Archive

Posts Tagged ‘EU’

Europe’s Big Banks Pass Stress Tests

(FORTUNE) — Most of Europe’s biggest banks passed stress tests aimed at shoring up confidence in the region’s economy, officials said Friday.

Officials led by the European Central Bank tested 91 banks, and all the major lenders passed. One state-owned German real estate bank, one Greek bank and five smaller Spanish banks failed and will have to raise new funds.

The test showed Europe’s banks could suffer 566 billion euros ($730 billion) in asset writedowns and trading losses over the next two years should the region suffer a recession and an interest rate spike tied to national solvency fears. Read more…

Categories: Money & Banking Tags: ,

សហភាព​អឺរ៉ុប និង​អាស៊ាន​នៅ​តែ​ស្វែង​រក​គ្នា​មិន​ទាន់​ឃើញ

នៅ​សប្តាហ៍​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​របស់​សហភាព​អឺរ៉ុប​ត​ទៅ​ទៀត ដោយ​សូម​ពិនិត្យ​មើល​ទៅ​លើ​ទំនាក់​ទំនង​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន។

Source: RFI France http://www.khmer.rfi.fr/asia/20100510

Categories: International Relations Tags: ,

ជំនួបកំពូល​​ដើម្បីត្បិតត្បៀត​​ថវិកា​រ​បស់​បណ្តា​ប្រទេស​​សមាជិក

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 17 មិថុនា 2010 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 17 មិថុនា 2010

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​នេះ​ បណ្តា​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​សមាជិក​ទាំង​២៧​ប្រទេស​របស់​ សហភាព​អឺរ៉ុប រួម​ប្រជុំ​គ្នា​នៅ​Bruxelles ​ប្រទេស​ប៊ែលហ្ស៊ិក។ ​ជំនួប​កំពូល​នេះ​ដែល​ត្រូវ​ពិភាក្សា​អំពី​វិធានការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ ជាង​មុន​ថវិកា​ជាតិ​របស់​ប្រទេស​សមាជិក​នីមួយៗ ​ចៀស​មិន​រួច​ពី​លើក​ឡើង​អំពី​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់ ​នៃ​ប្រទេស​អេស្ប៉ាញ។

ជា​ផ្លូវការ ​បញ្ហា​របស់​ប្រទេស​អេស្ប៉ាញ ​មិន​ឋិត​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​អឺរ៉ុប​ថ្ងៃ​នេះ​ទេ។ ក៏ប៉ុន្តែ ​វា​បាន​និង​កំពុង​បន្ត​ក្លាយ​ទៅ​ជា​ប្រធានរឿង​មួយ​ធំ ​ដែល​អ្នក​ដឹកនាំ​កំពូលៗ​របស់​សហភាព​អឺរ៉ុប ចៀស​មិន​រួច​ពី​លើក​យក​មក​ពិភាក្សា។
មូលហេតុ​ គឺ​មក​ពី​កាល​ពី​ថ្ងៃ​ពុធ​ទី​១៦​មិថុនា​ម្សិលមិញ ​ព័ត៌មាន​ឬ​ក៏​ពាក្យ​ចចាម​អារ៉ាម​បាន​លេចឮ​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុបកំពុង​តុបតែង​ផែន​ការ​មួយ​ដែល​មាន​ទឹកប្រាក់​រហូត​ទៅ​ដល់​២​ម៉ឺន​លាន​អឺរ៉ូ ដើម្បី​យក​មក​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អេស្ប៉ាញ។​ពួក​អ្នក​ដឹក​នាំ​អឺរ៉ុប បាន​និង​កំពុង​អះអាង​ថា មិន​ពិត​ទេ ​គ្មាន​ឡើយ​ផែនការ​ជួយ​ប្រទេស​អេស្ប៉ាញ​ស្អី​គេនោះ។​ ពួក​គេនាំគ្នា​អះអាង​យ៉ាងដូច្នេះ​ពីព្រោះ​ពួកគេ​មិនចង់​​ឲ្យ​ទីផ្សារ​ភាគ​ហ៊ុន ភ័យ​ឆោឡោ និង​មិន​ចង់​ឲ្យ​លុយ​អឺរ៉ូ​ដាំ​ក្បាល​ស្រុត​ចុះ​ជា​ថ្មី។ Read more…

