Archive

Posts Tagged ‘ASEAN’

អាមេរិក និង អាស៊ាន ខិត​ជិត​គ្នា ធ្វើ​ឲ្យ​ចិន​បារម្ភ

នៅ​ថ្ងៃ​សុក្រ​ទី​២៤​កញ្ញា​នេះ ជំនួប​កំពូល​អាស៊ាន​-អាមេរិក​ប្រព្រឹត្ត​ទៅ​នៅ​ញូយ៉ក សហរដ្ឋ​អាមេរិក។ នេះ​គឺ​ជា​ជំនួប​កំពូល​លើក​ទី​២​ហើយ ជំនួប​កំពូល​លើក​ទី​១ បាន​ប្រព្រឹត្ត​ទៅ នៅ​សិង្ហបូរី កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៩។
សន្តិសុខ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន គឺ​ជា​ប្រធាន​រឿង​សំខាន់​នៃ​ការ​ជជែក​ពិភាក្សា​រវាង​ប្រធានាធិបតី​អាមេរិក​ និង​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង​ដប់។

ជំនួប​កំពូល​អាស៊ាន​-អាមេរិក​លើក​ទី​២​នេះ នឹង​ប្រព្រឹត្ត​ទៅ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ពីព្រោះ ព្រឹត្តិការណ៍​សំខាន់​ជាង​គេ តាំង​ពី​ម្សិលមិញ​មក​នៅ​New York គឺ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។ រីឯ​ជំនួប​កំពូល​អាស៊ាន​-អាមេរិក​នេះ ត្រូវ​បាន​គេ​ឆ្លៀត​រៀប​ចំ​ធ្វើ​ឡើង ក្នុង​ពេល​មួយ​ដែល​បណ្តា​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​លោក​ប្រធានាធិបតី​អាមេរិក មាន​វត្តមាន ដំណាល​គ្នា នៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ។ Read more…

Advertisements
Categories: International Relations Tags: , ,

សហភាព​អឺរ៉ុប និង​អាស៊ាន​នៅ​តែ​ស្វែង​រក​គ្នា​មិន​ទាន់​ឃើញ

នៅ​សប្តាហ៍​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​របស់​សហភាព​អឺរ៉ុប​ត​ទៅ​ទៀត ដោយ​សូម​ពិនិត្យ​មើល​ទៅ​លើ​ទំនាក់​ទំនង​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន។

Source: RFI France http://www.khmer.rfi.fr/asia/20100510

Categories: International Relations Tags: ,

អាស៊ាន​ពិបាក​នឹង​ដើរ​ដល់​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ទាំង​ស្រុង

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  07/04/2010 13:18 ម៉ោងសកល

មហិច្ឆតា​ក្នុង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ មួយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥ នេះ​ហើយ​គឺ ជា​ប្រធាន​រឿង​មួយ​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍ នឹង​លើក​យក​មក​ជជែក​គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក និង​ថ្ងៃ​សុក្រ​ខាន​ស្អែក នា​ឱកាស​ជំនួប​កំពូល​អាស៊ាន នៅ​ទីក្រុង​Hanoi ប្រទេស​វៀតណាម។ ក៏ប៉ុន្តែ ទម្រាំ​ទៅ​ដល់​គោលដៅ​នេះ ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​ណាស់​ និង​ប្រកប​ទៅ​ដោយ​បញ្ហា។

បទ​ វិភាគ​របស់​តាន់ ហ្សង់-ហ្រ្វង់ស័រ

Source: RFI France International http://www.rfi.fr/actukm/articles/124/article_5028.asp

តំបន់ពាណិជ្ជសេរី​ជាឱកាសនិងជា​ការប្រឈម​របស់កម្ពុជា

(last updated 15th May 2010)

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  15/03/2010 14:17 ម៉ោងសកល

បទ​វិភាគ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

ខែ​មករា​ឆ្នាំ​២០១០​មកនេះ​ ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​ចាស់​ ចំនួន​៦​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​។​ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​តួលេខ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​នៃ​តំបន់​ទាំង​ពីរ​បាន​កើន​ឡើង​គួរ​អោយ​ កត់​សម្គាល់​។​សម្រាប់​ប្រទេស​កម្ពុជា​និង​សមាជិក​អាស៊ាន​ថ្មី​៣​ទៀត​នឹង​ ចាប់​ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំទៀត​។​​ សំនួរ​សួរថា​តើ​នៅ​ពេលនោះ​ប្រទេស​កម្ពុជា​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដ៏​ទៃទៀត​បាន​ដែរ​ឬ​ទេ​? Read more…

តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​ផ្តល់​ផលចំណេញ​អ្វីខ្លះ?

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  08/01/2010 12:56 ម៉ោងសកល

កាល ​ពី​ថ្ងៃ​ទី១ មករា ២០១០ កន្លងទៅនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​ចិន បាន​ចូល​ជាធរមាន ធ្វើ​ឲ្យ​អាស៊ាន-ចិន ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាង​គេ​បង្អស់ នៅលើ​ពិភពលោក បើ​គិត​ពី​ចំនួន​ប្រជាជន។ តើ​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ផលចំណេញ​អ្វី​ខ្លះ​​ដល់​ប្រទេស​អាស៊ាន?

ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន បាន​ចាប់​កំណើត​ឡើង កាល​ពី​​ឆ្នាំ​២០០២ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​ភាគី​ទាំង​ពីរ​បាន​ចុះកិច្ចព្រមព្រៀង​ថា​នឹង​រៀបចំ​​កាត់បន្ថយ​ អត្រាពន្ធគយ​ឲ្យ​បាន​នៅ​ឆ្នាំ​២០១០។

ក្រោយ​ពី​ឆ្លងកាត់​ការ​ចរចា​ លម្អិត អស់រយៈពេល​ ៨ឆ្នាំ​ កិច្ចព្រមព្រៀង​នេះ ក៏​បាន​ចូល​ជាធរមាន នៅ​ថ្ងៃ​ទី១ មករា កន្លង​ទៅនេះ។ ទំនិញ​ប្រមាណ​ជា ៩០% ​អាច​នឹង​ត្រូវ​នាំ​ចេញ​ចូល​រវាង​ចិន និង​​អាស៊ាន​​ និង​រវាង​ប្រទេស​សមាជិក​អាស៊ាន ដោយ​មិនយក​ពន្ធគយ។ ទំនិញ​ផ្សេង​ទៀត​នឹង​ត្រូវ​បន្ត​ជាប់ពន្ធ ក៏ប៉ុន្តែ ក្នុង​អត្រាមួយ​ទាបបំផុត។ Read more…

Cambodia & International Organizations

31/05/2009 3 comments

ASSOCIATION OF SOUTHEAST ASIAN NATIONS (ASEAN)

The ASEAN Declaration states that the aims and purposes of the Association are: (1) to accelerate economic growth, social progress and cultural development in the region and (2) to promote regional peace and stability through abiding respect for justice and the rule of law in the relationship among countries in the region and adherence to the principles of the United Nations Charter.

http://www.aseansec.org/

Asian Development Bank

The International Monetary Fund (IMF) is an organization of 185 countries, working to foster global monetary cooperation, secure financial stability, facilitate international trade, promote high employment and sustainable economic growth, and reduce poverty around the world. Read more…