Archive

Posts Tagged ‘garment’

និយោជក​គ្មាន​សិទ្ធិ​ប្ដឹង​សហជីព​ឬ​ហាមឃាត់​ សហជីព​មិន​អោយ​ ចូល​ធ្វើការ​វិញ​នោះ​ទេ

និយោជក​គ្មាន​សិទ្ធិ​ប្ដឹង​សហជីព​ឬ​ហាមឃាត់​សហជីព​មិន​អោយ​ចូល​ ធ្វើការ​វិញ​ដោយសារ​តែ​ការ​ធ្វើ​កូដកម្ម​នោះ​ទេ។ ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​យ៉ាង​ដូច្នេះ​គឺ​វា​ផ្ទុយ​ទៅ ​នឹង​ច្បាប់​របស់​រដ្ឋ។

កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​បាន​ប្រកាស​ ផ្អាក​ជាស្ថាពរ​ហើយ​កាល​ពី​សប្ដាហ៍​មុន​ដោយ​រង់ចាំ​ការ​ចរចា​ដែល​គ្រោង​នឹង​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ខាង​មុខ​នេះ។ កូដកម្ម​បាន​បញ្ចប់​មែន​ប៉ុន្តែ​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​សហជីព​ ហាក់​បីដូច​ជា​នៅ​បន្ត​ទៀត។ Read more…

Categories: Business Tags: , , ,

Cambodia Wages Battle For Competitiveness

17/09/2010 1 comment

LABOUR leaders say more than 80,000 of Cambodia’s garment workers plan to take to the streets today for a five-day strike to protest against the country’s newly established minimum wage.

The dispute is one that has played out across the region in recent months. China’s coastal provinces have been hit with a wave of strikes that has made international headlines, and Vietnamese garment factories have seen work stoppages as well.

In Bangladesh, home to the lowest garment-sector wages in the region, an 80 percent increase in the minimum wage was not enough to stave off protests and rioting by workers who say the new minimum – US$43 – remains unacceptably low. Read more…

កម្មករ​គួរ​ទទួល​បាន​ប្រាក់​ខែ​ដែល​អាច​រស់​បាន​សមរម្យ

វិស័យ​កាត់ដេរ​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ ជួយ​ រុញច្រាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប៉ុន្តែ​កម្មករ​ក្នុង​វិស័យ​នេះ​បាន​ស្រែក​ប្រាប់​គេ​ឯង​ថា ប្រាក់ខែ​បច្ចុប្បន្ន​មិន​អាច​អនុញ្ញាត​អោយ​ពួកគេ​អាច​រស់​បាន​ទេ។

វិស័យ​កាត់ដេរ​បាន​ចាប់​ផ្ដើម​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​​ ទសវត្សរ៍​ឆ្នាំ​៩០។ បន្តិច​ម្តងៗ​វិស័យ​នេះ​បាន​រីក​ចម្រើន​គួរ​ជាទី​កត់​សម្គាល់ ហើយ​នៅ​ទី​បំផុត វា​បាន​ក្លាយ​ទៅ​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​សេដ្ឋកិច្ច​ធំៗ​ចំនួន​៤​ របស់​ប្រទេស​កម្ពុជា។

តួលេខ​មួយ​ចំនួន​បាន​បង្ហាញ​ថា វិស័យ​កាត់ដេរ​តំណាង​អោយ​ជាង​៨០​ភាគរយ​នៃ​ការ​នាំចេញ​របស់​កម្ពុជា​ទាំងមូល។ ការ​នាំចេញ​ក្នុង​មួយ​ឆ្នាំៗ​មាន​ទំហំ​ទឹកប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​ អាមេរិក។ វិស័យ​កាត់ដេរ​​បាន​ប្រើប្រាស់​កម្មករ​ជាង​៣​សែន​នាក់​និង​មាន​រោងចក្រ​ កាត់ដេរ​ជាង​៣០០​កំពុង​ប្រតិបត្តិការ។ រោងចក្រ​ភាគ​ច្រើន​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​ជាយ​ក្រុង​ភ្នំពេញ​និង​នៅ​តាម​បណ្ដា​ខេត្ត​ធំៗ​នៃ​ប្រទេស​កម្ពុជា។ Read more…

កិច្ចសន្យា​ខ្លី​ជា​ឧបសគ្គ​សំរាប់​កម្មករ​កាត់ដេរ campaign-againts-short-contracts-in-cambodia

ក្រុម​សហជីព​កម្មករ​ចំនួន​ជាង​៦០០​នាក់​ មកពី​ជាង​៥០​រោងចក្រ​កាត់ដេរ​ នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រមូលផ្តុំ​គ្នា​ កាលពី​ពេល​ថ្មីៗនេះ​ នៅឯ​ខេត្ត​កណ្តាល​ ដើម្បី​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​អនុវត្ត​កិច្ចសន្យា​ការងារ​ខ្លីៗ ដោយមាន​ការចូលរួម​ពី​តំណាង​សហជីព​បរទេស​ផងដែរ។

យុទ្ធនាការ​នេះ​បាន​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា ​បន្ទាប់ពី​មាន​ការ​កត់សំគាល់​ថា​ ការ​ប្រើប្រាស់​កិច្ចសន្យា​ខ្លីៗកើតមាន​កាន់តែ​ច្រើន​ នៅតាម​បណ្តារ​រោងចក្រ​កាត់ដេរ​នៃប្រទេសនេះ ដែលធ្វើ​អោយមាន​​ការ​ខាតបង់​នូវ​អត្ថប្រយោជន៍​ជាច្រើន​របស់​កម្មករ។

Source: RFI France http://www.khmer.rfi.fr/campaign-againts-short-contracts-in-cambodia

Garment Industry