Home > Business > កម្ពុជា​មាន​រ៉ែ​ប៉ុន្តែ​ខ្វះ​អ្នក​ជំនាញ

កម្ពុជា​មាន​រ៉ែ​ប៉ុន្តែ​ខ្វះ​អ្នក​ជំនាញ


ក្នុង​ខណៈ​ពេល​ដែល​ការ​រុករក​រ៉ែ​កាន់​តែ​ធ្វើ​ដំណើរ​លឿន​ទៅ ​មុខ​ជា​លំដាប់​នោះ​ មន្រ្តី​នៃ​ប្រទេស​កម្ពុជា​អំពាវនាវ​អោយ​មាន​ការ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​ ក្នុង​វិស័យ​រ៉ែ​បន្ថែម​ទៀត។ កង្វះខាត​មន្ត្រី​ខាង​វិស័យ​នេះ​បង្ក​អោយ​ប្រទេស​កម្ពុជា​មិន​អាច​ស្រូប​យក​ ផល​ពី​ធនធាន​នេះ​បាន​ច្រើន​សម្រាប់​ខ្លួន​ឯង​នោះ​ទេ។

កាល​ពី​ចុង​សតវត្សរ៍ទី​១៩​វិស្វករ​ភូគព្ភសាស្រ្ត​បារាំង​និង​ចិន​បាន​ បញ្ជាក់ថា ប្រទេស​កម្ពុជា​មាន​សក្តានុពល​រ៉ែ​ច្រើន​ប្រភេទ​ណាស់​ដូចជា​៖​រ៉ែ​ស័ង្កសី រ៉ែ​បុកស៊ីត​ រ៉ែ​ទង់ដែង រ៉ែ​មាស រ៉ែ​ដែក រ៉ែសំណ រ៉ែ​ប្រេងកាត ត្បូង​ទទឹម ត្បូង​កណ្តៀង។ល។

ដោយសារ​តែ​ភាព​សម្បូរ​បែប​នៃ​ធនធាន​ទាំងនេះ​​ទើប​ក្រុមហ៊ុន​ជា​ច្រើន​បាន​ ចាប់​អារម្មណ៍​មក​លើ​ប្រទេស​កម្ពុជា។ ជាក់ស្តែង កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ ប្រទេស​កម្ពុជា​បាន​ប្រកាស​អោយ​ដឹង​ជា​សាធារណៈ​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ក្នុងស្រុក​ និង​បរទេស​ប្រមាណ​ជា​៦០​បាន​ និង​កំពុង​រុករក​រ៉ែ​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​បរទេស​ទាំង​នោះ​​ភាគ​ច្រើន​ គឺ​មកពី​ប្រទេស​អូស្រ្តាលី​ប្រទេស​ចិន​ប្រជាមានិត​ប្រទេស​វៀតណាម​និង​ប្រទេស ​កូរ៉េ​ខាងត្បូង។​

ស្រប​ពេល​ជា​មួយ​គ្នា​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​អោយ​ដឹង​ផង​ដែរ​ថា មាន​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​បាន​និង​កំពុង​រុករក​ប្រេង​នៅក្នុង​បាត​ សមុទ្រ​នៃ​ប្រទេស​កម្ពុជា​​​និង​នៅក្បែរ​បឹង​ទន្លេសាប។

ក្រោយ​ពី​ការ​សិក្សា​មួយ​រយៈ​រួចមក ​តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​អូស្រ្តាលី​OZ mineralបាន​រក​ឃើញ​រ៉ែ​មាស​ចំនួន​ជាង​៨​លាន​តោន​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។​ ​លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​រុករក​ប្រេង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​បង្ហើប​ដែរ​ថា សមុទ្រ​របស់​កម្ពុជា​មាន​ប្រេង​និង​ឧស្ម័ន​ប៉ុន្តែ​ចំនួន​ពិត​ប្រាកដ​គេ​នៅ​ មិនទាន់​ដឹង​នៅ​ឡើយ​ទេ។

បើផ្អែក​លើ​តួលេខ​ចំនួន​ក្រុមហ៊ុន​រុករក​រ៉ែ​ដែល​បាន​បញ្ជាក់​ខាង​លើ​នេះ​​ គេ​ពិត​ជា​អាច​និយាយ​បាន​ថា វិស័យ​រ៉ែ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់។ ហើយ​វិស័យ​នេះ​នា​ពេល​អនាគត​ពិត​ជា​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​រយ​ពាន់​ នាក់។ សម្រាប់​ពេល​នេះ​បើ​ទោះ​បី​ជា​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មិនទាន់​បាន​មក​ដល់​ មែន​ ប៉ុន្តែ​មន្ត្រី​ជំនាញ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​រួច​ជា​ស្រេច​ ហើយ​ថា ប្រទេស​នេះ​កំពុង​ខ្វះ​អ្នក​ជំនាញ​ក្នុង​វិស័យ​រ៉ែ​នេះ។ លោក សុខ ឡេង អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ធនធាន​រ៉ែ​ក្រសួង​ឧស្សា​ហកម្ម រ៉ែ និង​ថាមពល​បាន​បញ្ជាក់​ថា នា​ពេល​អនាគត​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​កង្វះ​ធនធាន​មនុស្ស​​ដើម្បី​ បន្ត​វេន​ដឹកនាំ​និង​គ្រប់គ្រង​វិស័យ​ភូគព្ភសាស្រ្ត-រ៉ែ​នេះ​ជាក់​ជា​ពុំ​ ខាន។​ និយាយ​អោយ​សាមញ្ញ​មាន​ន័យ​ថា​ប្រទេស​កម្ពុជា​នឹង​ខ្វះ​អ្នក​ជំនាញ​ផ្នែក​ វិស័យ​រ៉ែ​នេះ​តែ​ម្តង។

