Home > Business > និយោជក​គ្មាន​សិទ្ធិ​ប្ដឹង​សហជីព​ឬ​ហាមឃាត់​ សហជីព​មិន​អោយ​ ចូល​ធ្វើការ​វិញ​នោះ​ទេ

និយោជក​គ្មាន​សិទ្ធិ​ប្ដឹង​សហជីព​ឬ​ហាមឃាត់​ សហជីព​មិន​អោយ​ ចូល​ធ្វើការ​វិញ​នោះ​ទេ


និយោជក​គ្មាន​សិទ្ធិ​ប្ដឹង​សហជីព​ឬ​ហាមឃាត់​សហជីព​មិន​អោយ​ចូល​ ធ្វើការ​វិញ​ដោយសារ​តែ​ការ​ធ្វើ​កូដកម្ម​នោះ​ទេ។ ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​យ៉ាង​ដូច្នេះ​គឺ​វា​ផ្ទុយ​ទៅ ​នឹង​ច្បាប់​របស់​រដ្ឋ។

កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​បាន​ប្រកាស​ ផ្អាក​ជាស្ថាពរ​ហើយ​កាល​ពី​សប្ដាហ៍​មុន​ដោយ​រង់ចាំ​ការ​ចរចា​ដែល​គ្រោង​នឹង​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ខាង​មុខ​នេះ។ កូដកម្ម​បាន​បញ្ចប់​មែន​ប៉ុន្តែ​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​សហជីព​ ហាក់​បីដូច​ជា​នៅ​បន្ត​ទៀត។

ជាក់ស្តែង ក្រោយ​ពី​កូដកម្ម​រយៈពេល​៤​ថ្ងៃ​រួចមក សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ប្រកាស​ថា កូដកម្ម​បាន​ធ្វើអោយ​ខាតបង់​ប្រាក់​ច្រើន​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ វិស័យ​កាត់ដេរ។ អ្នក​ខ្លះ​ថា ខាតបង់​ក្រោម​១០​លាន​ដុល្លារ រីឯ​អ្នកខ្លះ​ទៀត​ថា ខាតបង់​ច្រើន​ជាង​១០​លាន​ដុល្លារ​អាមេរិក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​តួលេខ​ទាំងអស់​នេះ​សុទ្ធតែ​ជា​ការ​ប៉ាន់​ស្មាន​ ប៉ុណ្ណោះ។

ក្រៅ​អំពី​ការ​ខាតបង់​ទាំងនេះ រោងចក្រ​មួយ​ចំនួន​ដែល​ខូច​ប្រយោជន៍​គ្រោង​ នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​មេ​ដឹកនាំ​សហជីព។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយ​ពី​កូដកម្ម​កាល​ពី​សប្តាហ៍​មុន​នេះ​តំណាង​សហជីព​ជា​ច្រើន​រយ​នាក់​ ត្រូវ​បាន​គេ​ហាមឃាត់​មិន​អោយ​ចូល​ធ្វើ​ការ​វិញ។

តើ​មន្រ្តី​សហជីព​គួរ​ត្រូវ​បាន​គេ​ព្យួរ​ពី​​ការងារ​ឬ​គួរ​ត្រូវ​គេ​ប្តឹង​ដោយសារ​តែ​ការ​ធ្វើ​កូដកម្ម​ដែរ​ឬ​ទេ?

ទាក់ទង​ទៅ​នឹង​សំណួរ​នេះ ទស្សនៈ​ជា​ច្រើន​បាន​លើក​ឡើង​ដោយ​បញ្ជាក់​ហេតុផល​ផ្សេង​ៗ​គ្នា។ មន្ត្រី​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​សហជីព​ថា បាន​ញុះញង់​អោយ​មាន​​អំពើ​កូដកម្ម​បាតុកម្ម​ដែល​បង្ក​អោយ​រោងចក្រ​ខាត​ ប្រយោជន៍។ ការ​ខូច​ប្រយោជន៍​នេះ​ជំរុញ​អោយ​និយោជក​បង្ខំ​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ ប្រឆាំង​នឹង​មេ​ដឹកនាំ​សហជីព។ ចំណែក​ឯ​ខាង​សហជីព​វិញ ពួកគេ​បាន​បក​ស្រាយ​ថា ការ​ខូចខាត​គឺ​កើត​មាន​ឡើង​ទាំង​សងខាង​ពោល​គឺ​ទាំង​កម្មករ​និង​ថៅកែ​រោងចក្រ ​កាត់ដេរ។ រោងចក្រ​ខាតបង់​ប្រាក់​ចំណេញ​មែន​ប៉ុន្តែ​កម្មករ​វិញ ពួកគេ​ក៏​បាត់បង់​ប្រាក់ខែ​ដែរ។
លោក មឿន តុលា ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​បញ្ជាក់​ថា បើ​យោង​តាម​ផ្លូវច្បាប់​ថៅកែ​រោងចក្រ​កាត់ដេរ​មិន​មាន​សិទ្ធិ​ហាមឃាត់​សហជីព ​មិន​អោយ​ចូល​ធ្វើការ​វិញ​ក្រោយ​ពេល​កូដកម្ម​​នោះ​ទេ។ ម្យ៉ាង​វិញទៀត ថៅកែ​មិន​អាច​ដាក់​ពាក្យ​បណ្តឹង​ណា​មួយ​ប្រឆាំង​នឹង​សហជីព​បាន​ឡើយ​ពីព្រោះ​ កូដកម្ម​នា​ពេល​កន្លងមក​គឺ​ជា​កូដកម្ម​ស្របច្បាប់។

លោក តុលា បាន​បន្ត​ទៀត​ថា ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​អនុញ្ញាត​អោយ​សហជីព​អាច​ប្រើប្រាស់​សិទ្ធិ​ បី​យ៉ាង​បាន។ ទី១៖សិទ្ធិ​ក្នុង​ការ​ចង​ក្រង​ជា​សហជីព។ ទី២៖​សិទ្ធិ​ក្នុង​ការ​ចរចា​រួម ​និង​ទី​៣៖​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម។ យន្តការ​កូដកម្ម​នេះ​គឺ​ជា​មធ្យោបយ​ចុងក្រោយ​របស់​សហជីព​ដែល​ជំរុញ​អោយ​ថៅកែ ​សុខចិត្ត​បែរ​មក​រក​តុ​ចរចា។

លោក មឿន តុលា បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ​នា​ពេល​កន្លង​មក​គឺ​ជា​រឿង​ ត្រឹមត្រូវ​ពីព្រោះ​តំណាង​សហជីព​បាន​ជម្រាប​ជូន​ដំណឹង​អំពី​ការ​ធ្វើ​ កូដកម្ម​នេះ
រយៈ​ពេល​១​ខែមុន​ពេល​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម។ លោក មឿន តុលា មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​គូស​បញ្ជាក់​ទៀត​ថា ក្នុង​ការ​រៀបចំ​កូដកម្ម​នា​ពេល​កន្លង​មក​នេះ កូដករ​ព្យាយាម​គោរព​តាម​ផ្លូវ​ច្បាប់​តាំង​ពី​ដើម​ដល់​ចប់​ពោល​គឺ​សហជីព​បាន ​ប្រកាស​ជូន​ដំណឹង​អំពី​កូដកម្ម​ជាមុន​ដល់​អ្នក​ពាក់ព័ន្ធ​និង​បន្ទាប់​មក​ ទៀត​សហជីព​សុខចិត្ត​ប្រកាស​អំពាវនាវ​អោយ​កម្មករ​ចូល​ធ្វើការ​វិញ​នៅពេល​ដែល​ មាន​ដីកា​តុលាការ​អំពាវនាវ​អោយ​កម្មករ​ចូល​ធ្វើការ​វិញ​នោះ។

បើ​ផ្អែក​លើ​នីតិ​វិធី​ខាង​លើ​នេះ គេ​ពិត​ជា​អាច​និយាយ​បាន​ថា កូដករ​ព្យាយាម​គោរព​តាម​ផ្លូវច្បាប់​ទាំងអស់។ ដូច្នេះ រាល់​ការ​គំរាម​ប្តឹង​សហជីព​ឬ​រារាំង​មិន​អោយ​សហជីព​ចូល​ធ្វើការ​វិញ​គឺ​ជា​ រឿង​ខុស​ច្បាប់។ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ដែល​បាន​ ដឹកនាំ​កូដកម្ម​កាល​ពី​សប្តាហ៍​មុន​បាន​បញ្ជាក់​ថា គម្រោង​ប្តឹង​មេដឹកនាំ​សហជីព​ឬ​ការ​ហាមឃាត់​សហជីព​ឬ​កម្មករ​ដែល​សកម្ម​ក្នុង ​ការ​ធ្វើ​កូដកម្ម​កាល​ពី​សប្តាហ៍​មុន​គឺ​មិនមែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះ​ ទេ។ ផ្ទុយទៅវិញ ទង្វើ​នេះ​វា​រឹត​តែ​បង្ក​អោយ​មាន​ចលនា​កូដកម្ម​កាន់តែ​ច្រើន​ទៅ​វិញ​នោះ​ ទេ។

លោក អាត់ ធន់ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា កម្មករ​នៅក្នុង​រោងចក្រ​ចំនួន​៦​បាន​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយសារ​ តែ​តំណាង​របស់​ពួកគេ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​អោយ​ចូល​ធ្វើការ​វិញ៕

Source: http://www.khmer.rfi.fr/cambodia/20100920

Categories: Business Tags: , , ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: