Home > Laws > កម្ពុជា​គ្រោង​រៀបចំ​បើក​មជ្ឈមណ្ឌល​”មជ្ឈត្ដករ” National Arbitration Center

កម្ពុជា​គ្រោង​រៀបចំ​បើក​មជ្ឈមណ្ឌល​”មជ្ឈត្ដករ” National Arbitration Center


ដោយ វោហារ ជាតិ 2010-06-11

កម្ពុជា​គ្រោង​រៀប​ចំ​បើក​មជ្ឈមណ្ឌល មជ្ឈត្ដករ ឬ​ការិយាល័យ​អាជ្ញាកណ្ដាល សម្រាប់​​កាត់​ក្ដី​រឿង​ជម្លោះ​ខាង​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​រាល់​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​រឿង​ក្ដី​ពាណិជ្ជកម្ម​នានា ដែល​កន្លង​មក​តែងតែ​ដោះស្រាយ​នៅ​តុលាការ​ធម្មតា ដែល​មាន​ចៅក្រម​មិន​មាន​ជំនាញ​យល់​ដឹង​ជ្រៅ​ជ្រះ​ខាង​ច្បាប់​ពាណិជ្ជកម្ម។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ម៉ៅ ធូរ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ មិថុនា ថា មជ្ឈមណ្ឌល​មជ្ឈត្ដករ​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​យូរ​បំផុត​នៅ​ចុង​ឆ្នាំ​២០១០​នេះ​ហើយ។

លោក ម៉ៅ ធូរា បាន​បញ្ជាក់​ថា ៖ «គេ​បង្កើត​មជ្ឈមណ្ឌល​មជ្ឈត្ដករ​ដំបូង ​នៅ​កម្ពុជា។ ពាក្យ​មជ្ឈត្ដករ បើ​ប្រែ​ឲ្យ​ស្រួល​ស្ដាប់​ទៅ គឺ​អាជ្ញាកណ្ដាល។ ឧបមា​ថា យើង​ឃើញ​គេ​ឈ្លោះ​គ្នា យើង​ទៅ​ឃាត់​គេ។ តែ​តុលាការ​រក​ខុស​រក​ត្រូវ​តាម​ច្បាប់ ម៉ាំង​ទៅ​ម៉ាំង​មក អ្នក​ខុស​ជាប់​គុក។ ដល់​អា​នេះ​អត់​ទេ! គេ​សង​គ្នា​អ៊ីចឹង​ទៅ ជួនកាល​គេ​ត្រូវ​គ្នា គេ​សង​គ្នា​អ៊ីចឹង​ទៅ! អ្នក​រកស៊ី​ធំ​ៗ​គាត់​ចូល​ចិត្ត​រក​មជ្ឈត្ដករ​ហ្នឹង​ជាង​ទៅ​តុលាការ វា​អត់​បាក់​មុខ​បាក់​មាត់! តុលាការ​កាល​ណា​កាត់​ទៅ សាលក្រម​ចេញ ចុះ​ក្នុង​កាសែត​ទៀត ដល់​អា​នេះ​គេ​អត់​ដឹង​ទេ! គេ​ត្រូវ​ជាមួយ​គ្នា គេ​អត់​ឲ្យ​ចុះ​កាសែត​ទៀត!»

លោក​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​អាជ្ញាកណ្ដាល​សម្រាប់​ដោះស្រាយ ឬ​កាត់​ក្ដី​រឿង​ជម្លោះ​ខាង​ពាណិជ្ជកម្ម​នេះ មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​តុលាការ​ពាណិជ្ជកម្ម​ដែរ តែ​មិន​ទទួល​រឿង​ក្ដីក្ដាំ​ដែល​ពាក់ព័ន្ធ​នឹង​ព្រហ្មទណ្ឌ​ទេ។ នៅ​ពេល​នេះ​សមាជិក​នៃ​មជ្ឈមណ្ឌល​មជ្ឈត្ដករ​មាន​អ្នក​ដាក់​ពាក្យ​សុំ​ចូល​ ធ្វើ​ការ ប្រហែល ៥០​នាក់​ហើយ ហើយ​នឹង​ត្រូវ​ចូល​វគ្គ​សិក្សា​បង្រៀន​ពួក​គេ​ទាំង​នោះ អំពី​ច្បាប់​ពាណិជ្ជកម្ម និង​របៀប​របប​ដោះស្រាយ​វិវាទ​ទាក់ទង​នឹង​រឿង​ពាណិជ្ជកម្ម មុន​នឹង​បញ្ជូន​ឲ្យ​ធ្វើ​ការ។

ប្រធាន​នាយកដ្ឋាន​ការិយាល័យ​នីតិកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​មន្ត្រី​នៃ​លេខាធិការដ្ឋាន​ទទួល​បន្ទុក​រៀបចំ​មជ្ឈមណ្ឌល​មជ្ឈត្ដករ លោក ឱម តារាឫទ្ធិ មាន​ប្រសាសន៍​ថា សមាជិក​នៃ​មជ្ឈមណ្ឌល​មជ្ឈត្ដករ ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ប្រុង​ប្រយ័ត្ន គឺ​ជា​បុគ្គល​ឯករាជ មិន​មាន​ពាក់ព័ន្ធ​នយោបាយ និង​ការងារ​រដ្ឋាភិបាល ព្រោះ​ថា មជ្ឈមណ្ឌល​មជ្ឈត្ដករ​ជា​ស្ថាប័ន​មួយ​ឯករាជ។

លោក ឱម តារាឫទ្ធិ បញ្ជាក់​បន្ថែម​អំពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​សមាជិក​បេក្ខជន ដែល​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​មជ្ឈត្ដករ​នេះ ៖ «មាន​ លក្ខខណ្ឌ​តម្រូវ​ហ្នឹង ទី​១ ត្រូវ​មាន​អាយុ​ចាប់​ពី ៣០​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជំនាញ​ណា​មួយ បន្ទាប់​មក​ទៀត​ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​មជ្ឈត្ដករ​ហ្នឹង។ ប៉ុន្តែ​ក៏​គេ​ហាម​ដែរ គេ​ថា អ្នក​ដែល​ដាក់​ពាក្យ​ហ្នឹង​មិន​ត្រូវ​ស្ថិត​នៅ​ក្នុង​ឋានានុក្រម​ជា​មន្ត្រី ​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​នីតិ​បញ្ញត្តិ និង​តុលាការ។ បន្ទាប់​មក​ទៀត មិន​ត្រូវ​ធ្លាប់​ផ្ដន្ទា​ទោស ឬ​ជាប់​បទ​ឧក្រិដ្ឋ»

បេក្ខជន​មួយ​រូប​ដែល​បាន​ជាប់​ជា​សមាជិក​មជ្ឈមណ្ឌល​មជ្ឈត្ដករ លោក សុខ ហ៊ី បាន​មាន​ប្រសាសន៍​ថា លោក​រីករាយ​ដែល​បាន​ជាប់​ចូល​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​មជ្ឈត្ដករ​នេះ ដែល​លោក​អះអាង​ថា មជ្ឈមណ្ឌល​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ពាណិជ្ជករ​យ៉ាង​ច្រើន។

លោក សុខ ហ៊ី បាន​ថ្លែង​ថា ៖ «ខ្ញុំ​គិត​ថា វា​ល្អ​សម្រាប់​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នៅ​ប្រទេស​កម្ពុជា​យើង​ទាំង​មូល​ តែម្ដង ដោយសារ​ថា ប្រព័ន្ធ​នេះ​គឺ​ជា​ប្រព័ន្ធ​មួយ​ថ្មី​សម្រាប់​កម្ពុជា វា​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​មាន​ការ​ពេញ​ចិត្ត នៅ​ពេល​ដែល​គាត់​រកស៊ី ហើយ​គាត់​កំណត់​យក​មជ្ឈត្ដករ​ប្រទេស​កម្ពុជា​យើង ដែល​អាច​ដោះស្រាយ​វិវាទ​បាន​រហ័ស»

ពាណិជ្ជករ​ក្នុង​ស្រុក​ជា​ច្រើន​បាន​អបអរ​ចំពោះ​ការ​បង្កើត​ការិយាល័យ​ ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នេះ បើ​ទោះ​បី​ជា​គេ​រំពឹង​ថា ការិយាល័យ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នេះ​មិន​មាន​សិទ្ធិ​អំណាច ដូច​តុលាការ​ពាណិជ្ជកម្ម​យ៉ាង​ណា​ក្តី៕

CAMBODIAN businesses will have an alternative to settling disputes in law courts when the National Arbitration Center (NAC) opens at the end of this year, Commerce Minister Cham Prasidh said Tuesday.

Speaking to 54 potential arbitrators, who are set to begin training on Friday, he said the NAC would be an improvement on existing options available for domestic businesses.

“The advantage of arbitration for companies is that it is quicker, more flexible, and also firms can choose their own individual arbitrator,” he said.

Experts from the International Financial Corporation (IFC) say the NAC is an important development.

IFC resident representative Julia Brickell said a World Bank report showed it took on average in excess of 400 days to navigate the Kingdom’s commercial courts.

“The establishment of the NAC will be critical to building a strong business environment in Cambodia,” she said Tuesday.

The IFC is assisting technical aspects of the NAC programme, with 80 percent of the funding provided by the European Union.

Success for the centre depends on the credibility and integrity of its arbitrators, Cham Prasidh said.

“I do not set a quota for the number of graduates, but I set a performance standard. Students must score at least a B+ to graduate.”

Two training programmes are scheduled for students, including lessons on arbitration from Singaporean experts, and a commercial law course.

Around US$500,000 has been earmarked by the Ministry of Commerce for the NAC building, MoC Secretary of State Mao Thora said, but the location has yet to be determined.

Garment Manufacturing Association in Cambodia chairman Van Sou Ieng welcomed the NAC on the event’s sidelines, but said it was important to permit foreigners to qualify as arbitrators.

Sources:

RFA http://www.rfa.org/khmer/indepth/business-06112010022835.html

Phnom Penh Post : Arbitrators to start their training
http://www.phnompenhpost.com/index.php/2010061639870/Business/arbitrators-to-start-their-training.html

RFI France អ្វីទៅ​ជា​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម? http://www.khmer.rfi.fr/commercial-arbitration-in-cambodia

  1. 10/08/2010 at 2:52 pm

    My hope is to become the arbitrator in this field of commercial arbitrator.

    I will try my best if I can become that.

    Samorn Mike
    Legal Officer in BNG Legal

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: