Home > International Relations > ជំនួបកំពូល​​ដើម្បីត្បិតត្បៀត​​ថវិកា​រ​បស់​បណ្តា​ប្រទេស​​សមាជិក

ជំនួបកំពូល​​ដើម្បីត្បិតត្បៀត​​ថវិកា​រ​បស់​បណ្តា​ប្រទេស​​សមាជិក


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 17 មិថុនា 2010 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 17 មិថុនា 2010

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​នេះ​ បណ្តា​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​សមាជិក​ទាំង​២៧​ប្រទេស​របស់​ សហភាព​អឺរ៉ុប រួម​ប្រជុំ​គ្នា​នៅ​Bruxelles ​ប្រទេស​ប៊ែលហ្ស៊ិក។ ​ជំនួប​កំពូល​នេះ​ដែល​ត្រូវ​ពិភាក្សា​អំពី​វិធានការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ ជាង​មុន​ថវិកា​ជាតិ​របស់​ប្រទេស​សមាជិក​នីមួយៗ ​ចៀស​មិន​រួច​ពី​លើក​ឡើង​អំពី​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់ ​នៃ​ប្រទេស​អេស្ប៉ាញ។

ជា​ផ្លូវការ ​បញ្ហា​របស់​ប្រទេស​អេស្ប៉ាញ ​មិន​ឋិត​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​អឺរ៉ុប​ថ្ងៃ​នេះ​ទេ។ ក៏ប៉ុន្តែ ​វា​បាន​និង​កំពុង​បន្ត​ក្លាយ​ទៅ​ជា​ប្រធានរឿង​មួយ​ធំ ​ដែល​អ្នក​ដឹកនាំ​កំពូលៗ​របស់​សហភាព​អឺរ៉ុប ចៀស​មិន​រួច​ពី​លើក​យក​មក​ពិភាក្សា។
មូលហេតុ​ គឺ​មក​ពី​កាល​ពី​ថ្ងៃ​ពុធ​ទី​១៦​មិថុនា​ម្សិលមិញ ​ព័ត៌មាន​ឬ​ក៏​ពាក្យ​ចចាម​អារ៉ាម​បាន​លេចឮ​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុបកំពុង​តុបតែង​ផែន​ការ​មួយ​ដែល​មាន​ទឹកប្រាក់​រហូត​ទៅ​ដល់​២​ម៉ឺន​លាន​អឺរ៉ូ ដើម្បី​យក​មក​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អេស្ប៉ាញ។​ពួក​អ្នក​ដឹក​នាំ​អឺរ៉ុប បាន​និង​កំពុង​អះអាង​ថា មិន​ពិត​ទេ ​គ្មាន​ឡើយ​ផែនការ​ជួយ​ប្រទេស​អេស្ប៉ាញ​ស្អី​គេនោះ។​ ពួក​គេនាំគ្នា​អះអាង​យ៉ាងដូច្នេះ​ពីព្រោះ​ពួកគេ​មិនចង់​​ឲ្យ​ទីផ្សារ​ភាគ​ហ៊ុន ភ័យ​ឆោឡោ និង​មិន​ចង់​ឲ្យ​លុយ​អឺរ៉ូ​ដាំ​ក្បាល​ស្រុត​ចុះ​ជា​ថ្មី។

បញ្ហា​អេស្ប៉ាញ គឺ​ដូច​បញ្ហា​ក្រិក​អ៊ីចឹង​ហើយ​ក៏​ដូច​បញ្ហា​នៃ​ប្រទេស​សមាជិក​អឺរ៉ុប​ដទៃផ្សេងដែរ។​ តើ​អ្វី​ទៅ​ធាតុ​ពិត​នៃ​បញ្ហា​របស់​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប ជា​ពិសេស​សមាជិក​ដែល​ប្រើប្រាស់​លុយ​អឺរ៉ូ​?

តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​មក ​បណ្តា​ប្រទេស​អឺរ៉ុប​បាន​បង្កើន​ប្រាក់​បំណុល​សាធារណៈ​របស់​ពួក​គេ ​ដោយ​បាន​ខ្ចី​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ ​ដើម្បី​តុបតែង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ​ជាហេតុ​បង្កឲ្យ​ឱនភាព​ថវិកា​របស់​បណ្តា​ប្រទេស​ទាំង​អស់​នោះ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់​។ មិនតែ​ប៉ុណ្ណោះ​ ​ជា​មធ្យមភាគ សេដ្ឋកិច្ច​របស់​ប្រទេស​អឺរ៉ុប​នីមួយៗ ​កើន​មិន​បាន​១​ភាគ​រយ​ល្អ​ផង នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១០​នេះ។​ កំណើន​សេដ្ឋកិច្ច​មិន​ខ្លាំង​បូក​ជាមួយ​នឹង​ឱនភាព​សាធារណៈ​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់​របស់​រដ្ឋ​នីមួយៗ​ក្នុង​តំបន់​អឺរ៉ូ ធ្វើ​ឲ្យ​ប្រទេស​អឺរុប​ខ្លះ ដូច​ជា​ប្រ​ទេស​​ក្រិកជា​ដើម គ្មាន​លុយ​សង​បំណុល ជាហេតុ​ញ៉ាំង​ឲ្យ​ទីផ្សារ​ភាគ​ហ៊ុន​អន្តរជាតិ​ឈប់​ទុក​ចិត្ត​អឺរ៉ុប នាំ​គ្នា​លក់​លុយ​អឺរ៉ូ​ចោល។ អ៊ីចឹង​ហើយ​ បាន​ជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លុយ​អឺរ៉ូ​ដាំ​ក្បាល ទីផ្សារ​ភាគ​ហ៊ុន​ស្គាល់​អស្ថិរភាព​ខ្លាំង បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ភ័យ​ឆោឡោ នាំ​គ្នា​ប្រមូល​លុយ​មក​ជួយ​ស្រោចស្រង់​ប្រទេស​ក្រិក មក​ជួយ​ស្រោច​ស្រង់​លុយ​អឺរ៉ូ ​និង​នាំ​គ្នា​ផ្តើម​អនុវត្ត​នយោបាយ​ត្បិត​ត្បៀត​ប្រាក់​ចំ​ណាយ។​ គោលដៅ​សំខាន់ គឺ​កាត់​បន្ថយ​បំណុល​សាធារណៈ។

សហភាពអឺរ៉ុបចង់ត្រួតត្រាថវិកាជាតិរបស់សមាជិកនីមួយៗ

នៅទីក្រុង​Bruxelles ប្រទេស​ប៊ែលហ្ស៊ិក អឺរ៉ុប​ត្រូវ​ជជែក​គ្នា​ជុំវិញ​យុទ្ធ​សាស្រ្ត​ដែល​នឹង​អនុញ្ញាត​ឲ្យប្រទេស​សមាជិក​នីមួយៗ​គ្រប់​គ្រង​បាន​ល្អ​ជាង​មុន​ឱនភាព​សាធារណៈ។​ ត្រង់នេះ​លទ្ធភាព​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​ដូច​យ៉ាង​ការ​បើក​សិទ្ធិ​ឲ្យ​ស្ថាប័ន​នយោបាយ​របស់​អឺរ៉ុប​គឺ​គណៈកម្មការ​អឺរ៉ុបត្រួតត្រាថវិកាជាតិរបស់សមាជិកនីមួយៗ។

និយាយបែបផ្សេងគណៈកម្មការអឺរ៉ុបអាចនឹងតម្រូវឲ្យរដ្ឋសមាជិកនីមួយៗមានវិន័យជាងមុនក្នុងការតុបតែងថវិកាជាតិនិងក្នុងការចាយវាយផ្សេងៗធ្វើយ៉ាងណាដើម្បីកាត់បន្ថយបំណុលរបស់ប្រទេសសមាជិក។វិធានការនេះបើសិនជាសម្រេចបាននៅថ្ងៃនេះនឹងត្រូវចូលជាធរមាននៅត្រីមាសទី១នៃឆ្នាំ២០១១។

លោក​ប្រធានាធិបតី​បារាំង​Nicolas Sarkozy និង​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​​អាល្លឺម៉ង់​ថែម​ទាំង​មាន​គំនិត​ចង់​ដាក់​ទណ្ឌកម្ម​នយោបាយ​ទៀត​ផង ទៅ​លើ​ប្រទេស​សមាជិក​ណា​ដែល​មិន​គោរព​វិន័យ ជាអាទិ៍​តាម​រយៈ​​ការ​ដក​សិទ្ធិ​បោះ​ឆ្នោត​ពី​ប្រទេស​នោះ នៅ​ក្នុង​ស្ថាប័ន​នានា​របស់​សហភាព​អឺរ៉ុប។

ម្យ៉ាង​ទៀត នៅ​ថ្ងៃ​នេះ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​របស់​បណ្តា​ប្រទេស​សមាជិក​ទាំង​២៧​របស់​សហភាព​អឺរ៉ុប ក៏​ត្រូវ​កំណត់​យក​នូវ​ជំហរ​រួម​មួយ​ចំនួន ទាក់ទិន​ទៅ​នឹង​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មុន​ជំនួប​កំពូល​G២០ នៅ​ប្រទេស​កាណាដា។ គួរ​និយាយ​រំឭក​ថា អឺរ៉ុប​ចង់​ឲ្យ​មាន​កំណែទម្រង់​ស៊ី​ជម្រៅ​ទៅ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​ចៀសវាង​កុំ​ឲ្យ​វិបត្តិ​សកល​ដូច​វិបត្តិ​សកល​បច្ចុប្បន្ន កើត​ឡើង​ទៀត។

ដោយ​ឡែក សួរ​ថា​តើ​ជំនួប​កំពូល​អឺរ៉ុប​នៅថ្ងៃ​នេះ​អាច​នឹង​លើក​ឡើង​ដែរ​ឬទេ​អំពី​អ្វី​ដែល​គេ​ប្រសិទ្ធនាម​ឲ្យថា​រដ្ឋាភិបាលសេដ្ឋកិច្ច នៃ តំបន់ ប្រើប្រាស់ លុយអឺរ៉ូ?

តាម​មើល​ទៅ អត់​ទេ ពីព្រោះ​គំនិត​នេះ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ប្រ​ទេស​បារាំង បាន​ស្លាប់​មុន​កើត​ទៅ​ទៀត។ ដើម​ឡើយ លោក​ប្រធានា​ធិប​តី​បារាំង​Nicolas Sarkozy ចង់​ឲ្យ​បង្កើត​ស្ថាប័ន​រដ្ឋាភិបាល​សេដ្ឋកិច្ច​អឺរ៉ុប នេះ​ឡើង ក្នុង​គោលដៅ​សម្រប​សម្រួល​ឲ្យ​មាន​នយោបាយ​សេដ្ឋកិច្ច​រួម​មួយ រវាង​បណ្តា​ប្រទេស​សមាជិក។ ក៏​ប៉ុន្តែ អាល្លឺម៉ង់​និង​អង់គ្លេស​មិន​ព្រម ពីព្រោះ​គំនិត​នេះ​ដែល​ចង់​បង្កើត​ឡើង​នូវ​រដ្ឋាភិបាល​អឺរ៉ុប​មួយ នូវ​អាជ្ញាធរ​រួម​មួយ​ដែល​នៅ​ពី​លើ​អាជ្ញាធរ​ជាតិ វា​ប៉ះពាល់​ខ្លាំង​ជ្រុល​ដល់​អធិបតេយ្យ​របស់​ប្រទេស​សមាជិក​នីមួយៗ៕

Source: RFI France International http://www.khmer.rfi.fr/europe/20100617-ជំនួបកំពូល​​ដើម្បីត្បិតត្បៀត​​ថវិកា​រ​បស់​បណ្តា​ប្រទេស​​សមាជិក

Categories: International Relations Tags: , ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: