Archive

Posts Tagged ‘bankruptcy’

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន

នៅក្នុងនាទីយល់ដឹងអំពីច្បាប់របស់យើងនៅថ្ងៃនេះ សេង ឌីណា នឹងពន្យល់អំពីអាទិភាពនៃផលប្រយោជន៍របស់បុគ្គលិក និងនិយោជិត ក្នុងករណីក្រុមហ៊ុនត្រូវក្ស័យធន។ នៅក្នុងករណីក្រុមហ៊ុនជួបនឹងបញ្ហាហិរញ្ញវត្ថុ ដែលអាចនាំទៅរកការក្ស័យធន បញ្ហាដែលចោទឡើងចំពោះនិយោជិតរបស់ក្រុមហ៊ុន គឺការបាត់បង់ការងារ និងប្រាក់បៀវត្សរ៍ ដែលក្រុមហ៊ុនជំពាក់។ តើក្នុងច្បាប់ខ្មែរ និយោជិតទទួលបាននូវការការពារដូចម្តេចខ្លះ?

តើក្នុងស្ថានភាពបែបណា ដែលក្រុមហ៊ុនត្រូវចូលក្នុងដំណាក់កាលក្ស័យធន?

យោងតាមមាត្រា ៤ នៃច្បាប់ ស្តីពីក្ស័យធន (ឆ្នាំ២០០៧) “ក្ស័យធន សំដៅដល់ស្ថានភាពរបស់ពាណិជ្ជករ ឬនីតិបុគ្គលមិនអាចទូទាត់សងបំណុលបាន ហើយត្រូវប្រកាសបញ្ជាក់ដោយតុលាការ”។ Read more…

Advertisements
Categories: Laws Tags: ,