Home > Career Development > ទីផ្សារ​ការងារ​នៅ​កម្ពុជា​សំរាប់​និសិ្សត​

ទីផ្សារ​ការងារ​នៅ​កម្ពុជា​សំរាប់​និសិ្សត​


(last updated 10/09/2010)

និស្សិត​ថ្នាក់​បញ្ចប់​ឧត្តម​សិក្សា​ កាន់តែ​ច្រើន​ទៅ​ៗកំពុង​ប្រជែងគ្នា​រក​ការងារ​ធ្វើ​ខណៈពេល​ទីផ្សារ​ ការងារ​កម្ពុជា​បច្ចុប្បន្ន​កាន់តែ​ចង្អៀត។​ ជាមួយគ្នានេះ សភាពាណិជ្ជកម្ម​បារំាង​ខ្មែរ​បានបើក ​វេទិកា​ស្វែងរក​អនាគត​ការងារ​ដ៏​ ប្រសើរ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​រយៈពេល​ពីរ​ថ្ងៃ កាលពី​ចុង​សប្តាហ៍​មុន​ប្រយោជន៍​ជួយ ​បង្ហាញ​ផ្លូវ​ដល់​យុវនិស្សិត​ក្នុងការ​ទាក់ទង​រក​បទពិសោធន៍​និង​របៀប​របប​ រក​ការងារ​ធ្វើ​តាមរយៈ​ក្រុមហ៊ុន​​ និង​អង្គការ​នានា​ដែលបាន​ចូលរួម។

Source: RFI France http://www.khmer.rfi.fr/cambodia/20100614

Other readings

RFI ទីផ្សារ​ការងារ​ចង្អៀត​មែន ប៉ុន្តែ​គុណភាព​ធនធាន​មនុស្ស​ក៏​នៅ​ចោទ​ជា​បញ្ហា

ការលំបាករបស់យុវជនក្នុងការស្វែងរកការងារធ្វើ

http://khmer.radioaustralia.net.au/archives/life_matters/?p=34979

រយៈពេល៖ ១០នាទី​និង៥៥​វិនាទី
វគ្មិន៖ អាង គឹមលី,​ឌៀប សីហា, ជាង សុខា, ហ៊ុន​ ជិវ័ន្ត, ផុន សោភ័ណ និង​ឡេង សុភ័ក្រ្ត
ផលិតដោយ៖ មាន​ សួស្ដី​ វិទ្យុ​អូស្រ្តាលី

នាទីកម្រងសង្គម របស់វិទ្យុអូស្ត្រាលីនាសប្តាហ៍នេះនឹងជម្រាបជូនលោកអ្នកស្តាប់ពីស្ថាន
ភាពការ លំបាកក្នុងការស្វែងរកការងារធ្វើរបស់យុវជននាពេលសព្វថ្ងៃ ក្រោយពេលដែល
ពួកគេ បញ្ចប់ការសិក្សា។

បើតាមអ្នកស្រាវជ្រាវនិងមន្ត្រីនៃក្រសួងអប់រំវិញយល់ថាទីផ្សារការងារនាពេលបច្ចុប្បន្នមិន
ចង្អៀតនោះទេ ផ្ទុយទៅវិញគឺយុវជនវិញទេដែលមិនទាន់កសាងសមត្ថភាពឲ្យបានគ្រប់គ្រាន់
ដើម្បីទទួលយកការងារទាំងនោះ។ បន្ថែមពីនេះគេចង់ឲ្យយុវជនផ្លាស់ប្តូរផ្នត់គំនិតក្នុងការ
ស្វែងរកការងារធ្វើមកបង្កើតការងាររកស៊ីដែលចេញពីជំនាញខ្លួនឯងវិញ។

នាងមានសួស្តី ធ្វើសេចក្តីរាយការណ៍ជូនលោកអ្នកស្តាប់ពីទីក្រុងភ្នំពេញ៖

(សំឡេងនិសិ្សត ឡេង សុភ័ក្រ)

លោកឡេងសុភក្រ័ជានិស្សិតហៀបនឹងបញ្ចប់ការសិក្សាហើយកំពុងស្វែងរកការងារធ្វើ
ដែលមិនទាន់ទទួលបានជោគជ័យ។

លោកឡេង សុភ័ក្រមកពីសាកលវិទ្យាល័យធនធានមនុស្សផ្នែកគ្រប់គ្រង ជាអ្នកដែលអត់ធ្មត់
ព្យាយាមក្នុងការស្វះស្វែងរកការងារធ្វើ។ ក៏ប៉ុន្តែដូចដែលលោកបានរៀបរាប់ ខាងលើគឺ
លោកមិនទាន់ទទួលបានការឆ្លើយតបយល់ព្រមពីស្ថាប័នឫក្រុមហ៊ុន ជាច្រើនដែលលោក
បានដាក់ពាក្យនៅឡើយទេ។ លោកឡេង សុភ័ក្រយល់ថាការ មិនទាន់ទទួលបានការងារ
នេះអាចមកពីលោកមិនទាន់មានបទពិសោធន៍ការងារផង និងមកពីទីផ្សារការងារនាពេល
បច្ចុប្បន្នតូចចង្អៀតពេកដែលទាមទារឲ្យមានការប្រកួតប្រជែងខ្លាំងជាមួយបេក្ខជនដទៃទៀត។

បើតាមលោក ភុន សោភ័ណអ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការ ILO បានថ្លែងថា ​ស្ថានភាពការងារធ្វើនាឆ្នាំ២០១០នេះល្អប្រសើរជាងកាលពី២ឆ្នាំមុន។ ដោយសារការ ងើប​ ឡើងវិញនៃសេដ្ឋកិច្ចបាននាំឲ្យការវិនិយោគទុនកើនឡើងហើយទីផ្សារការងារធំទូលាយជាងមុន។

ទោះបីយ៉ាងណាក៏ដោយ លោកបានឲ្យដឹងថាយុវជននិងអ្នកស្វែងរកការងារធ្វើនៅតែមា
នចំនួនច្រើននៅកម្ពុជា ដោយយ៉ាងហោចណាស់គេស្រាវជ្រាវរកឃើញថានៅទីក្រុង​ភ្នំពេញ
មានមនុស្សប្រមាណ៧០០នាក់កំពុងស្វែងរកការងារធ្វើ ឫស្មើនឹង ប្រមាណ៣សែននាក់
ដែលស្វែងរកការងារក្នុងមួយឆ្នាំ។

លោក ភុន សោភ័ណបានបញ្ជាក់ថានៅកម្ពុជាចាប់ពី១៥ឆ្នាំឡើងទៅអ្នកដែលមានការងារធ្វើ
មានចំនួនប្រមាណ៧លាននាក់ ដោយឡែកយុវជនចាប់ពីអាយុ១៥ដល់ ២៤ឆ្នាំមានប្រមាណ
៣លាននាក់ដែលមានការងារធ្វើ។

ទោះបីយ៉ាងណាក៏ដោយលោកបានទទួលស្គាល់ថាជាការពិបាកក្នុងការស្វែងរក ឪកាស
ការងារដែលមានប្រាក់ឈ្នួលសមរម្យ​ពីព្រោះថាការងារក្នុងប្រព័ន្ធឫដែលមានន័យ​ថា​ការងារ
ក្នុងក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័ននានានោះ គឺអាចស្រូបយកកម្លាំងការងារ
បាន ប្រមាណ២០%ប៉ុណ្ណោះ ចំណែកការងារក្រៅប្រព័ន្ធដែលមានដូចជាការប្រកបការងារ
រកស៊ីដោយខ្លួនឯង កម្មករ អ្នករត់ម៉ូតូឌុប កសិករឫអ្នកដែលធ្វើការងារសម្រាប់ខ្លួនឯង គឺ
មានរហូតដល់ទៅ៨០%នៃកម្លាំងពលកម្មសរុបទូទាំងប្រទេស។

លោកបានរកឃើញថាវិស័យធំៗ៤ដែលអាចផ្តល់ការងារដល់ពលរដ្ឋកម្ពុជាបានច្រើន រួមមាន
វិស័យកសិកម្ម វិស័យសំណង់ វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍។

(សំឡេងលោក ភុន សោភ័ណ)

ជាមួយគ្នានេះលោកភុន សោភ័ណបង្ហាញការសោកស្តាយចំពោះយុវជនជាច្រើនដែល​បំពេញ
ការងារខុសពីជំនាញរបស់ខ្លួន។ លោកបានថ្លែងថាការស្រាវជ្រាវ នៅឆ្នាំ២០០៨បានបង្ហាញថា
ក្រុមហ៊ុនជាច្រើនដែលពិបាកស្វែងរកបុគ្គលិកឲ្យបំពេញ នូវតួ​នាទីដែលមានជំនាញច្បាស់
លាស់។ និស្សិតខ្មែរចូលចិត្តចាប់យកមុខវិជ្ជាសិក្សា តាមគ្នាហើយមិនសមស្របនឹងកាលៈទេសៈ
ការងារដែលនិយោជកត្រូវការ។

(សំឡេងលោក ភុន សោភ័ណ)

ខុសប្លែកពីនិស្សិតដទៃទៀតដែលស្វែងរកការងារធ្វើ លោកហុង ជីវន្ត ជានិស្សិតទើប តែប្រឡងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបបានថ្លែងថាលោករួមជាមួយមិត្ត
ភក្តិកំពុងរៀបចំផែនការបង្កើតគម្រោងមួយដើម្បីធ្វើសកម្មភាពសង្គម ហើយនេះជា ជំហាន
មួយដើម្បីអាចស្នើសុំប្រាក់ពីម្ចាស់ជំនួយនានានាថ្ងៃមុខ។ លោកយល់ថាលោក ផ្ទាល់ចង់
បង្កើតការងារដល់អ្នកដទៃទៀតជាជាងធ្វើការឲ្យអ្នកដទៃ។

(សំឡេងលោកហ៊ុន ជីវ័ន្ត)

មិនខុសពីការរកឃើញរបស់អង្គការ ILO នោះទេ លោកជាង សុខា ប្រធានកម្មវិធីអភិវឌ្ឍន៍
ធនធានយុវជនដែលហៅកាត់ថា YRDP បាន មានប្រសាសន៍ថាក្នុងមួយឆ្នាំ មានមនុស្ស​ ប្រមាណពី២៥ទៅ៣០ម៉ឺននាក់ដែលស្វែងរកការងារធ្វើទាំងប្រើប្រាជ្ញានិងកម្លាំងកាយ។

លោកយល់ថាឱកាសការងារត្រូវពឹងផ្អែកទៅលើការវិនិយោគ ហើយប្រសិនបើកំណើន នៃ
ការវិនិយោគតិចតួច នោះទីផ្សារការងារក៏កាន់តែពិបាកសម្រាប់អ្នកទើបបញ្ចប់​ការ​សិក្សា។

(សំឡេងលោកជាងសុខា)

ជាការពញ្ញាក់ស្មារតីដល់សិស្ស និស្សិត លោកជាងសុខាបានផ្តល់យោបល់ថា សិស្ស និស្សិតមិនគួរនឹងសម្រេចចិត្តជ្រើសរើសយកមុខវិជ្ជាសិក្សាដើម្បីតម្រូវទីផ្សារការងារ នោះទេ ផ្ទុយទៅវិញពួកគាត់គួរតែរៀននូវមុខវិជ្ជាដែលខ្លួនស្រឡាញ់ពេញចិត្ត ពីព្រោះថាទីផ្សារ
ការងារមិនមានភាពជាក់លាក់ហើយឋិតថេរនោះទេ។

(សំឡេងលោកជាងសុខា)

ម្យ៉ាងវិញទៀតលោកបានជំរុញឲ្យនិស្សិតងាកទៅចាប់យកមុខវិជ្ជាជំនាញជីវៈ ជាជាងការ
ប្រឹងប្រែងរៀនសូត្រដើម្បីគ្រាន់តែទៅធ្វើការឲ្យគេនោះ។

(សំឡេងលោកជាងសុខា)

ដោយឡែកលោកឌៀបសីហា សកលវិទ្យាធិការនៃសកលវិទ្យាល័យបៀលប្រាយ បានមាន
ប្រសាសន៍ថាបើ និស្សិតដែលចេញពីសកលវិទ្យាល័យ បៀលប្រាយ គឺមានរហូតដល់៨០%
ដែលមានការងារធ្វើ ដោយទទួលបានប្រាក់ខែចាប់ពី១០០ដុល្លា រហូតដល់ជិត១ពាន់ដុល្លា។
អ្វីដែលលោកចង់បង្ហាញគឺថា ជាទៀងទាត់គឺតែងតែមានក្រុមហ៊ុននិងធនាគារបានទាក់ទង
មកសាលាលោកដើម្បីរកបុគ្គលិក ក៏ប៉ុន្តែអ្វីដែលក្រុមហ៊ុនទាំងនោះត្រូវការគឺនិស្សិតខ្លាំងពូកែ
ដែលមានពិន្ទុខ្ពស់។

(សំឡេងលោកឌៀប សីហា)

ចំណែកលោកអាង គឹមលី ប្រធាននាយកដ្ឋានអភិវឌ្ឈន៏កម្មវិធីសិក្សានៃក្រសួងអប់រំ
បានយល់ឃើញថាជាទូទៅដើម្បីអាចស្វែងរកការងារដែលល្អសមរមនិស្សិតត្រូវផ្តោតទៅលើ
លក្ខខណ្ឌបីសំខាន់ រួមមានចំណេះដឹងភាសាអង់គ្លេសខ្លាំង ការប្រើប្រាស់កុំព្យូទ័រ និងជំនាញ
ពិតប្រាកដណាមួយដែលនិស្សិតត្រូវតែចាប់យកឲ្យបាន។

(សំឡេងលោក អាង គឹមលី)

នាទីកម្រងសង្គមរបស់វិទ្យុអូស្ត្រាលីនាពេលនេះចប់តែប៉ុណ្ណេះ។ នាងខ្ញុំមានសួស្តី សូមថ្លែង
អំណរគុណចំពោះការតាមដានស្តាប់របស់ប្រិយមិត្តអ្នកស្តាប់។ យើងខ្ញុំសូមស្វាគមន៏នូវរាល់
មតិរិះគន់កែលម្អ សូមលោកអ្នកមេត្តាផ្ញើមកកាន់ ប្រអប់សំបុត្រលេខ៤១៤ក្រុងភ្នំពេញ។

  1. 28/06/2010 at 12:59 am

    សព្វ​ថ្ងៃ​ពិបាក​ណាស់។ អ្នក​ខ្លះ​ចេះ​ហើយ នៅ​តែ​រក​ការងារ​ធ្វើ​មិន​បាន ភាគ​ច្រើន​ទាល់​តែ​មាន”​ខ្សែ”។😀

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: