Home > Laws > គណៈរដ្ឋមន្ត្រី អនុម័ត​សេចក្តី​ព្រាង​សារាចរ ស្តីពី ការ​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន

គណៈរដ្ឋមន្ត្រី អនុម័ត​សេចក្តី​ព្រាង​សារាចរ ស្តីពី ការ​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន


www.khmer.rfi.fr

បទ​អន្តរាគមន៍​របស់ លី ម៉េងហួរ

គណៈរដ្ឋមន្ត្រី របស់​រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​បាន​អនុម័ត​យល់ព្រម​លើ​សេចក្តី​ព្រាង​សារាចរ ស្តី​ពី​ការ​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ ជា​សារាចរ ដែល​ប្រៀប​ដូច​ជា​ច្បាប់ ដែល​មាន​គោលដៅ ដោះស្រាយ​ចំពោះ​សំណង់​បណ្តោះ​អាសន្ន ដែល​គេ​ធ្លាប់​ហៅថា សំណង់​អនាធិបតេយ្យ ដោយ​ខុសច្បាប់ នៅតាម​រាជធានី ទីក្រុង និង​ទីប្រជុំជន។

សារាចរ​ថ្មី​នេះ មាន​គោលដៅ ដោះស្រាយ​ចំពោះ​តែ​សំណង់​បណ្តោះ​អាសន្ន ដែល​ពីមុន គេ​ធ្លាប់ ហៅថា សំណង់​អនាធិបតេយ្យ។ សំណង់​អនាធិបតេយ្យ ជា​ប្រភេទ​សំណង់​គ្មាន​សណ្តាប់ធ្នាប់ នៅលើ​ដី​របស់​រដ្ឋ ដែល​អ្នក​ចូល​កាន់កាប់​បាន​មក​តាំងទី​ដោយ​ខុសច្បាប់ និង​សង់​ទី​ជម្រក​ស្នាក់នៅ​គ្មាន​របៀប​រៀប​រយ ខ្វះ​ផ្លូវ​ចេញ​ចូល​ ខ្វះ​អនាម័យ។
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ សារាចរ​នេះ មិន​មាន​វិសាលភាព​គ្រប​ដណ្តប់ ទៅ​លើ​ប្រភេទ​សំណង់​ផ្សេងៗ​ទៀត ដែល​ម្ចាស់​សំណង់​ជា​កម្មសិទ្ធិករ​ស្រប​ច្បាប់​ឡើយ។ រាជរដ្ឋាភិបាល ដាក់​ចេញ​នូវ​សារាចរ​នេះ គឺ​ដើម្បី​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ​អំពី​នីតិវិធី​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើ​ដី​ របស់​រដ្ឋ ដែល​អ្នក​ចូល​កាន់កាប់ បាន​ទន្ទ្រាន​ដោយ​ខុសច្បាប់ ដែល​បាន​កើត​ឡើង នៅតាម​ទីក្រុង និង​ទីប្រជុំជន។

ចំពោះ​សារាចរ​ថ្មី​នេះ អង្គការ​សង្គម​ស៊ីវិល បាន​សម្តែង​ការបារម្ភ ដោយ​សកម្មជន​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើក​ឡើង​ថា កាលពី​មិន​ទាន់​មាន​សារាចរ ស្តី​ពី​ការដោះស្រាយ​សំណង់​បណ្តោះអាសន្ន គឺ​មាន​ការលំបាក​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់ ដែល​រដ្ឋាភិបាល ចាត់ទុកថា ជា​សំណង់​បណ្តោះ​អាសន្ន។

តាម​សកម្មជន​សិទ្ធិមនុស្ស នៅពេល​សារាចរ​ថ្មី​នេះ ចេញ​ប្រើប្រាស់ នោះ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គេ​ចាត់ទុកថា រស់នៅ​តំបន់​សំណង់​បណ្តោះ​អាសន្ន ខុស​ច្បាប់ កាន់តែ​ពិបាក ហើយ​ការជម្លៀស​ប្រជាពលរដ្ឋ ចេញពី​លំនៅដ្ឋាន ក៏​កាន់តែ​ច្រើនឡើង​ថែម​ទៀត។

សកម្មជន​សិទ្ធិមនុស្ស បាន​ចាត់ទុកថា សារាចរ​នេះ ចេញ​មក ងាយ​ស្រួល​សម្រាប់​អាជ្ញាធរ​អនុវត្តន៍ ប៉ុន្តែ​វា​នឹង​ផ្តល់​ការលំបាក សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់នៅ​ក្នុង​តំបន់ ដែល​គេ​ចាត់ទុក​ថា ជា​សំណង់​មិន​ស្របច្បាប់។ ប្រជាពលរដ្ឋ​ទាំងនោះ នឹង​ជួប​ការលំបាក កាន់តែ​ធ្ងន់ធ្ងរ។

របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​បង្ហាញ​ថា ការបណ្តេញ​ចេញ​ដោយ​បង្ខំ លើ​ពលរដ្ឋ​ក្រីក្រ ដែល​តាំងទី​នៅតាម​សហគមន៍​មិន​រៀបរយ ក្នុង​ទីក្រុង​ភ្នំពេញ យ៉ាងហោច​ណាស់​មានការ​បណ្តេញចេញ​ដោយ​បង្ខំ​ចំនួន ២៦ កន្លែង ដែល​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ២៧ ០០០​នាក់។
ក៏​ប៉ុន្តែ​រដ្ឋាភិបាល តាមរយៈ​លោក ទិត សុធា អ្នក​នាំពាក្យ​អង្គភាព​ប្រតិកម្ម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី បាន​អះអាង​ថា មុន​នឹង​ចេញ​សារាចរ​នេះ រដ្ឋាភិបាល​បាន​ពិនិត្យ ពិច័យ​​លើ​ទិដ្ឋភាព​ច្បាស់លាស់។ សារាចរ​នេះ ដើម្បី​ប្រសិទ្ធភាព​ការងារ​នៃ​ការដោះស្រាយ​សំណង់​អានាធិបតេយ្យ និង​ការចាប់​ទន្ទ្រាន​ដី​ខុសច្បាប់ ហើយ​ថា សារាចរ​នេះ ជា​ការដោះស្រាយ​បញ្ហា ដែល​ធ្លាប់​មាន​វិវាទ​កន្លងមក ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ ដើម្បី​ពង្រឹង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ។

តំណាង​រដ្ឋាភិបាល ស្នើ​ឲ្យ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង រង់ចាំ​មើល​ការអនុវត្តន៍​របស់​រដ្ឋាភិបាល​សិន​ចុះ កុំអាល់​ប្រញាប់ប្រញាល់​ធ្វើការ​ចោទប្រកាន់ និង​កុំ​ឆ្លៀត​ឱកាស កេង​ចំណេញ​ផ្នែក​នយោបាយ។ ចំពោះ​ការផ្លាស់ប្តូរ​លំនៅដ្ឋាន ដោយ​បង្ខំ​លើ​ពលរដ្ឋ​កន្លងមក ត្រូវបាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល គូស​បញ្ជាក់​ថា ទី​១ មក​ពី​ប្រជាពលរដ្ឋ​ទាំងនោះ រស់នៅ​ដោយ​អានាធិបតេយ្យ ទី​២ រស់នៅ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​ដី​ដែល​មាន​គម្រោង​ក្នុង​ការអភិវឌ្ឍន៍ ដើម្បី​កែលម្អ​ទីក្រុង។ ដូច្នេះ​ហើយ ត្រូវ​មាន​ការផ្លាស់ប្តូរ​ទី​លំនៅ ដោយ​ការដោះស្រាយ​សំណង ជា​កិច្ច​ការងារ​មនុស្សធម៌ មិនមែន​តម្លៃ​ទីផ្សារ​ទេ៕

Source: RFI France http://www.khmer.rfi.fr/cambodia

<div style=”border:1px solid #EC0000; padding:5px;”><a href=”http://www.khmer.rfi.fr”><img src=”http://www.khmer.rfi.fr/logo.png&#8221; alt=”www.khmer.rfi.fr” /></a><br/><object classid=”clsid:D27CDB6E-AE6D-11cf-96B8-444553540000″ width=”300″ height=”20″><param name=”flashvars” value=”file=http://telechargement.rfi.fr.edgesuite.net/rfi/cambodgien/audio/modules/actu/201005/FOCUS-HOUR-290510.mp3&skin=http://www.khmer.rfi.fr/sites/rfi.fr/modules/maison/rfi_player/flash/rfiplayer.swf” /><param name=”movie” value=”http://www.khmer.rfi.fr/sites/all/modules/maison/aef_player/flash/player.swf&#8221; /><embed src=”http://www.khmer.rfi.fr/sites/all/modules/maison/aef_player/flash/player.swf&#8221; width=”300″ height=”20″ type=”application/x-shockwave-flash” pluginspage=”http://www.macromedia.com/go/getflashplayer&#8221; flashvars=”file=http://telechargement.rfi.fr.edgesuite.net/rfi/cambodgien/audio/modules/actu/201005/FOCUS-HOUR-290510.mp3&skin=http://www.khmer.rfi.fr/sites/rfi.fr/modules/maison/rfi_player/flash/rfiplayer.swf” /></object><br/>បទ​អន្តរាគមន៍​របស់ លី ម៉េងហួរ</div>
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: