Archive

Archive for the ‘Laws’ Category

សំណួរ-ចម្លើយ​ជុំវិញ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ

ពន្ធលើអចលនទ្រព្យ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្ត កាលពីឆ្នាំ២០១១កន្លងទៅ។ ពន្ធលើអចលនទ្រព្យត្រូវបានបង្កើតឡើង ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០ (ច្បាប់ចុះថ្ងៃទី៩ ធ្នូ ២០០៩) ដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់)។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយជុំវិញការគណនាប្រាក់ពន្ធអចលនទ្រព្យ។

សំណួរទី១-តើអចលនទ្រព្យប្រភេទណាខ្លះ ដែលត្រូវជាប់ពន្ធ?

ជាគោលការណ៍ ពន្ធលើអចលនទ្រព្យមានវិសាលភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ ជាជំហានដំបូង ច្បាប់កំណត់យកពន្ធតែទៅលើអចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងក្រុង នៃខេត្តនានាតែប៉ុណ្ណោះ។ នេះមានន័យថា អចលនទ្រព្យ ដែលនៅតាមភូមិ ឃុំ ស្រុក ដែលនៅក្រៅក្រុង (ក្រៅទីរួមខេត្ត) មិនទាន់ត្រូវជាប់ពន្ធនៅឡើយទេ នៅពេលនេះ។ Read more…

Categories: Laws, Taxation Tags:

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន

នៅក្នុងនាទីយល់ដឹងអំពីច្បាប់របស់យើងនៅថ្ងៃនេះ សេង ឌីណា នឹងពន្យល់អំពីអាទិភាពនៃផលប្រយោជន៍របស់បុគ្គលិក និងនិយោជិត ក្នុងករណីក្រុមហ៊ុនត្រូវក្ស័យធន។ នៅក្នុងករណីក្រុមហ៊ុនជួបនឹងបញ្ហាហិរញ្ញវត្ថុ ដែលអាចនាំទៅរកការក្ស័យធន បញ្ហាដែលចោទឡើងចំពោះនិយោជិតរបស់ក្រុមហ៊ុន គឺការបាត់បង់ការងារ និងប្រាក់បៀវត្សរ៍ ដែលក្រុមហ៊ុនជំពាក់។ តើក្នុងច្បាប់ខ្មែរ និយោជិតទទួលបាននូវការការពារដូចម្តេចខ្លះ?

តើក្នុងស្ថានភាពបែបណា ដែលក្រុមហ៊ុនត្រូវចូលក្នុងដំណាក់កាលក្ស័យធន?

យោងតាមមាត្រា ៤ នៃច្បាប់ ស្តីពីក្ស័យធន (ឆ្នាំ២០០៧) “ក្ស័យធន សំដៅដល់ស្ថានភាពរបស់ពាណិជ្ជករ ឬនីតិបុគ្គលមិនអាចទូទាត់សងបំណុលបាន ហើយត្រូវប្រកាសបញ្ជាក់ដោយតុលាការ”។ Read more…

Categories: Laws Tags: ,

Law of Public Finance System

30/08/2011 1 comment
Categories: Laws Tags: , , , ,

តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល? what is image rights

សិទ្ធិខាងរូបភាព គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល ដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​មាត្រា ១០​ នៃ​ក្រមរដ្ឋប្បវេណី​​ខ្មែរ ​ចែងថា៖ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​ សុខភាព សេរីភាព នាម កិត្តិយស ភាព​ឯកជន ឬ សិទ្ធិ​ផ្សេងទៀត ដែល​ជា​ផលប្រយោជន៍ ទាក់ទង​នឹង​លក្ខណៈ​បុគ្គល”។ ខាងក្រោម​នេះ ជា​សំណួរ-ចម្លើយ​ជុំវិញ​សិទ្ធិ​ខាង​រូបភា​ពនៃ​បុគ្គល។

សំណួរ-តើ​អ្វី​ទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល? Read more…

Categories: Laws Tags:

តើ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​ជ្រើសរើស​ ដោយ​របៀបណា?

ដោយសារ​តែ​​តុលាការ​យុត្តិធម៌​អន្តរជាតិ​កំពុង​តែ​ជំនុំជម្រះ​សំណុំរឿង​កម្ពុជា-ថៃ នៅ​ក្នុង​នាទីយល់ដឹង​អំពី​ច្បាប់​នៅថ្ងៃ​នេះ សេង ឌីណា នឹង​ពន្យល់​អំពី​​​សមាសភាព​ចៅក្រម និង​នីតិវិធី​នៃ​ការ​សម្រេច​សេចក្តី នៅ​ក្នុង​តុលាការ​អន្តរជាតិ។

តើ​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ មាន​ប៉ុន្មាន​រូប ហើយ​ជ្រើសរើស​ដោយ​របៀបណា?

