Home > International Relations > សេដ្ឋកិច្ចសិង្ហបុរី​មានសន្ទុះ​ខ្លាំងជាងគេ​ក្នុងលោក​

សេដ្ឋកិច្ចសិង្ហបុរី​មានសន្ទុះ​ខ្លាំងជាងគេ​ក្នុងលោក​


សេដ្ឋកិច្ច​សិង្ហបុរី​គឺ​ជា​សេដ្ឋកិច្ច​ដែល​មាន​សុខភាព​ដ៏​សែន​ល្អ ​ប្រសើរ​ហើយនិង​មាន​សន្ទុះ​ខ្លាំង​ជាង​គេ​ក្នុង​លោក។​ សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៃ​បុរីរដ្ឋ​Singapour ​នៅ​ឆ្នាំ២០១០​នេះ​មាន​ដល់​ទៅ​ជិត​១៥%​ ពោលគឺ​ជា​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដែល​មាន​កម្រិត​ខ្ពស់​ជាង​គេ​ក្នុងលោក។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​សិង្ហបុរី​ស្ទុះ​បាន​ ខ្លាំង​បែបនេះ?

សេដ្ឋកិច្ច​សិង្ហបុរី​នៅ​ឆ្នាំ២០១០​នេះ​ពិត​ជា​បាន​ចេញ​រួច​ផុត​ពី​ ក្រញ៉ាំ​នៃ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ ដែល​ខុស​ផ្ទុយ​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​លោក​ខាងលិច​ដែល​កំពុង​តែ​ស្គាល់​ការ ​ជាប់​ផុង​ដ៏​ធ្ងន់ធ្ងរ​នៅ​ឡើយ។​ ក្រោយ​ពី​បាន​ស្គាល់​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​នៅ​ឆ្នាំ​២០០៩​ដែល​បាន​ ធ្វើ​ឲ្យ​ផលិតផល​ដុល​ក្នុង​ប្រទេស​ថយ​ស្រុត​ចុះ​អស់​២,១%​រួចមក​ ស្រាប់តែ​រដ្ឋាភិបាល​សិង្ហបុរី​ប្រកាស​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១០​នេះ​កំណើន​សេដ្ឋកិច្ច​ នៃ​បុរីរដ្ឋ​Singapour​អាច​ស្ទុះ​កើន​ឡើង​បាន​ប្រមាណ​ពី​១៣​ទៅ​១៥%​ ពោលគឺ​មាន​កំណើន​កើន​ឡើង​យ៉ាង​សែន​ខ្ពស់​ដាច់​ឆ្ងាយ​ពី​ការ​ប្រមាណ​ទុក​នៅ​ ពេល​មុនៗ​ដែល​គ្រោង​ថា​អាច​មាន​ត្រឹម​តែ​ពី​៧​ទៅ​៩%​តែ​ប៉ុណ្ណោះ។​ ទាំងនេះ​ក៏​ដោយសារតែ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដ៏​សែន​ខ្លាំងក្លា​នៅ​ ឆមាស​ទី១​ដែល​មាន​ដល់ទៅ​១៨%។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​សិង្ហបុរី​ស្ទុះ​បាន​ខ្លាំង​បែបនេះ?
មូលហេតុ​មាន​ច្រើន៖
ទី១-​បណ្តាល​មក​ពី​កំណើន​កើន​ឡើង​ខ្លាំង​នៃ​ការ​នាំ​ចេញ​នូវ​ផលិតផល​ កម្មន្តសាល ( Produits Manufacturés )​ដែល​បាន​មក​ជួយ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​សិង្ហបុរី។​ បើ​យោង​តាម​អង្គការ​International Enterprise ​ការនាំ​ចេញ​របស់​សិង្ហបុរី​នៅ​ខែ​មិថុនា​បាន​ស្ទុះ​កើន​ឡើង​២៩%​ក្នុង​ មួយឆ្នាំ។​ ទាំង​នេះ​ក៏​ដោយ​សារតែ​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​នៃ​ការ​នាំ​ចេញ​នូវ​ ផលិតផល​អេឡិចត្រូនិក​និង​ផលិតផល​ឱសថ​ ដែល​ជា​វិស័យ​ដ៏​សែន​សំខាន់​ក្នុង​ការ​នាំ​ចេញ​នៃ​សេដ្ឋកិច្ច​សិង្ហបុរី។

ទី២-​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៃ​បុរីរដ្ឋ​Singapour ​នៅ​ឆ្នាំ២០១០​នេះ​ទទួល​បាន​ផល​ល្អ​ពី​សកម្មភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​ក្នុង​វិស័យ​សេវា-សហគ្រាស។​ បច្ចុប្បន្ននេះ​ សិង្ហបុរី​ជា​ទីផ្សារ​ហិរញ្ញវត្ថុ​ជាប់​ចំណាត់​ថ្នាក់​ទីបី​នៅ​អាស៊ី​ ហើយ​ក៏​បាន​ត្រូវ​Global Competitiveness Report ​ឆ្នាំ២០០៩-​២០១០​នៃ​Forum សេដ្ឋកិច្ច​ពិភពលោក​ចាត់ទុក​សិង្ហបុរី​ថា​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ ទីបី​ក្នុង​លោក​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច។

ទី៣-​សសរ​ទ្រូង​ដទៃ​ទៀត​នៃ​សេដ្ឋកិច្ច​សិង្ហបុរី​គឺ​សកម្មភាព​សេដ្ឋកិច្ច​ ក្នុង​វិស័យ​ដឹកនាំ​ពស្តុភារ​និង​គមនាគមន៍​ដែល​បាន​ស្គាល់​ការ​រីក​ចម្រើន​ ខ្លាំង។​ លក្ខន្តិកៈ​ជា​”​Plateforme​តំបន់​”​នៅ​អាស៊ី​អាគ្នេយ៍​របស់​សិង្ហបុរី​ដែល​ បាន​ចេះ​ទាញ​យក​ផល​ចំណេញ​ពី​ថាមពល​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ ចិន​និង​ប្រទេស​វៀតណាម​ដើម្បី​យក​មក​ទប់ទល់​នឹង​ការ​ខាតបង់​ក្នុង​ការ​ដោះ​ ដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​លោក​ខាង​លិច​មាន​ដូចជា​សហរដ្ឋ​អាមេរិក​និង​ ប្រទេស​សំខាន់ៗ​នៅ​អឺរ៉ុប​ដែល​កំពុង​តែ​ជួប​នឹង​វិបត្តិ។

ម្យ៉ាងទៀត​សិង្ហបុរី​ក៏​ជា​ប្រទេស​មួយ​ដ៏​សំខាន់​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ចេះ ​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​បាន​យ៉ាង​ច្រើន។​ ដូច្នេះ​ប្រាក់​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​ក៏​មាន​ចំនួន​យ៉ាង​ច្រើន​ មហិមា​សម្រាប់​ជួយ​ជ្រោម​ជ្រែង​សេដ្ឋកិច្ច​ប្រទេស​ជាតិ៕

Source: RFI France http://www.khmer.rfi.fr/asia

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: