Archive

Posts Tagged ‘Europe’

President of the European Bank for Reconstruction and Development

Thomas Mirow, former economic adviser to Gerhard Schröder, is one of Europe’s most respected bankers. We ask him whether Europe will be able to speak with one voice at the G20 summit in Toronto, and whether its voice will be heard…

Click here for Video

Source: France 24 http://www.france24.com/en/20102530-talking-europe-germany-thomas-mirow-ebrd-european-banks-euro-crisis-greece-financial-regulation-g20-summit or http://www.english.rfi.fr/economy/20100628-thomas-mirow-president-president-european-bank-reconstruction-and-development

Advertisements

ជំនួបកំពូល​​ដើម្បីត្បិតត្បៀត​​ថវិកា​រ​បស់​បណ្តា​ប្រទេស​​សមាជិក

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 17 មិថុនា 2010 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 17 មិថុនា 2010

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​នេះ​ បណ្តា​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​សមាជិក​ទាំង​២៧​ប្រទេស​របស់​ សហភាព​អឺរ៉ុប រួម​ប្រជុំ​គ្នា​នៅ​Bruxelles ​ប្រទេស​ប៊ែលហ្ស៊ិក។ ​ជំនួប​កំពូល​នេះ​ដែល​ត្រូវ​ពិភាក្សា​អំពី​វិធានការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ ជាង​មុន​ថវិកា​ជាតិ​របស់​ប្រទេស​សមាជិក​នីមួយៗ ​ចៀស​មិន​រួច​ពី​លើក​ឡើង​អំពី​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់ ​នៃ​ប្រទេស​អេស្ប៉ាញ។

ជា​ផ្លូវការ ​បញ្ហា​របស់​ប្រទេស​អេស្ប៉ាញ ​មិន​ឋិត​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​អឺរ៉ុប​ថ្ងៃ​នេះ​ទេ។ ក៏ប៉ុន្តែ ​វា​បាន​និង​កំពុង​បន្ត​ក្លាយ​ទៅ​ជា​ប្រធានរឿង​មួយ​ធំ ​ដែល​អ្នក​ដឹកនាំ​កំពូលៗ​របស់​សហភាព​អឺរ៉ុប ចៀស​មិន​រួច​ពី​លើក​យក​មក​ពិភាក្សា។
មូលហេតុ​ គឺ​មក​ពី​កាល​ពី​ថ្ងៃ​ពុធ​ទី​១៦​មិថុនា​ម្សិលមិញ ​ព័ត៌មាន​ឬ​ក៏​ពាក្យ​ចចាម​អារ៉ាម​បាន​លេចឮ​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុបកំពុង​តុបតែង​ផែន​ការ​មួយ​ដែល​មាន​ទឹកប្រាក់​រហូត​ទៅ​ដល់​២​ម៉ឺន​លាន​អឺរ៉ូ ដើម្បី​យក​មក​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អេស្ប៉ាញ។​ពួក​អ្នក​ដឹក​នាំ​អឺរ៉ុប បាន​និង​កំពុង​អះអាង​ថា មិន​ពិត​ទេ ​គ្មាន​ឡើយ​ផែនការ​ជួយ​ប្រទេស​អេស្ប៉ាញ​ស្អី​គេនោះ។​ ពួក​គេនាំគ្នា​អះអាង​យ៉ាងដូច្នេះ​ពីព្រោះ​ពួកគេ​មិនចង់​​ឲ្យ​ទីផ្សារ​ភាគ​ហ៊ុន ភ័យ​ឆោឡោ និង​មិន​ចង់​ឲ្យ​លុយ​អឺរ៉ូ​ដាំ​ក្បាល​ស្រុត​ចុះ​ជា​ថ្មី។ Read more…

Categories: International Relations Tags: , ,

ហេតុអ្វី​បានជា​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ក្រិក​ជា​កង្វល់​ដល់​ពិភពលោក​ ទាំងមូល?

នៅពេលនេះ សហភាព​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) កំពុង​បន្ត​ជជែក​គ្នា ដើម្បីស្វែងរក​កិច្ចព្រមព្រៀង ក្នុងការ​ផ្តល់​ជំនួយ​ជួយស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​ក្រិក។ ក្នុងពេលជាមួយ​គ្នានេះ ទីផ្សារ​ហិរញ្ញវត្ថុ នៅគ្រប់កន្លែង​ កំពុង​ព្រួយបារម្ភ​ខ្លាច​វិបត្តិ​នៅក្រិក រាលដាល​ទៅ​ជា​វិបត្តិ​ពិភពលោក។
តើ​វិបត្តិ​សេដ្ឋកិច្ច​ក្រិក​កើតឡើង​ដោយ​របៀបណា? ហេតុអ្វីបានជា​សហភាព​អឺរ៉ុប​ត្រូវ​ជួយ​​ក្រិក? ហេតុអ្វីបានជា​វិបត្តិក្រិក​​ជាកង្វល់​ដល់​ពិភពលោក​ទាំងមូល?

កាល​ពីថ្ងៃ​សុក្រ ទី២៣ មេសា ២០១០ រដ្ឋាភិបាល​ក្រិក​​បាន​ប្រកាស​អំពាវនាវ​រក​ជំនួយ​ពី​សហភាព​អឺរ៉ុប និង​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) ដើម្បី​ជួយស្រោចស្រង់​សេដ្ឋកិច្ច ដែល​កំពុង​លិចលង់។ Read more…

ទំ​នាក់​ទំ​នង​រវាង​សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អា​មេ​រិក Europe & USA Relationship

www.khmer.rfi.fr

ទំ​នាក់​ទំ​នង​រវាង​សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អា​មេ​រិក

នៅ​សប្តាហ៍នេះ Jean-François TAIN សូម​លើក​ឡើង​អំពី​ទំនាក់ទំនង​រវាង​សហភាពអឺរ៉ុប​និង​សហរដ្ឋអាមេរិក ទំនាក់ទំនង​ដែល​បាន​ប្រែប្រួល​ខ្លាំង តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​ចប់​មក។

ដូច​ដែល​ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ថា​នៅ​ឆ្នាំ​២០០៣ សហភាពអឺរ៉ុប​និង​សហរដ្ឋអាមេរិក មើល​មុខ​គ្នា​មិន​ចំ។ មូលហេតុ គឺ​មក​ពី​អាមេរិក​ធ្វើ​សង្គ្រាម​នៅ​Irak ហើយ​ធ្វើ​ឲ្យ​អឺរ៉ុប​ប្រេះឆា​គ្នា។ Anglais Espagne និង Italie គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក រីឯ​បារាំង​និង​Allemand វិញ​ប្រឆាំង។ ម្យ៉ាង​វិញ​ទៀត គឺ​នៅ​ឆ្នាំ​២០០៣​នោះ​ហើយ ដែល​សហភាពអឺរ៉ុប​ ត្រៀម​ខ្លួន​ទទួល​បណ្តា​ប្រទេស​អឺរ៉ុបខាងកើត​ឲ្យ​ចូល​ជា​សមាជិក។ បណ្តា​ប្រទេស​សមាជិក​ថ្មីថ្មោង​ទាំង​នេះ ដែល​បាន​ឋិត​នៅ​ក្រោម​ក្រញាំ​សហភាពសូវៀត​ជា​ច្រើន​ទសវត្សរ៍ នៅ​មិន​ទុក​ចិត្ត​រុស្ស៊ី ត្រូវការ​ឲ្យ​អាមេរិក​ការពារ​ពួក​គេ ម្ល៉ោះ​ហើយ​ពួក​គេ​នាំ​គ្នា​ទៅ​គាំទ្រ​ភ្លាម​ភ្លែត​សង្រ្គាម​អាមេរិក​នៅ​ Irak។ ទាំង​នេះ​ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​បែកបាក់​ប្រេះឆា​គ្នា​កាន់​តែ​ខ្លាំង​និង​ ធ្វើ​ឲ្យ​អឺរ៉ុប​និង​អាមេរិក កាន់​តែ​មិន​ចុះ​សម្រុង​គ្នា។ Read more…

Categories: International Relations Tags: ,

ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  22/03/2010 12:26 ម៉ោងសកល

នៅ​សប្តាហ៍​នេះ Jean-François TAIN មាន​សេចក្តី​រីករាយ​បើក​ទំព័រ​ថ្មី​នៃ​នាទី​ភូមិសាស្រ្ត​នយោបាយ ដោយ​សូម​ចាប់​ផ្តើម​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​សហភាព​អឺរ៉ុប។

នៅ ​ថ្ងៃ​នេះ Jean-François TAIN សូម​និយាយ​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ការ​កសាង​ឡើង​នូវ​អ្វី ដែល​សព្វ​ថ្ងៃ​នេះ គេ​ហៅ​ថា​សហភាព​អឺរ៉ុប។

សូម​ចុច​ខាង​ក្រោម​ដើម្បី​ ស្តាប់ ៖

នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ទ្វីប​អឺរ៉ុប​ទាំងមូល​ខូចខាត​ខ្ទេចខ្ទី សហភាព​សូវៀត គិត​តែ​ពី​វាតទី ពង្រីក​ទឹកដី និង​បង្កើន​ឥទ្ធិពល ជា​ហេតុ​ធ្វើ​ឲ្យ​អឺរ៉ុ​បខាង​លិច​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិបតេយ្យ​ភិត​ភ័យ។ Read more…