លោក សុខ ឡេង បាន​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​ប្រទេស​កម្ពុជា​ពុំ​មាន​មហា​វិទ្យាល័យ​រដ្ឋ​ឬ​ឯកជន​ណា​ មួយ​បើក​ជំនាញ​នេះ​ទេ។ ប្រឈម​មុខ​នឹង​បញ្ហា​នេះ លោក សុខ ឡេង បាន​បញ្ជាក់​ថា អគ្គនាយក​ដ្ឋាន​របស់​លោក​បាន​ និង​កំពុង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដោយ​ខ្លួន​ឯង​ និង​ត្រៀម​ដាក់​សំណើ​ជូន​ដល់​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ផ្សេង​ទៀត។​

អ្វី​ដែល​អគ្គនាយក​ដ្ឋាន​កំពុង​ដោះស្រាយ​ចំពោះ​មុខ​នោះ​ គឺ​ការ​បណ្តុះបណ្តាល​មន្ត្រី​របស់​លោក​រយៈពេល​ខ្លី​នៅ​នឹង​កន្លែង។ ប៉ុន្តែ​ការ​ធ្វើ​យ៉ាង​នេះ​វា​មិន​គ្រប់គ្រាន់​នោះ​ទេ។ លោក សុខ ឡេង បាន​និង​កំពុង​ស្វែងរក​ជំនួយ​បច្ចេកទេស​និង​អាហារូបករណ៍​ពី​បណ្តា​ប្រទេស​ ផ្តល់​ជំនួយ​នានា​សម្រាប់​វិស័យ​រ៉ែ​នេះ។​

លើស​ពី​នេះ​ទៅ​ទៀត​ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​មាន​គម្រោង​ដាក់​សំណើ​ជូន​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​លទ្ធភាព​បើក ​មហាវិទ្យាល័យ​ភូគព្ភសាស្រ្ត-រ៉ែ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មហា​វិទ្យាល័យ​នេះ​បាន​បិទទ្វារ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ។

កង្វះខាត​ធនធាន​មនុស្ស​ថ្នាក់​វិស្វករ​វា​ជា​រឿង​មួយ​ប៉ុន្តែ​ការ​ បណ្តុះបណ្តាល​កម្មករ​សម្រាប់​ធ្វើ​អាជីកម្ម​រ៉ែ​លើ​ដី​និង​រ៉ែ​ប្រេង​ក្នុង​ សមុទ្រ​ក៏​ជា​ការ​ចាំបាច់​ណាស់​ដែរ។ នា​ពេល​កន្លងមក មន្រ្តី​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ធ្លាប់​បាន​និយាយ​ថា ប្រទេស​កម្ពុជា​ខ្វះ​កម្មករ​ជំនាញ​ក្នុងការ​រុករក​ប្រេង​នៅក្នុង​បាត​សមុទ្រ ​នៃ​ប្រទេស​កម្ពុជា។ ដូច្នេះ​ក្រុមហ៊ុន​រុករក​ប្រេង​ត្រូវ​បង្ខំចិត្ត​ប្រើប្រាស់​កម្មករ​បរទេស​ សិន។​ ទាក់ទង​ទៅនឹង​រ៉ែ​នៅ​ក្នុង​ដី​វិញ​ អ្នក​ជំនាញ​បាន​បញ្ជាក់​ហើយ​ថា ប្រសិន​បើ​វិស័យ​រ៉ែ​នេះ​រីក​ចម្រើន​នា​ពេល​អនាគត​នោះ​​វិស័យ​នេះ​នឹង​ ត្រូវការ​កម្មករ​ជំនាញ​ច្រើន​រយ​នាក់​សម្រាប់​ការដ្ឋាន​រ៉ែ​នីមួយៗ។​​​

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​បាន​បន្ត​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​កង្វះខាត​ធនធាន​មនុស្ស​ ប្រទេស​កម្ពុជា​ខ្វះ​មន្ទី​ពិសោធន៍​រ៉ែ។ នា​ពេល​កន្លងមក​ដោយសារ​កង្វះខាត​មន្ទីរ​ពិសោធន៍​នេះ​គំរូ​រ៉ែ​នានា​ដែល​ ត្រូវ​ធ្វើ​ការ​វិភាគ​គីមី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​វិភាគ​នៅ​ក្រៅ​ប្រទេស។ ការ​ធ្វើ​យ៉ាង​នេះ​បង្ក​អោយ​មាន​ការ​ខាតបង់​បី​ចំណុច។ ទី១​៖​ខាត​ពេល​វេលា។ ទី២៖​បង្កើន​ការ​ចំណាយ​និង​ទី៣​ការ​លំបាក​ក្នុងការ​គ្រប់គ្រង​គំរូ​រ៉ែ​ដែល​ ត្រូវ​បញ្ជូន​ចេញ​និង​ចូល​ម្តងៗ៕

Source: RFI France http://www.khmer.rfi.fr/cambodia/20100607-Cambodia-have-many-mines-but-no-experts

Categories: Business Tags: , , ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: