Archive

Posts Tagged ‘dispute’

កម្ពុជា​គ្រោង​រៀបចំ​បើក​មជ្ឈមណ្ឌល​”មជ្ឈត្ដករ” National Arbitration Center

17/06/2010 1 comment
ដោយ វោហារ ជាតិ 2010-06-11

កម្ពុជា​គ្រោង​រៀប​ចំ​បើក​មជ្ឈមណ្ឌល មជ្ឈត្ដករ ឬ​ការិយាល័យ​អាជ្ញាកណ្ដាល សម្រាប់​​កាត់​ក្ដី​រឿង​ជម្លោះ​ខាង​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​រាល់​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​រឿង​ក្ដី​ពាណិជ្ជកម្ម​នានា ដែល​កន្លង​មក​តែងតែ​ដោះស្រាយ​នៅ​តុលាការ​ធម្មតា ដែល​មាន​ចៅក្រម​មិន​មាន​ជំនាញ​យល់​ដឹង​ជ្រៅ​ជ្រះ​ខាង​ច្បាប់​ពាណិជ្ជកម្ម។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ម៉ៅ ធូរ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ មិថុនា ថា មជ្ឈមណ្ឌល​មជ្ឈត្ដករ​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​យូរ​បំផុត​នៅ​ចុង​ឆ្នាំ​២០១០​នេះ​ហើយ។

លោក ម៉ៅ ធូរា បាន​បញ្ជាក់​ថា ៖ «គេ​បង្កើត​មជ្ឈមណ្ឌល​មជ្ឈត្ដករ​ដំបូង ​នៅ​កម្ពុជា។ ពាក្យ​មជ្ឈត្ដករ បើ​ប្រែ​ឲ្យ​ស្រួល​ស្ដាប់​ទៅ គឺ​អាជ្ញាកណ្ដាល។ ឧបមា​ថា យើង​ឃើញ​គេ​ឈ្លោះ​គ្នា យើង​ទៅ​ឃាត់​គេ។ តែ​តុលាការ​រក​ខុស​រក​ត្រូវ​តាម​ច្បាប់ ម៉ាំង​ទៅ​ម៉ាំង​មក អ្នក​ខុស​ជាប់​គុក។ ដល់​អា​នេះ​អត់​ទេ! គេ​សង​គ្នា​អ៊ីចឹង​ទៅ ជួនកាល​គេ​ត្រូវ​គ្នា គេ​សង​គ្នា​អ៊ីចឹង​ទៅ! អ្នក​រកស៊ី​ធំ​ៗ​គាត់​ចូល​ចិត្ត​រក​មជ្ឈត្ដករ​ហ្នឹង​ជាង​ទៅ​តុលាការ វា​អត់​បាក់​មុខ​បាក់​មាត់! តុលាការ​កាល​ណា​កាត់​ទៅ សាលក្រម​ចេញ ចុះ​ក្នុង​កាសែត​ទៀត ដល់​អា​នេះ​គេ​អត់​ដឹង​ទេ! គេ​ត្រូវ​ជាមួយ​គ្នា គេ​អត់​ឲ្យ​ចុះ​កាសែត​ទៀត!»Read more…

Dispute Settlement Outside Court

Categories: Laws Tags: ,

ការទិញ/លក់​អចលនវត្ថុ៖ តើត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជៀសវាង​វិវាទ

ដោយ សេង ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 18/02/2010 12:36 ម៉ោងសកល

នៅ​ក្នុង​នាទី​ស្វែង​យល់​អំពី​ច្បាប់​ ​ថ្ងៃ​នេះ ​យើង​សិក្សា​មើលថា តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ទិញ​ប៉ះចំ​ដី ដែល​មាន​ជាប់​បញ្ហា? តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​កិច្ចសន្យា​ទិញ/លក់​ដី មាន​សុពលភាព​ពេញលេញ​តាម​ផ្លូវច្បាប់ ដែល​មិន​មាន​អ្នកណា​អាច​មក​តវ៉ា​ជំទាស់​បាន ទៅ​ថ្ងៃ​ក្រោយ?

ជាការ​ ពិតថា បញ្ហា​ទាំងនេះ​អាច​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​ពេលខ្លះ គេ​ចាំបាច់​ត្រូវ​ស្វែងរក​អ្នកច្បាប់ ឬ​ក៏​មេធាវី ជាជំនួយ ដើម្បី​​ធានា​​ឲ្យ​មាន​សុវត្ថិភាព​ខាង​ផ្លូវច្បាប់។ ក៏ប៉ុន្តែ លោក​មេធាវី ប៊ុន​ យូឌី (​មកពី​ការិយាល័យមេធាវី​ឈ្មោះ ប៊ុន និង​សហការី​) នឹង​ពន្យល់​បំភ្លឺ​ជុំវិញ​​ចំណុច​សំខាន់ៗ​​​​​ជាមូលដ្ឋាន​​ខ្លះ ដែល​ប្រជាពលរដ្ឋ​គួរ​តែដឹង​។

សូមចុចខាងក្រោម ដើម្បី​ស្តាប់

នៅ​ប្រទេស​កម្ពុជា ការ​ចុះ​បញ្ជីដីធ្លី នៅ​មាន​ការខ្វះចន្លោះ​ច្រើន។ មាន​​អ្នក​ខ្លះ​កាន់កាប់​ដីធ្លី ដោយ​គ្មាន​ប័ណ្ណកម្មសិទ្ធិ។ ខ្លះ​ក៏កាន់​កាប់​ដោយ​ស្រប​ច្បាប់ ខ្លះ​ក៏​មិនស្រប​ច្បាប់។ ភាព​ស្រពិចស្រពិល​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​វិវាទ នៅ​ក្នុង​ករណី​មាន​ការ​ទិញ/លក់។ ដើម្បី​ជៀសវាង​ទិញ​ប៉ះចំ​ដី ដែល​ជាប់​មាន​បញ្ហា​ចម្រូងចម្រាស់ អ្នកទិញ​ត្រូវ​តែ​មាន​ការ​ប្រយ័ត្នប្រយែង ពិនិត្យ​​មើល​​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ មុន​នឹង​ឈានទៅ​ចុះ​កិច្ចសន្យា។ Read more…

Categories: Business Tags: , , , , ,