Categories: International Relations Tags: , ,

សហភាព​អឺរ៉ុប និង​រុស្ស៊ី​ជា​ដៃ​គូ​ចាំបាច់ តែ​មិន​ទាន់​យល់​ចិត្ត​គ្នា

www.khmer.rfi.fr

បទ​វិភាគ​របស់ តាន់ ហ្សង់-ហ្វ្រង់ស័រ

នៅសប្តាហ៍នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​របស់​សហភាព​អឺរ៉ុប​តទៅ​ទៀត​ដោយ​សូម​ ពិនិត្យ​មើល​ទៅ​លើ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​រុស្ស៊ី។

មាន​ច្រើន​ណាស់​ទំនាស់​នយោបាយ​ និង​មនោគមវិជ្ជា រវាង​សហភាព​អឺរ៉ុប​និង​រុស្ស៊ី។ រុស្ស៊ី​មិន​ភ្លេច​ទេ​ថា នៅ​សម័យ​សង្គ្រាម​ត្រជាក់ អឺរ៉ុប​ខាងលិច​ជា​សត្រូវ​របស់​ខ្លួន។ រុស្ស៊ី​នៅ​គុំ​សហភាព​អឺរ៉ុប​ខ្លាំង ពីព្រោះ​ក្រោយ​ពី​សហភាព​សូវៀត​បាន​រលាយ​បាត់​ទៅ សហភាព​អឺរ៉ុប​មិន​បាន​ជួយ​បញ្ចូល​រុស្ស៊ី​មក​ក្នុង​ដែន​សន្តិសុខ​អឺរ៉ុប​ ឡើយ។ ផ្ទុយ​ទៅ​វិញ អឺរ៉ុប​បាន​ព្យាយាម​កាត់​បន្ថយ​ឥទ្ធិពល​របស់​រុស្ស៊ី បាន​ខិត​កាន់​តែ​ជិត​មក​ដល់​ព្រំដែន​រុស្ស៊ី តាម​រយៈ​ការ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​របស់​សហភាព បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត និង​អតីត​សាធារណរដ្ឋ​បាល្ទ​(Baltes)​ជា​ដើម។
រុស្ស៊ី​ក៏​បារម្ភ​ខ្លាំង នៅ​ចំពោះ​មុខ​អង្គការ​សន្ធិសញ្ញា​អាត្លង់តិក​ហៅ​កាត់​ថា OTAN ដែល​ជា​សម្ព័ន្ធភាព​យោធា​រវាង​អាមេរិក​ និង​អឺរ៉ុប បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៩ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​សហភាព​សូវៀត។ រុស្ស៊ី​បារម្ភ ពីព្រោះ​ពេល​ដែល​សង្គ្រាម​ត្រជាក់​បាន​ចប់​បាត់​ទៅ​ហើយ អឺរ៉ុប​បែរ​ជា​ចូល​ដៃ​ជាមួយ​អាមេរិក​ដើម្បី​ពង្រីក OTAN ដោយ​បាន​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ឲ្យ​ចូល​ជា​សមាជិក និង​ដោយ​គ្រោង ​ចង់​ទទួល​បណ្តា​អតីត​សាធារណរដ្ឋ​នៃ​សហភាព​សូវៀត​ដូច​ជា​អ៊ុយក្រែន​​ (Ukraine) ​និង​​ហ្សកហ្ស៊ី​(Géorgie)​ឲ្យ​ចូល​ជា​សមាជិក​ទៀត​ផង។ Read more…

Categories: International Relations Tags: ,

អឺរ៉ុប​កំពុង​ស្វែង​រក​ចក្ខុនិមិត្ត​ភូមិសាស្រ្ត​នយោបាយ​រួម​គ្នា​មួយ EU Members Search Common Geopolitical Vision

តើ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ ផលប្រយោជន៍​របស់​សហភាព​អឺរ៉ុប​ឋិត​នៅ​ទី​ណា? តើ​សហភាពអឺរ៉ុប ត្រូវ​ប្រកាន់​ឥរិយាបថ​បែប​ណា នៅ​ចំពោះ​មុខ​អាមេរិក អាស៊ី អាហ្វ្រិក ឬ​ភូមិភាគ​ដើមបូព៌ា?

សហភាព​អឺរ៉ុប គ្មាន​ចក្ខុនិមិត្ត​ភូមិសាស្រ្តនយោបាយ​រួម​គ្នា​មួយ​ទេ។ ពីព្រោះ ប្រទេស​អឺរ៉ុប​ធំៗ​នីមួយៗ ដូចយ៉ាង​អាល្លឺម៉ង់​បារាំង​និង​អង់គ្លេស​មាន​ចក្ខុនិមិត្ត​ ភូមិសាស្រ្តនយោបាយ​រៀងៗ​ខ្លួន​របស់​គេ ដែល​បន្សល់​មក​ពី​អតីតកាល។ អង់គ្លេស​ជា​មហាអំណាច​​ជើងទឹក អាល្លឺម៉ង់​ជា​មហាអំណាច​ជើងគោក បារាំង​វិញ​មាន​មហិច្ឆតា​ពិភពលោក។

ទន្ទឹម​នឹង​នេះ សហភាពអឺរ៉ុប​ធូរ​ចិត្ត ដោយសារតែ​សង្គ្រាម​ត្រជាក់​បាន​ចប់ និង​ដោយសារតែ​អស់​មាន​ការ​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ អ៊ីចឹង​ហើយ បាន​ជា​សហភាពអឺរ៉ុប​គេង​សុបិន សុបិន​ចង់​បាន​ពិភពលោក​មួយ​ដែល​មាន​ក្តី​សុខ សន្តិភាព និង លទ្ធិប្រជាធិបតេយ្យ។ Read more…

ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​សហភាព​អឺរ៉ុប នៅ​លើ​ពិភពលោក Strength & Weakness of EU in the World

ថ្ងៃ​នេះ​Jean-François TAIN សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​របស់​សហភាពអឺរ៉ុប ត​ទៅ​ទៀត ដោយ​សូម​លើក​ឡើង​អំពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​សហភាពអឺរ៉ុប នៅ​លើ​ឆាក​អន្តរជាតិ។

ឆ្នាំ​២០០៣ ជា​ឆ្នាំ​ដែល​សហភាពអឺរ៉ុប ចាប់ផ្តើម​ជួប​ប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ។ សង្គ្រាម​អាមេរិកាំង​នៅ​Irak ធ្វើ​ឲ្យ​អឺរ៉ុប​រួម​ប្រេះ​ឆា។ អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក។ រីឯ​បារាំង និង​អាល្លឺម៉ង់​វិញ​ប្រឆាំង។ ម្យ៉ាងវិញ​ទៀត គឺ​នៅ​ឆ្នាំ ២០០៣​នោះ​ហើយ ដែល​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​សមាជិក​កើន​ពី ១៥ ទៅ​២៥​ប្រទេស នៅ​ឆ្នាំ​២០០៤ និង​ក្រោយ​មក​ទៀត​ពី ២៥​ទៅ ២៧​ប្រទេស។

វត្តមាន​នៃ​សមាជិក​ថ្មី​ទាំង​ អស់​នេះ ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​បែកបាក់​គ្នា កាន់​តែ​ខ្លាំង នៅ​ចំពោះ​មុខ​សង្គ្រាម​Irak ពីព្រោះ​បណ្តា​សមាជិក​ថ្មី​ចេញ​ពី​អឺរ៉ុប​ខាងកើត​ទាំងនេះ ដែល​បាន​ឋិត នៅ​ក្នុង​ក្រញាំ​របស់​សហភាពសូវៀត​ជា​ច្រើន​ទសវត្សរ៍ បែរ​ភ្លាម​ភ្លែត​ទៅ​ស្និទ្ធស្នាល​ជាមួយ​អាមេរិក ដោយហេតុតែ​ពួក​គេ​នៅ​ខ្លាច​រុស្ស៊ី និង​នៅ​មិន​ទុក​ចិត្ត​អាល្លឺម៉ង់។

អ៊ីចឹង ​ហើយ បាន​ជា​ចាប់​ពី​ឆ្នាំ​២០០៣​នោះ​មក សហភាព​អឺរ៉ុប​ចោទ​សួរ​ខ្លួនឯង​ខ្លាំង​ឡើងៗ ថា តើ​អ្វី​ទៅ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក។ Read more…