ចៅក្រម​មាន​ទាំងអស់ ១៥​រូប ជ្រើសរើស​តាមរយៈការ​បោះឆ្នោត នៅ​អ.ស.ប.។ ការបោះឆ្នោត​ជ្រើសរើស​​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​ធ្វើ​ឡើង ដោយ​​ក្រុមប្រឹក្សា​សន្តិសុខ​ផង និងដោយ​មហាសន្និបាត​អ.ស.ប.​ផង (បោះឆ្នោត​ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ ធ្វើ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា)។ ដើម្បី​បាន​ជាប់ឆ្នោត​ បេក្ខជន​ត្រូវ​ការ​សំឡេង​​ភាគច្រើន​ដាច់ខាត (៥០% បូក ១)​ ទាំង​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ និង​នៅ​ក្នុង​មហាសន្និបាត។ មានន័យថា បេក្ខជន​ត្រូវ​ទទួលបាន​សំឡេង​គាំទ្រ យ៉ាងតិច ៨សំឡេង នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ និង​ ៩៧​ សំឡេង នៅ​ក្នុង​មហាសន្និបាត។ Read more…

Categories: Laws Tags: ,

រដ្ឋធម្មនុញ្ញ ៖ ការអនុវត្តន៍​ត្រឹមត្រូវ​ក៏​មាន​ច្រើន ការ​ខ្វះខាត​ក៏​មាន​ច្រើន

​ទិវា​រដ្ឋធម្មនុញ្ញ​កម្ពុជា ខួប​ឆ្នាំ​ទី​១៧ លាង ដឺលុច អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រមូល​យោបល់​របស់​អ្នក​នយោបាយ និង​អ្នកតំណាង​អង្កការ​ក្រៅ​រដ្ឋាភិបាល​ជុំវិញ​ការ​អនុវត្តន៍ ឬ​ការ​គោរព​រដ្ឋធម្មនុញ្ញ​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​កន្លង​មក​នេះ។
ជារួម​អ្នក​នយោបាយ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​ទទួល​ស្គាល់​អំពី​ការ​អនុវត្តន៍​បាន​ត្រឹមត្រូវ និង​បាន​ច្រើន​ចំណុច​ដែល​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ​ពួកគេ ក៏​បាន​បញ្ជាក់​អោយ​ដឹង​ផង​ដែរ ថា​មាន​ចំណុច​ជាច្រើន​ទៀត​ក្នុង​រដ្ឋ​ធម្មនុញ្ញ ដែល​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​អនុវត្តន៍។

Source: RFI  http://www.khmer.rfi.fr/17th%20anniversary%20cambodian%20constitution

Categories: Laws Tags:

ច្បាប់​ការងារ៖ អំពី​ថិរវេលា​ការងារ​និង​ការ​ឈប់​សម្រាក

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា នឹង​​ធ្វើ​ការ​ពន្យល់​​អំពី​​ច្បាប់ការងារ​កម្ពុជា ដោយ​ផ្តោត​ទៅលើថិរវេលា​ការងារ និង​ការ​ឈប់សម្រាក។

តាមច្បាប់​នៅ​ប្រទេស​កម្ពុជា តើ​​និយោជក​អាច​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​សប្តាហ៍?

តាម​ច្បាប់ការងារ​ខ្មែរ (ច្បាប់ឆ្នាំ១៩៩៧)ថិរវេលា​ធ្វើការងារ​របស់​និយោជិត​ទាំងពីរ​ភេទ ទោះជា​ក្នុង​​គ្រឹះស្ថាន​ប្រភេទណា​ក៏ដោយ គឺ​មិន​ឲ្យ​លើស​ពី ៨ម៉ោង ក្នុងមួយថ្ងៃ ឬ​៤៨​ម៉ោង ក្នុង​មួយសប្តាហ៍។ដូច្នេះបើគិតជាធម្មតាគឺមួយថ្ងៃធ្វើការ៨ម៉ោងហើយមួយអាទិត្យធ្វើការ៦ថ្ងៃ។ Read more…

Categories: Laws Tags: ,