Archive

Posts Tagged ‘China’

អាមេរិក និង អាស៊ាន ខិត​ជិត​គ្នា ធ្វើ​ឲ្យ​ចិន​បារម្ភ

នៅ​ថ្ងៃ​សុក្រ​ទី​២៤​កញ្ញា​នេះ ជំនួប​កំពូល​អាស៊ាន​-អាមេរិក​ប្រព្រឹត្ត​ទៅ​នៅ​ញូយ៉ក សហរដ្ឋ​អាមេរិក។ នេះ​គឺ​ជា​ជំនួប​កំពូល​លើក​ទី​២​ហើយ ជំនួប​កំពូល​លើក​ទី​១ បាន​ប្រព្រឹត្ត​ទៅ នៅ​សិង្ហបូរី កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៩។
សន្តិសុខ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន គឺ​ជា​ប្រធាន​រឿង​សំខាន់​នៃ​ការ​ជជែក​ពិភាក្សា​រវាង​ប្រធានាធិបតី​អាមេរិក​ និង​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង​ដប់។

ជំនួប​កំពូល​អាស៊ាន​-អាមេរិក​លើក​ទី​២​នេះ នឹង​ប្រព្រឹត្ត​ទៅ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ពីព្រោះ ព្រឹត្តិការណ៍​សំខាន់​ជាង​គេ តាំង​ពី​ម្សិលមិញ​មក​នៅ​New York គឺ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។ រីឯ​ជំនួប​កំពូល​អាស៊ាន​-អាមេរិក​នេះ ត្រូវ​បាន​គេ​ឆ្លៀត​រៀប​ចំ​ធ្វើ​ឡើង ក្នុង​ពេល​មួយ​ដែល​បណ្តា​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​លោក​ប្រធានាធិបតី​អាមេរិក មាន​វត្តមាន ដំណាល​គ្នា នៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ។ Read more…

Categories: International Relations Tags: , ,

ទីក្រុងប៉េកាំង​បន្ទន់នយោបាយ​រូបិយវត្ថុ​របស់ខ្លួន​

នៅ​ពេល​​ដែល​​ជំនួប​​កំពូល​​នៃ​ក្រុម​​ប្រទេសG20​​ខិត​​ជិត​​មក​​ ដល់​​អ្នកដឹក​​នាំ​នៃ​​ប្រទេស​​ចិន​​ឯ​ណោះ​​បាន​ប្រកាស​ឲ្យដឹង​ថានឹង​មាន​ ការ​បន្ធូរ​សម្រួល​ក្នុង​ទំនាក់​ទំនង​​រវាង​​ប្រាក់យ័ន​​ចិន​​និង​​ប្រាក់​​ ដុល្លារ​​អាមេរិក។​​ បញ្ហា​​ទំនាក់​ទំនង​​ រវាង​​ប្រាក់យ័ន​​ចិន​​និង​​ប្រាក់​​ដុល្លារ​​អាមេរិក​​នេះ​​ហើយ​​ដែល​​ជា​​ ប្រធាន​បទ​​ មួយ​​ដ៏​​សំខាន់​​នៅ​​ក្នុង​​ជំនួប​​កំពូល​​នៃ​​ក្រុម​​ប្រទេស​​G20​​នៅ​​ ប្រទេស​​កាណាដា​​​ នៅ​​ចុង​​សប្តាហ៍​​នេះ។

នៅ​ថ្ងៃសុក្រ​នេះ​ធនាគារ​កណ្តាល​ចិន​បាន​កំណត់​អត្រា​នៃ​ការ​ប្តូរ​ ប្រាក់​យ័ន​ចិន​ទល់​​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ នៅ​ក្នុង​កម្រិត​មួយ​ដ៏​សែន​ខ្ពស់​ពុំ​ដែល​មាន​ ពោលគឺ​១ដុល្លារ​អាមេរិក​ប្តូរ​បា​ន៦,៧៨៩៦យ័ន​ទល់​នឹង​៦,៨១០០យ័ន​កាល​ពី​ពេល​ មុន​ បាន​សេចក្តី​ថា​ប្រាក់​យ័ន​ចិន​បាន​ឡើ​ង​ថ្លៃ​ប្រមាណ​០,៣%​នៅ​ចំពោះមុខ​ ប្រាក់​ដុល្លារ​អាមេរិក។​ ទាំងនេះ​ក៏​ដោយ​សារ​តែ​មាន​សម្ពាធ​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​នៅ​ ពេល​មុន​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​G20។ Read more…

រដ្ឋសភា​កម្ពុជា​អនុម័ត​ការ​សម្រួល​ពាណិជ្ជកម្ម​​​កម្ពុជា-​ចិន

www.khmer.rfi.fr

បទ​អន្តរាគមន៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

ដោយ លី ម៉េងហួរ

រដ្ឋសភាបាន​ផ្តល់​ការយល់ព្រម​ជា ​ឯកច្ឆ័ន្ទលើ​អនុសញ្ញា​កុងស៊ុល រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភានេះ។ ជា ​កិច្ច​ព្រមព្រៀង ដើម្បី​សម្រួល​ពាណិជ្ជកម្ម​រវាង​ ប្រទេស​ទាំង​ពីរ។

អនុសញ្ញា​កុងស៊ុល រវាង​កម្ពុជា និង​ចិន ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ចុះ​ហត្ថលេខាព្រមព្រៀង​រួមគ្នា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ភ្នំពេញ។ អនុសញ្ញា​កុងស៊ុល​នេះ បាន​ធ្វើ​ឡើង យក​លំនាំ​តាម​អនុសញ្ញា​ទីក្រុង​វីយ៉ែន ឆ្នាំ​១៩៦៣ ស្តីពី ទំនាក់​ទំនងកុងស៊ុលដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៥។
អនុសញ្ញា​កុងស៊ុល​កម្ពុជា និង​ចិន តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវ​គោរព​អភ័យ​ឯកសិទ្ធិ និង​បុព្វសិទ្ធិ និង​សម្រួល​ដល់​មន្ត្រី​កុងស៊ុល និង​ក្រុមគ្រួសារ​របស់​គេដែល​បំពេញ​ការងារ​កុងស៊ុល នៅ​ក្នុង​ទឹកដី​នៃ​រដ្ឋ​ម្ចាស់ផ្ទះ។ អនុសញ្ញា​នេះ ក៏បាន​ផ្តល់​លទ្ធភាព​ឲ្យ​មន្ត្រី​កុងស៊ុល អនុវត្ត​នូវ​មុខងារ​ជា​អ្នកការទូត រួម​ទាំង​ការប្រាស្រ័យ​ទាក់ទងដោយ​ផ្ទាល់​រវាង​ពលរដ្ឋ​នៃ​រដ្ឋ​ដាក់​កុងស៊ុល ជាមួយ​មន្ត្រី​កុងស៊ុល ទទួល​ពាក្យ​ស្នើសុំ​សញ្ជាតិ ផ្តល់​ទិដ្ឋាការ ព្រម​ទាំង​ពន្យារ​សុពលភាព ជាដើម​។ មន្ត្រី​កុងស៊ុល​ទាំងពីរ ក៏ នឹង​ត្រូវ​ផ្តល់​កិច្ចឧបត្ថម្ភ​នានា ដល់​ពលរដ្ឋ នាវា ក្រុម​នាវិក ក៏​ដូចជាយន្តហោះ និង​ក្រុម​អាកាសយានិក​របស់ប្រទេស​រៀងៗ​ខ្លួន។ Read more…

តំបន់ពាណិជ្ជសេរី​ជាឱកាសនិងជា​ការប្រឈម​របស់កម្ពុជា

(last updated 15th May 2010)

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  15/03/2010 14:17 ម៉ោងសកល

បទ​វិភាគ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

ខែ​មករា​ឆ្នាំ​២០១០​មកនេះ​ ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​ចាស់​ ចំនួន​៦​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​។​ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​តួលេខ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​នៃ​តំបន់​ទាំង​ពីរ​បាន​កើន​ឡើង​គួរ​អោយ​ កត់​សម្គាល់​។​សម្រាប់​ប្រទេស​កម្ពុជា​និង​សមាជិក​អាស៊ាន​ថ្មី​៣​ទៀត​នឹង​ ចាប់​ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំទៀត​។​​ សំនួរ​សួរថា​តើ​នៅ​ពេលនោះ​ប្រទេស​កម្ពុជា​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដ៏​ទៃទៀត​បាន​ដែរ​ឬ​ទេ​? Read more…

តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​ផ្តល់​ផលចំណេញ​អ្វីខ្លះ?

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  08/01/2010 12:56 ម៉ោងសកល

កាល ​ពី​ថ្ងៃ​ទី១ មករា ២០១០ កន្លងទៅនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​ចិន បាន​ចូល​ជាធរមាន ធ្វើ​ឲ្យ​អាស៊ាន-ចិន ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាង​គេ​បង្អស់ នៅលើ​ពិភពលោក បើ​គិត​ពី​ចំនួន​ប្រជាជន។ តើ​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ផលចំណេញ​អ្វី​ខ្លះ​​ដល់​ប្រទេស​អាស៊ាន?

ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន បាន​ចាប់​កំណើត​ឡើង កាល​ពី​​ឆ្នាំ​២០០២ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​ភាគី​ទាំង​ពីរ​បាន​ចុះកិច្ចព្រមព្រៀង​ថា​នឹង​រៀបចំ​​កាត់បន្ថយ​ អត្រាពន្ធគយ​ឲ្យ​បាន​នៅ​ឆ្នាំ​២០១០។

ក្រោយ​ពី​ឆ្លងកាត់​ការ​ចរចា​ លម្អិត អស់រយៈពេល​ ៨ឆ្នាំ​ កិច្ចព្រមព្រៀង​នេះ ក៏​បាន​ចូល​ជាធរមាន នៅ​ថ្ងៃ​ទី១ មករា កន្លង​ទៅនេះ។ ទំនិញ​ប្រមាណ​ជា ៩០% ​អាច​នឹង​ត្រូវ​នាំ​ចេញ​ចូល​រវាង​ចិន និង​​អាស៊ាន​​ និង​រវាង​ប្រទេស​សមាជិក​អាស៊ាន ដោយ​មិនយក​ពន្ធគយ។ ទំនិញ​ផ្សេង​ទៀត​នឹង​ត្រូវ​បន្ត​ជាប់ពន្ធ ក៏ប៉ុន្តែ ក្នុង​អត្រាមួយ​ទាបបំផុត។ Read more…