Archive

Posts Tagged ‘crime’

តើ​ក្នុង​ករណី​ណា​ខ្លះ​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ល្មើស​ អាច​រួចផុត​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ?

ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ នៅទូទាំងប្រទេស កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០​កន្លងទៅនេះ។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ទាក់ទង​នឹង​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ។

តើ​អនីតិ​ជន​​អាច​មាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដែរ​ឬទេ?

មាត្រា ៣៨ នៃ​ក្រមព្រហ្មទណ្ឌ​ ចែង​ថា “នីតិភាព​នៃ​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ត្រូវ​បាន​កំណត់​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើងទៅ”។

ដូច្នេះ ទាល់តែ​ជនល្មើស​​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ទៅ ទើប​តុលាការ​អាច​ផ្តន្ទាទោស​​ផ្នែក​ព្រហ្មទណ្ឌ​បាន។ ទោស​ព្រហ្មទណ្ឌ គឺ​សម្តៅ​លើ​ទោស​ដាក់​ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់។

ជនល្មើស​ ដែល​ជា​អនីតិជន ក្រោម​ ១៨​ឆ្នាំ មិនត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ​ទេ ប៉ុន្តែ តុលាការ​​អាច​ចាត់វិធានការ​មួយចំនួន ដើម្បី​អប់រំ កែប្រែ​ជនល្មើស។ វិធានការ​ទាំងនេះ អាចជា៖

  • ​ការ​ប្រគល់​ជន​អនីតិ​ជន​ទៅ​ឲ្យ​ឳពុកម្តាយ ឬ​អាណាព្យាបាល ដើម្បីអប់រំ
  • ការ​ហាមឃាត់​មិន​ឲ្យ​​ទៅ​កន្លែងណាមួយ ឬ​ជួប​បុគ្គលណាមួយ ដូចជា មិន​ឲ្យ​ជួប​ជនរងគ្រោះ​នៃ​បទល្មើស ឬ​ក៏​មិន​ឲ្យ​ជួប​​​អ្នក​សមគំនិត​ផ្សេងទៀត
  • ​ការ​បញ្ជូន​ទៅ​អនីតិជន​ទៅ​ដាក់​ក្នុង​មណ្ឌល​កែប្រែ

ទោះជា​យ៉ាងណា វិធានការ​ទាំងនេះ មិនមែន​ជាទណ្ឌកម្ម​​ព្រហ្មទណ្ឌនោះទេ ពីព្រោះ​ថា ជាគោលការណ៍អនីតិជន​មិនមាន​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ។ ក៏ប៉ុន្តែ មាត្រា ៣៩​ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា “តុលាការ​អាច​ប្រកាស​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន​អាយុ​ចាប់​ពី​១៤​ឆ្នាំ​ឡើងទៅ ប្រសិន​បើ​កាលៈទេសៈ​នៃ​បទល្មើស​ ឬ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​តម្រូវ”។ Read more…

Categories: Laws Tags: ,

ក្រមព្រហ្មទណ្ឌខ្មែរ៖ វិសាលភាពនៃដែនអនុវត្ត

03/02/2011 2 comments

ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​​ហើយ​ កាល​ពីថ្ងៃ​ទី១១ ខែ​ធ្នូ ២០១០ នៅ​ទីក្រុង​ភ្នំពេញ។ ចំណែក​នៅតាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត​វិញ ក្រមព្រហ្មទណ្ឌ​ទើប​នឹង​ចាប់ផ្តើម​អនុវត្ត​ កាល​ពី​ថ្ងៃ​អង្គារ ទី២១ ធ្នូ​​ ២០១០។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ទាក់ទង​នឹង​ដែនអនុវត្ត​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ។

 

សំណួរ-​ក្រមព្រហ្មទណ្ឌ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ តាំង​ពីថ្ងៃ​ទី​៣០ វិច្ឆិកា ២០០៩​ម៉្លេះ។ ហេតុអ្វី​ទើ​ប​នឹង​ចាប់​ផ្តើម​អនុវត្ត​ នៅពេលនេះ?

ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មី​របស់​កម្ពុជា បាន​ចូល​ជា​ធរមាន​តាំង​ពី​មួយ​ឆ្នាំ​កន្លង​ទៅហើយ ក៏ប៉ុន្តែ ក្រមនេះ​នៅមិនទាន់​​អាច​យក​ទៅ​អនុវត្ត​បាន ដោយហេតុថា នៅ​​មាត្រា​ចុងក្រោយ (មាត្រា ៦៧២) ចែងថា “លើកលែង​តែ​បទប្បញ្ញត្តិ​ទូទៅ បទប្បញ្ញត្តិ​ដទៃទៀត​ត្រូវ​យក​ទៅ​អនុវត្ត​ក្នុង​រយៈពេល ១ឆ្នាំ ក្រោយ​ការ​ចូលជាធរមាន​នៃ​ក្រមនេះ”។ Read more…

Categories: Uncategorized Tags: ,

ក្រម​ព្រហ្មទណ្ឌ​ខ្មែរ៖ ប្រភេទ​នៃ​ទោស​ព្រហ្មទណ្ឌ និង​ការ​អនុវត្ត

03/02/2011 3 comments

តាម​គោលការណ៍​នីត្យានុកូលភាព នៃ​បទល្មើស​ព្រហ្មទណ្ឌ អំពើ​ណាមួយ​ ដែល​អាច​​ជា​បទល្មើស លុះត្រា​តែ​អំពើ​នោះ​មាន​ចែងក្នុងច្បាប់​ជាធរមាន។ ទោស​ ដែល​អា​ចប្រកាស​បាន ក៏​ទាល់តែ​មាន​ចែងក្នុង​ច្បាប់​ដែរ។ ហេតុដូច្នេះ​ហើយ​បានជា នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ (២០០៩) សម្រាប់​រាល់បទល្មើស​ទាំងអស់ គឺ​តែងតែ​​មាន​ចែង​អំពី​និយមន័យ និង​ធាតុផ្សំ​នៃ​បទល្មើស និង​អំពី​ទោស ដែល​ត្រូវ​​អនុវត្ត​ចំពោះ​អំពើ​ល្មើស​នោះ។ ខាងក្រោមនេះ គឺ​ជាសំណួរ-ចម្លើយ ស្តីអំពី​ប្រភេទនៃ​ទោស និង​ការអនុវត្ត​ទោស​ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ។

សំណួរ-​ តើ​ប្រភេទ​ទោស​​អ្វីខ្លះ ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ?

ចម្លើយ-បើ​យើង​និយាយ​ដោយ​សង្ខេប ទោស​ព្រហ្មទណ្ឌ ត្រូវ​បាន​បែងចែក​ជា​ពីរប្រភេទ​ធំៗ៖ មូលទោស និង​ទោស​បន្ថែម។ Read more…

Categories: Laws Tags: ,

សិទ្ធិ​មាន​មេធាវី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ៖ ច្បាប់ និង​ការអនុវត្ត​ជាក់ស្តែង

នៅ​ក្នុង​នាទី​យល់ដឹង​ពី​ច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមលើក​ឡើង​អំពី​សិទ្ធិមានមេធាវី ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ក្នុង​តុលាការ​កម្ពុជា។ តើ​នៅ​ក្នុង​ច្បាប់​កម្ពុជា មានចែង​ដូចម្តេចខ្លះ អំពី​សិទ្ធិមាន​មេធាវី? តើ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ក្នុង​តុលាការ​កម្ពុជា សិទ្ធិ​មានមេធាវី ត្រូវ​បាន​គេ​អនុវត្ត​ស្រប​ទៅតាម​ការកំណត់​របស់​ច្បាប់​ដែរ​ឬទេ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ សេង ឌីណា បាន​ជួប​សម្ភាស​ជាមួយ កញ្ញា ម៉ាង ម៉ូនីកា មន្រ្តី​​​សង្កេតការណ៍​សវនាការ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

Source:  RFI International http://www.khmer.rfi.fr/legal-representation-in-criminal-procedure

Categories: Laws Tags: , , , ,