Home > Laws > កម្ពុជា រៀបចំច្បាប់ ការពារផលិតផលក្នុងស្រុក (ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម)

កម្ពុជា រៀបចំច្បាប់ ការពារផលិតផលក្នុងស្រុក (ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម)


ដោយ លី ម៉េងហួរ

www.khmer.rfi.fr

សេចក្តីរាយការណ៍​របស់​ លី ម៉េងហួរ

រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ តាក់តែង​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី ឧបាស្រ័យ​ពាណិជ្ជកម្ម ឬ ការ​ដោះស្រាយ​ពាណិជ្ជកម្ម ដើម្បី​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ លើ​ទំនិញ និង​ផលិតផល​នានា ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស ពិសេស​ពី​ប្រទេស​ជិតខាង។
សេចក្តីព្រាងច្បាប់ ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម ដែលមាន ៦ ជំពូក និង ១២៤ មាត្រា ត្រូវ​បាន​តាក់​តែងឡើង តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម សហការ​ជាមួយ​នឹង​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​សហរដ្ឋ​អាមេរិក USAID។ សេចក្តី​ព្រាង​ច្បាប់​នេះ បាន​ធ្វើ​ឡើង​ស្រប​តាម​តម្រូវការ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO សម្រាប់​អនុវត្ត​នូវ​វិធានការ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ វិធានការ​ពន្ធ​ប៉ះប៉ូវ និង​វិធានការ​ការពារ ដល់​ពាណិជ្ជករ និង​ផលិតផល​ក្នុង​ស្រុក។

សេចក្តីព្រាងច្បាប់ ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម បាន​កំណត់​ពី​នីតិវិធី និង​វិធានការ​ទាំងឡាយ សម្រាប់​ការអនុវត្តន៍​នូវ​បាស្រ័យ​ពាណិជ្ជកម្ម ( ដំណោះស្រាយ ) ដែល​អាច​ដោះស្រាយ​ចំពោះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ដល់​ឧស្សាហកម្ម​ក្នុង​ស្រុក ដែល​បណ្តាល​មក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំចូល ដោយ​មិន​ស្មោះ​ត្រង់ និង​ការ​កើន​ឡើង​យ៉ាង​គំហុក​នូវ​ការ​នាំ​ចូល។ ច្បាប់​ថ្មី​នេះ ក៏​មាន​គោល​ដៅ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​នៃ​ការ​ប្រកួត​ប្រជែង និង​ផលិតភាព​របស់​ផលិតករ​ទាំងឡាយ។

លោក សុខ សុភ័ក្ត្រ អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ចូលរួម​ពិភាក្សា​តាក់តែង​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី ឧបាស្រ័យ​ពាណិជ្ជកម្ម នៅ​ព្រឹក​មិញ បាន​មាន​ប្រសាសន៍​ថា ច្បាប់​ថ្មី​នេះ ធ្វើ​ឡើង សម្រាប់​ការពារ​ដល់​ឧស្សាហកម្ម និង​ផលិតកម្ម​ក្នុង​ស្រុក។ កាល​ណា​ទំនិញ ឬ​ផលិតផល​បរទេស ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ហើយ​លក់​បង្ខូច​ថ្លៃ គឺ​លក់​ថោក​ជាង​ផលិតផល​ក្នុង​ស្រុក ដើម្បី​ឲ្យ​ឧស្សាហកម្ម​ក្នុង​ស្រុក​ដួល​រលំ នៅ​ពេល​នោះ​ច្បាប់​ថ្មី​នឹង​ដាក់​វិធានការ​ទៅវិញ ដោយ​ហាម​ឃាត់​ការ​នាំ​ចូល ឬ​ក៏​ធ្វើការ​ស៊ើប​អង្កេត ហើយ​ទាមទារ​​ឲ្យ​គេ​សង​ថ្លៃ​ខូចខាត​ទំនិញ​ក្នុង​ស្រុក ជាដើម។

កន្លងមក ប្រទេស​ថៃ និង​ប្រទេស​វៀតណាម បាន​នាំ​ចូល​ស៊ីម៉ង់ ជ្រូក និង​ផលិតផល​ដទៃ​ទៀត មក​កាន់​ប្រទេស​កម្ពុជា និង​បាន​លក់​ក្នុង​តម្លៃ​ទាប ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹក​ជ្រូក អ្នក​ផលិត​ស៊ីម៉ង់ និង​ផលិតផល​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​ជួប​បញ្ហា និង​ខ្លះ​ត្រូវ​ក្ស័យ​ធន។
សេច​ក្តី​ព្រាង​ច្បាប់ ឧបាស្រ័យ​ពាណិជ្ជកម្ម អាច​នឹង​ឆ្លង​គណៈរដ្ឋមន្ត្រី នា​ចុង​ឆ្នាំ​២០១០។ ច្បាប់​នេះ អាច​ទៅ​ដល់​រដ្ឋសភា នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១១។

នៅ​ថ្ងៃ​ទី​២០​ឧសភា​ស្អែក​នេះ ក្រុម​ពាណិជ្ជករ​ក្នុង​ស្រុក និង​អ្នក​ច្បាប់ នឹង​ចូល​រួម​ប្រជុំ ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី ឧបាស្រ័យ​ពាណិជ្ជកម្ម​នេះ នៅ​សណ្ឋាគារ អាំងទែរ​កុងទីណង់តាល់ នៅ​រាជធានី​ភ្នំពេញ៕
Source: RFI France http://www.khmer.rfi.fr/cambodia/

Related: RFA ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម http://www.rfa.org/khmer/indepth/Trades_Remedy_Law-05222010062405.html


Source: http://www.youtube.com/user/equitycam or http://www.equitycam.tv

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: