Home > Laws > រដ្ឋសភា​អនុម័ត​ច្បាប់​បន្ថែម​ថ្មី​មួយ​លើ​ករណី​ស្តី​ពី​នីតិ​វិធី​នៃ​រឿង​ក្តី​រដ្ឋប្បវេណី

រដ្ឋសភា​អនុម័ត​ច្បាប់​បន្ថែម​ថ្មី​មួយ​លើ​ករណី​ស្តី​ពី​នីតិ​វិធី​នៃ​រឿង​ក្តី​រដ្ឋប្បវេណី


ប្រទេស​កម្ពុជា​ បាន​ផ្តល់​អំណាច​ដល់​តុលាការ​ធ្វើ​សេចក្តី​សម្រេច​លើ​ការ​ដាក់​ពាក្យ​សុំ​ រដ្ឋប្បវេណី​របស់​អនិតិជន​ ដើម្បី​ការពារ​សិទ្ធិ​នឹង​ផល​ប្រយោជន៍​របស់​ខ្លួន។

លោក​ ជន សក្តា ជូន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​បន្ថែម​ថ្មី​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​អនុញ្ញាត​ឱ្យ​តុលាការ​ធ្វើ​ការ​ដោះ​ស្រាយ​ទៅ​លើ​ករណី​ រដ្ឋប្បវេណី​ដែល​មិន​មែន​ជា​បណ្តឹង ​ដែល​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ជួយ​ការពារ​សិទ្ធិ​នឹង​ផល​ប្រយោជន៍​របស់​ ខ្លួន​តាម​ផ្លូវ​ច្បាប់។

ច្បាប់​ស្តី​ពី​នីតិ​វិធី​នៃ​រឿង​ក្តី​រដ្ឋប្បវេណី​ ដែល​មិន​មែន​ជា​បណ្តឹង​ថ្មី​នេះ​ ផ្តល់​សិទ្ធិ​អំណាច​ដល់​តុលាការ​ដោះ​ស្រាយ​ ១១១​ ចំណុច​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​ពាក់​ព័ន្ធ​ នឹង​អនីតិជន​ដែល​ទទួល​បាន​អតាទិនភាព (ការ​បំពេញ​ភាព​ស្រប​រហូត​ដល់​មរតក)។

ច្បាប់​ស្តី​ពី​នីតិ​វិធី​នៃ​រឿង​ក្តី​រដ្ឋប្បវេណី​ ដែល​មិន​មែន​ជា​បណ្តឹង​ថ្មី​ដែល​មាន​ ៥៦​ មាត្រា​នេះ​បាន​បញ្ជាក់​បន្ថែម​លើ​ក្រម​នីតិ​វិធី​រដ្ឋប្បវេណី​ ដែល​រដ្ឋសភា​ និង​ព្រឹទ្ធសភា​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០០៦​ ​កំពុង​តែ​អនុវត្ត​បន្ត​ការ​អនុវត្តន៍​ចាប់​ពី​ខែ​ កក្កដា​ ឆ្នាំ​ ២០០៧​ រហូត​មក​ដល់​បច្ចុប្បន្ន។

លោក ​ អង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ថា​ ការ​អនុម័ត​ច្បាប់​នេះ​គឺ​ជា​សក្ខីភាព​មួយ​ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គាំទ្រ​ និង​ការ​ចូល​រួម​ជម្រុញ​ការងារ​កែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល។

“ខ្ញុំ​សូម​ប្តេជ្ញា​ធ្វើ​ការ​ផ្សព្វ​ផ្សាយ ​នឹង​ការ​គ្រប់​គ្រង​ក្នុង​ការ​អនុវត្តន៍​ច្បាប់​របស់​យើង​នេះ ​ឱ្យ​បាន​ត្រឹម​ត្រូវ​ យុត្តិធម៌​ និង​តម្លាភាព​ ដូច​ដែល​ឯកឧត្តម​ នឹង​លោកជំ​ទាវ​ចង់​បាន​ទាំង​អស់​គ្នា” ។

លោក ហ៊ី សោភា​ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​ ច្បាប់​នេះ​តម្រូវ​ឱ្យ​តុលាការ​ធ្វើ​សេចក្តី​សម្រេច​តាម​ពាក្យ​សុំ​របស់​ ភាគី​ ដោយ​សារ​ច្បាប់​នេះ​គ្មាន​ភាគី​ ជម្លោះ​ គ្មាន​ដើម​បណ្តឹង​ នឹង​គ្មាន​ចុង​ចោទ​ទេ​ ប៉ុន្តែ​មាន​អ្នក​ដាក់​ពាក្យ​សុំ​ដើម្បី​ទទួល​បាន​នូវ​សេចក្តី​សម្រេច​ ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន។

“ច្បាប់​នេះ​មាន​សារៈសំខាន់​សម្រាប់​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ ប្រជាពលរដ្ឋ​ ដើម្បី​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​គាត់​ ឬ​ការពារ​ផល​ប្រយោជន៍​របស់​បុគ្គល​ដទៃ​ដែល​ជា​ញាតិ​របស់​គាត់។​ គាត់​ត្រូវ​តែ​មាន​អំណាច​តាម​ផ្លូវ​ច្បាប់​សិន។​ អំណាច​តាម​ផ្លូវ​ច្បាប់​នេះ​ត្រូវ​ប្រកាស​ដោយ​តុលាការ ​ដូច​ជា​អ្នក​បាត់​ខ្លួន​ សួរ​ថា​ទ្រព្យ​សម្បត្តិ ​នរណា​ជា​អ្នក​គ្រប់​គ្រង?។​ ការ​គ្រប់​គ្រង​នោះ​អាច​ធ្វើ​ឱ្យ​ខូច​ទ្រព្យ​សម្បត្តិ​ របស់​អ្នក​បាត់​ខ្លួន​ ឬ​អ្នក​កំពុង​គ្រប់​គ្រង​បាត់​ប្រយោជន៍​ក៏​មាន” ។

លោក ហ៊ី សោភា​ បាន​លើក​ឧទាហរណ៍​ថា​ អនិតិជន​ចង់​រៀប​ការ​ គាត់​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​ទៅ​ តុលាការ​ ដើម្បី​ឱ្យ​តុលាការ​អនុញ្ញាត​ឱ្យ​គាត់​រៀប​ការ។​ បើ​អនីតិជន​អាច​ទ្រទ្រង់​ជីវភាព​របស់​គាត់​បាន​ និង​មាន​ការ​កេង​ប្រវ័ញ្ច​ណា​មួយ​ពី​ឱពុក​ម្តាយ​ អនីតិជន​នោះ​អាច​ដាក់​ពាក្យ​សុំ​ទៅ​តុលាការ​ឱ្យ​តុលាការ​ប្រកាស​ថា ​គាត់​អាច​ធ្វើ​សកម្មភាព​ដូច​ជា​និតិជន​ ដើម្បី​គ្រប់​គ្រង​ទ្រព្យ​ នឹង​សកម្មភាព​គតិយុត្តិ​ផ្សេង​ទៀត។​ បើ​ប្តី​ប្រពន្ធ​ព្រម​ព្រៀង​លែង​លះ​គ្នា​ ច្បាប់​នេះ​តម្រូវ​ឱ្យ​ដាក់​ពាក្យ​សុំ​ទៅ​តុលាការ​ដើម្បី​ ឱ្យ​តុលាការ​ចេញ​សេចក្តី​សម្រេច​ប្រកាស​ថា​ចំណង​អាពាហ៍​ពិពាហ៍​ត្រូវ​បាន​ កាត់​ផ្តាច់។

លោក សុន ឆ័យ​ តំណាង​រាស្រ្ត​គណបក្សសំ រង្ស៉ី​បាន​បញ្ចាក់​ថា​ យើង​មិន​ចំាបាច់​បង្កើត​ច្បាប់​ថ្មី​ទេ ។ ​បើ​យើង​ឃើញ​មាន​មាត្រា​មិន​ត្រឹមត្រូវ​ណា​មួយ​នៅ​ក្នុង​ក្រម​និតិវិធី​ រដ្ឋប្បវេណី​ ឬ​ក្រមរដ្ឋប្បវេណី​ យើង​ត្រូវ​ធ្វើ​វិសោធនកម្ម​មាត្រា​នោះ​ ដើម្បី​ឱ្យ​ការ​អនុវត្តន៍​ទៅ​បាន​ត្រឹម​ត្រូវ។

“ខ្ញុំ​ឃើញ​មាន​ចំណុច​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង ​សំណើ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ មាន​មូលដ្ឋាន​ណា​ដែល​អាច​ថា ​យើង​ចាំបាច់​ឱ្យ​មាន​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ថ្មី​នោះ​ទេ” ។

ប្រទេស​កម្ពុជា​មិន​ដែល​មាន​នីតិវិធី​នៃ​រឿង​ក្តី​រដ្ឋប្បវេណី​ដែល​មិន​ មែន​ជា​បណ្តឹង​នេះ​ទេ​ ប៉ុន្តែ​មាន​តែ​នីតិវិធី​បណ្តឹង ៕

Source: VOA News http://www1.voanews.com/khmer/news/cambodia/Assembly-Updates-Civil-Code-Procedures-95986789.html

Categories: Laws Tags:
  1. 17/12/2011 at 5:16 pm

    ខ្ញុំមិនទាន់យល់ច្បាប់ស្តីពីអនិតិជនច្បាស់នៅឡើយទេ ។ ប៉ុន្តែខ្ញុំមានចម្ងល់ចង់សួរបន្តិចថា:
    បើសិនជាអនិតិជនគេបានរត់ចេញពីផ្ទះ រយះពេលយូរហើយសាច់ញាតិរបស់ពួកគេបាន​ទំនាក់​ទំនង​​ជាមួយមិត្តភក្កិ​ ​និង​លោកគ្រូ​របស់អនិតិ​ជនដោយពុំបានទទួលដំណឹងអ្វីទាំងអស់។ ប៉ុន្តែមានថ្ងៃមួយសាច់ញាតិរបស់ពួកគេបានឃើញអនិតិជនបានជិះជាមួយនឹងប្រុសម្នាក់ដោយពុំដឹងបុរសម្នាក់នឹងជា(អនិតិជន ឬ និតិជន)​ ទេ៕
    សូមសួរថា : តើខ្ញុំអាចដាក់ពាក្យបណ្តឹងទៅបុរសម្នាក់នោះបានទេ? បើប្តឹងពីបទបង្ខាំងមនុស្ស ចាប់ជំរិតនឹង ជួញដូរមនុស្ស ។

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: