម្បីស្តាប់៖

ក្រោយ​ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ រាល់​ប័ណ្ណ​កម្មសិទ្ធិ​​លើ​ដីធ្លី នៅទូទាំងប្រទេស​ត្រូវ​បាត់បង់​ទាំងអស់។ ច្បាប់​បាន​កំណត់​​លុបចោល​រាល់​របប​កម្មសិទ្ធិ​ទាំងអស់ ដែល​មាន​មុន​ឆ្នាំ​១៩៧៩។ ដើម្បី​រៀបចំ​កសាង​បញ្ជី​ដីធ្លី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ នៅទូទាំងប្រទេស ឡើងវិញ ច្បាប់​បាន​កំណត់​បង្កើត​នីតិវិធី​ពិសេស​មួយ គឺ​ “ការចុះ​បញ្ជីដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ”។ Read more…

Categories: Laws Tags: , , ,

នីតិវិធី​ក្នុង​ការសុំប័ណ្ណ​កាន់កាប់​ដីធ្លី

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  11/03/2010 12:46 ម៉ោងសកល

ការកាន់កាប់​ដីធ្លី ដោយ​មិនមាន​ប័ណ្ណ​កាន់កាប់​ត្រឹមត្រូវ អាច​នឹង​បង្ក​ឲ្យ​មាន​វិវាទ បើទោះជា​ការកាន់កាប់​នោះ ជាការ​កាន់កាប់​ដោយ​ស្របច្បាប់​ក៏ដោយ។ ប័ណ្ណ​កាន់កាប់​ដីធ្លី គឺ​ជា​ឯកសារ​ច្បាប់​ដ៏សំខាន់ ដែល​ភស្តុតាង​ បញ្ជាក់អំពី​​កម្មសិទ្ធិ ឬ​ការ​កាន់កាប់​ ដោយ​ស្រប​ច្បាប់។ ក៏ប៉ុន្តែ សំណួរ​សួរថា ដើម្បី​ឲ្យ​មាន​តម្លៃ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ តើ​ប័ណ្ណ​នេះ​ត្រូវ​ចេញ​ដោយ​អាជ្ញាធរ​ថ្នាក់ណា? ហើយ​ដើម្បី​បាន​ប័ណ្ណ​នេះ ​អ្នកសុំ​ត្រូវ​គោរព​តាមនីតិវិធី​អ្វី​ខ្លះ?

សូមចុចខាងក្រោម ដើម្បីស្តាប់៖

ដូច​ដែល​​លោក​-អ្នក​ស្តាប់ បាន​ជ្រាប​រួចមក​ហើយ នៅ​ក្នុង​កម្មវិធី​យល់ដឹង​អំពីច្បាប់ លើកមុន ថា ការ​កាន់កាប់​ដីធ្លី ឬ​ការកាន់កាប់​អចលនវត្ថុ​ជាទូទៅ អាច​មាន​ទ្រង់ទ្រាយ​ពីរ៖ ជា​ការកាន់កាប់​ក្នុង​ឋានៈ​ជា​ភោគី ឬការ​កាន់កាប់​ក្នុង​ឋានៈជា​ម្ចាស់ដី (ឬ​កម្មសិទ្ធិករ)។

អ្នកកាន់កាប់​​ដីធ្លី ទោះជា​ក្នុង​រូបភាពណាមួយ​ក៏ដោយ ជាម្ចាស់​កម្មសិទ្ធិក៏ដោយ គ្រាន់តែ​ជា​ភោគី​ក៏ដោយ សុទ្ធតែ​មាន​សិទ្ធិសុំ​ប័ណ្ណ​កាន់កាប់ ដើម្បី​ទុកជាភស្តុតាង​ផ្លូវច្បាប់ បញ្ជាក់​អំពី​សិទ្ធិរបស់ខ្លួន លើ​ដី​នេះ។ Read more…

Concession comes under legal spotlight

08/03/2010 1 comment

Agro-fund backed by Australian ex-treasurer Costello may violate the Cambodian Land Law

THE Cambodian government has given approval for high-profile Australian investment fund Indochina Gateway Capital Ltd to manage a collection of land concessions whose combined areas total 10 times the legal size permitted by any one company under the 2001 Cambodian Land Law.

The project was first reported in January when Australian former treasurer Peter Costello visited Cambodia as managing director of BKK Partners, an Australian company acting as financial adviser for the project with close internal ties to Indochina Gateway Capital. Read more…

យុទ្ធសាស្ត្របែងចែកនិងគ្រប់គ្រងដីរដ្ឋនៅកម្ពុជា

ព័ត៌មានថ្មីៗ 15:02:56, 23 February 2010

ប្រធានអង្គការវីជីឡែន( VIGILANCE ) ធ្វើការពាក់ព័ន្ធនឹងការចុះបញ្ជីកម្មសិទ្ធិដីធ្លី បានឲ្យដឹងថា ភាពយឺតយ៉ាវ នៃការចុះបញ្ជីផ្តល់បណ្ណកម្មសិទ្ធិដីធ្លីរបស់រដ្ឋាភិបាល ជាមូលហេតុដែលនាំឲ្យទំនាស់ដីធ្លីកើតមានច្រើននៅក្នុង
ប្រទេសកម្ពុជា។ កញ្ញាទូច រង្សី ជូនរបាយការណ៍ពិស្តារពីរាជធានីភ្នំពេញ ៖

លោកគឹម សុវណ្ណ នាយកប្រតិបត្តិអង្គការវីជីឡែន ( VIGILANCE ) មានប្រសាសន៍ថា ទំនាស់ដីធ្លី ដែលកើតមាននៅក្នុងសង្គមកម្ពុជាកន្លងមក និងបច្ចុប្បន្ន គឺបានបណ្តាលមកពីការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី របស់រដ្ឋាភិបាល
មានភាពយឺតយ៉ាវ គួបផ្សំការយល់ដឹងតិចតួចពីសិទ្ធិស្របច្បាប់ នៃការចុះបញ្ជីដីធ្លី និងភាពក្រអឺតក្រទម របស់មន្ត្រីជំនាញរដ្ឋាភិបាល ក្នុងការចុះបញ្ជីដីធ្លី គឺជាដើមចមនាំឲ្យទំនាស់ដីធ្លីកើតឡើងច្រើននៅកម្ពុជា ។ Read more…

Categories: Laws Tags: , , , ,