Home > Ethics > សិទ្ធិមនុស្សនៅក្នុងការធ្វើជំនួញពាណិជ្ជកម្មនៅកម្ពុជា

សិទ្ធិមនុស្សនៅក្នុងការធ្វើជំនួញពាណិជ្ជកម្មនៅកម្ពុជា


click to listen

បើតាមរបាយការណ៍ជាហូរហែមកនេះ ដែលមានចុះនៅក្នុងបណ្ដាញព័ត៌មានជាតិ និងអន្ដរជាតិ មានការកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដែលនៅមាន ការរំលោភបំពានសិទ្ធិមនុស្សយ៉ាងច្រើន។

នៅក្នុងសេចក្ដីប្រកាសសិទ្ធិមនុស្សជាសកលរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៤៨ បាន លើកឡើងថា ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើតរបស់ សមាជិកទាំងអស់នៃគ្រួសារ មនុស្ស ហើយនិងការទទួលស្គាល់សិទ្ធិស្មើភាពគ្នា និងសិទ្ធិមិនអាចលក់ ដូរ ផ្ទេរ ឬដកហូត បាន គឺជាគ្រឹះនៃសេរីភាព យុត្ដិធម៌ និងសន្ដិភាពក្នុងពិភពលោក។ អស់ពេលជាច្រើនឆ្នាំមកនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជារួមជាមួយនឹងអង្គការសិទ្ធិមនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជា បានខិតខំអប់រំ បណ្ដុះបណ្ដាលពលរដ្ឋខ្មែរឲ្យយល់អំពីសិទ្ធិមនុស្ស និងមានការគោរព គ្នាទៅ វិញទៅមកឲ្យបានកាន់តែប្រសើរ។

ថ្មីៗនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងស្នងការជាន់ខ្ពស់របស់ អង្គការសហ ប្រជាជាតិសម្រាប់កិច្ចការសិទ្ធិមនុស្សបានសហការគ្នា លើគម្រោងមួយជុំវិញការបំបាត់បញ្ហាសិទ្ធិមនុស្ស នៅក្នុងការធ្វើជំនួញពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

តើបញ្ហាសិទ្ធិមនុស្សនៅក្នុងវិស័យ ជំនួញមានអ្វីខ្លះ?

តើហេតុអ្វីបានជាកម្ពុជាត្រូវបំបាត់នូវការរំលោភសិទ្ធិមនុស្ស?

នៅក្នុងនាទីវិចារណសន្ទនារបស់វិទ្យុអូស្រ្ដាលីនៅថ្ងៃនេះ ខ្ញុំបាទ ឃុន អាឡិច មានកិត្ដិយសសូមនាំមកជូននូវការសំណេះសំណាលជាមួយនឹងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិ មនុស្សកម្ពុជា ជុំវិញគម្រោងការងារថ្មីអំពីការលើក កម្ពស់ការយល់ដឹងរបស់ពលរដ្ឋអំពីបញ្ហា សិទ្ធិមនុស្ស នៅក្នុងការធ្វើជំនួញពាណិជ្ជកម្ម។

Source: Radio Australia http://khmer.radioaustralia.net.au/archives/analytical_discussion/?p=31157

Categories: Ethics Tags: ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: