Archive

Posts Tagged ‘history’

History Of Singapore

Read more…

Advertisements

ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  22/03/2010 12:26 ម៉ោងសកល

នៅ​សប្តាហ៍​នេះ Jean-François TAIN មាន​សេចក្តី​រីករាយ​បើក​ទំព័រ​ថ្មី​នៃ​នាទី​ភូមិសាស្រ្ត​នយោបាយ ដោយ​សូម​ចាប់​ផ្តើម​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​សហភាព​អឺរ៉ុប។

នៅ ​ថ្ងៃ​នេះ Jean-François TAIN សូម​និយាយ​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ការ​កសាង​ឡើង​នូវ​អ្វី ដែល​សព្វ​ថ្ងៃ​នេះ គេ​ហៅ​ថា​សហភាព​អឺរ៉ុប។

សូម​ចុច​ខាង​ក្រោម​ដើម្បី​ ស្តាប់ ៖

នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ទ្វីប​អឺរ៉ុប​ទាំងមូល​ខូចខាត​ខ្ទេចខ្ទី សហភាព​សូវៀត គិត​តែ​ពី​វាតទី ពង្រីក​ទឹកដី និង​បង្កើន​ឥទ្ធិពល ជា​ហេតុ​ធ្វើ​ឲ្យ​អឺរ៉ុ​បខាង​លិច​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិបតេយ្យ​ភិត​ភ័យ។ Read more…

ការ​​កែ​ទម្រង់​​ស្ថាប័ន​នយោបាយ​​តាម​​រយៈ​​ការ​​ប្រកាស​​ឲ្យ​​ប្រើ​​ និតិ​ក្រម​​ចុះ​​ថ្ងៃ ​១៥​​ធ្នូ​​ឆ្នាំ ​១៩៥៥

09/04/2010 1 comment

ព្រះ​មហាក្សត្រ នរោត្តម សីហនុដោយ វ៉ាន់ឌី កាអុន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 02/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  02/04/2010 08:00 ម៉ោងសកល

នៅ​​ថ្ងៃ​​ សុក្រ​​នេះ​ Vany Kaonn ​និយាយ​​រៀបរាប់​​អំពី​​ព្រឹត្តិការណ៍​ថ្ងៃ​​ទី ​១៤​ មករា​​ ឆ្នាំ ​១៩៥៦​ គឺ​​ថ្ងៃ​ដែល​​និតិ​ក្រម​​ចុះ​ថ្ងៃ ​១៥ ធ្នូឆ្នាំ ១៩៥៥​ ​​បាន​​ត្រូវ​​ប្រកាស​​ឲ្យ​​ប្រើ។

សូមចុចខាងក្រោមស្តាប់ដើម្បីស្តាប់

Source: RFI http://www.rfi.fr/actukm/articles/124/article_4973.asp

ស្វែងយល់​អំពី​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យបូរាណ​តាមរយៈ​រឿងព្រេង

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 04/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  04/03/2010 11:31 ម៉ោងសកល

អស់រយៈពេល​ជិត​២សតវត្សរ៍​មក​ហើយ ដែល​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ខ្មែរ ទទួល​ឥទ្ធិពល​ពី​​បារាំង។ ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ នា​សម័យបច្ចុប្បន្ន ចម្លង​តាម​ស្ទើរតែ​ទាំងស្រុង​ពី​​ប្រព័ន្ធ​យុត្តិធម៌​បារាំង គឺ​ជា​កេរមរតក​ ដែល​បន្សល់​ទុក​ពី​អាណានិគម​បារាំង។

តើ​​មុនពេល​បារាំង​ចូល​មក​ កាន់កាប់​​ប្រទេស​កម្ពុជា ខ្មែរ​មាន​​​ប្រព័ន្ធ​យុត្តិធម៌​​ផ្ទាល់​របស់​​ខ្លួន​ដែរ​ឬទេ? កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ែល ចំរើន អ្នក​ច្បាប់​​ខ្មែរ​ជំនាន់​ក្រោយ​បាន​​​​ចេញ​ផ្សាយ​​សៀវភៅ​មួយ ដោយ​ធ្វើ​ការ​សិក្សា​លើ​​កម្រង​រឿងព្រេង និង​រឿង​សាស្រ្តា​ខ្មែរ ដើម្បី​ស្វែង​យល់​អំពី​​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យដើម។

“មរតក​យុត្តិធម៌ខ្មែរ” គឺ​ជា​ចំណង​ជើង​សៀវភៅ ដែល​ជា​ស្នាដៃ​ដ៏ថ្មី​ស្រឡាង​មួយ​របស់​​បណ្ឌិត ហ៊ែល ចំរើន ចុះផ្សាយ​ កាល​ពី​ចុង​ឆ្នាំ​២០០៩ កន្លងទៅនេះ។ បន្ទាប់​ពី​បាន​និពន្ធសៀវភៅមួយ ស្តីពី “នីតិការងារ​កម្ពុជា” លោក​ហ៊ែល ចំរើន ដែល​ជា​បណ្ឌិត​ច្បាប់ បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​​ឫសគល់​នៃ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​វិញ​ម្តង។ Read more…

Categories: Laws Tags: , , ,