Archive

Posts Tagged ‘judge’

តើ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​ជ្រើសរើស​ ដោយ​របៀបណា?

ដោយសារ​តែ​​តុលាការ​យុត្តិធម៌​អន្តរជាតិ​កំពុង​តែ​ជំនុំជម្រះ​សំណុំរឿង​កម្ពុជា-ថៃ នៅ​ក្នុង​នាទីយល់ដឹង​អំពី​ច្បាប់​នៅថ្ងៃ​នេះ សេង ឌីណា នឹង​ពន្យល់​អំពី​​​សមាសភាព​ចៅក្រម និង​នីតិវិធី​នៃ​ការ​សម្រេច​សេចក្តី នៅ​ក្នុង​តុលាការ​អន្តរជាតិ។

តើ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ មាន​ប៉ុន្មាន​រូប ហើយ​ជ្រើសរើស​ដោយ​របៀបណា?

ចៅក្រម​មាន​ទាំងអស់ ១៥​រូប ជ្រើសរើស​តាមរយៈការ​បោះឆ្នោត នៅ​អ.ស.ប.។ ការបោះឆ្នោត​ជ្រើសរើស​​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​ធ្វើ​ឡើង ដោយ​​ក្រុមប្រឹក្សា​សន្តិសុខ​ផង និងដោយ​មហាសន្និបាត​អ.ស.ប.​ផង (បោះឆ្នោត​ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ ធ្វើ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា)។ ដើម្បី​បាន​ជាប់ឆ្នោត​ បេក្ខជន​ត្រូវ​ការ​សំឡេង​​ភាគច្រើន​ដាច់ខាត (៥០% បូក ១)​ ទាំង​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ និង​នៅ​ក្នុង​មហាសន្និបាត។ មានន័យថា បេក្ខជន​ត្រូវ​ទទួលបាន​សំឡេង​គាំទ្រ យ៉ាងតិច ៨សំឡេង នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ និង​ ៩៧​ សំឡេង នៅ​ក្នុង​មហាសន្និបាត។ Read more…

Advertisements
Categories: Laws Tags: ,