Parliament approves upper-house-foreign-ownership សភាអនុម័តច្បាប់កម្មសិទ្ធិអចលនទ្រព្យជនបរទេស
ដោយសមាជិកសភា ៨៥រូបបានគាំទ្រដល់ការអនុម័តសេចក្ដីព្រាងច្បាប់នេះ ហើយអ្នកជំទាស់តែ ១១នាក់នោះ ច្បាប់នេះសម្រាប់ពេលឥឡូវនេះនៅតែរង់ចាំអនុម័តពីព្រឹទ្ធសភា និងព្រះបាទនរោត្តម សីហមុនី តែប៉ុណ្ណោះ។
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា “ច្បាប់នេះផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច សង្គម ច្បាប់ និងការធ្វើសមាហរណកម្ម (បរិយាកាស) វិនិយោគរបស់កម្ពុជាទៅក្នុងក្របខ័ណ្ឌសកលលោក និងតំបន់”។ លោកបានបន្ថែមទៀតថា ច្បាប់នេះនឹងបញ្ឈប់ជនបរទេសដែលលែងឲ្យទិញអចលនវត្ថុក្រោមឈ្មោះជន ជាតិកម្ពុជាតទៅទៀត។
អ្នកវិភាគនិយាយថា ច្បាប់ថ្មីនេះគឺមានសារៈសំខាន់យ៉ាងខ្លាំងដោយផ្អែកលើហេតុផលមួយ ចំនួន ក្នុងនោះអនុញ្ញាតឲ្យជនបរទេសក្លាយទៅជាម្ចាស់កម្មសិទ្ធិចំពោះអគារ ក្រៅពីជាន់ផ្ទាល់ដី ទោះបីជាកម្មសិទ្ធិលើដីធ្លីសម្រាប់ជនបរទេសនៅតែហាមដាច់ខាតក្ដី។
លោក អ៊ឹម ឈុនលឹម បានបញ្ជាក់ទៀតថា ច្បាប់នេះនឹងជួយបញ្ចៀសការប្ដឹងប្ដល់សាំញ៉ាំ ក្នុងករណីដែលជនបរទេសត្រូវបានបុគ្គលផ្សេងទៀតលួចយកកម្មសិទ្ធិ របស់ខ្លួន នៅពេលដែលលិខិតស្នាមស្របច្បាប់របស់ជនបរទេសរូបនោះ បានដាក់ឈ្មោះបុគ្គលផ្សេងទៀតដែលជាជនជាតិកម្ពុជា។
លោក យឹម សុវណ្ណ សមាជិកសភាមកពីគណបក្សសមរង្ស៊ី បានបញ្ជាក់ថា លោកគាំទ្រចំពោះជំពូកទាំងអស់ ដូចមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់ចុងក្រោយនោះ លើកលែងតែជំពូកទី២ មាត្រា ៦ ដែលអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិក្លាយជាម្ចាស់កម្មសិទ្ធិលើអចលន វត្ថុនៅតំបន់សេដ្ឋកិច្ចពិសេស។ លោកបានបន្ថែមទៀតថា ចំណុចនេះអាចធ្វើឲ្យជនបរទេសបើកកាស៊ីណូបាន។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គណបក្សសមរង្ស៊ីក៏នៅតែបារម្ភអំពីរបៀប ដែលច្បាប់នេះនឹងប៉ះពាល់ដល់កម្មសិទ្ធិដីធ្លី។ លោកបានជំរុញឲ្យរដ្ឋាភិបាលចេញកម្មសិទ្ធិដីធ្លី ច្បាប់ថ្មីនេះមិនអនុញ្ញាតឲ្យជនបរទេសមានកម្មសិទ្ធិលើអចលនទ្រព្យ ក្នុងចម្ងាយ ៣០គីឡូម៉ែត្រពីព្រំដែនរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ ឡាវ និងវៀតណាម។
មិនមានការភ្ញាក់ផ្អើលឡើយដែលភ្នាក់ងារអចលនទ្រព្យស្វាគមន៍ច្បាប់ នេះ កាលដែលវិស័យអចលនទ្រព្យមានការលំបាករយៈពេល ១៨ខែចុងក្រោយនេះ។
“ច្បាប់នេះបង្កើនជំនឿចិត្តនៅក្នុងទីផ្សារ វាកំណត់អ្វីៗឲ្យមានច្បាប់”។ នេះបើតាម Daniel Parkes អ្នកគ្រប់គ្រងប្រចាំកម្ពុជារបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ឈ្មោះ CBRE Richard Ellis។
កាលពីថ្ងៃសុក្រ ក្រុមហ៊ុន CBRE ដោយសហការជាមួយធនាគារ ANZ Royal និងក្រុមហ៊ុនស្រាវជ្រាវ Indochina បានចេញការសិក្សាស្ទាបស្ទង់មួយក្នុងនោះអ្នកទិញចំនួន ៥៥ភាគរយបាននិយាយថា ពួកគេនឹងរង់ចាំ ២ឆ្នាំទៀត ដើម្បីវិនិយោគក្នុងទីផ្សារអចលនទ្រព្យ ហើយមានចំនួនតែ១១ភាគរយ ដែលពិចារណាទិញអចលនទ្រព្យនៅឆ្នាំ២០១០ ដែលនេះគឺជាសញ្ញាមួយបង្ហាញថា ឆ្នាំ២០១១ នឹងមានស្ថានភាពយឺតយ៉ាវ។
លោក Parkes បានថ្លែងថា “៦ខែក្រោយគឺជាពេលវេលាល្អ ដើម្បីទិញអចលនទ្រព្យ”។
សេចក្ដីព្រាងច្បាប់មុនៗនៃច្បាប់នេះបានចែងថា ជនបរទេសនឹងអាចមានកម្មសិទ្ធិតែ ៤៩ភាគរយប៉ុណ្ណោះនៃអគារ ដោយធានាឲ្យជនជាតិកម្ពុជាមានកម្មសិទ្ធិភាគច្រើន គឺចំនួន ៥១ភាគរយ។ ទោះយ៉ាងណា មាត្រានេះបានដកចេញពីសេចក្ដីពង្រាងចុងក្រោយដែលបានពិភាក្សាដោយ សមាជិកសភា។ ការកំណត់តែមួយគត់សម្រាប់ជនបរទេសដែលបានអនុម័ត កាលពីថ្ងៃចន្ទ គឺអនុវត្តតែលើអគារនៅជាន់ផ្ទាល់ដី និងកម្មសិទ្ធិលើដីធ្លី។
ទោះបីយ៉ាងណា អគារកម្ពស់១០ជាន់ក្រោមច្បាប់នេះអាចមានកម្មសិទ្ធិចំនួន ៩០ភាគរយដោយជនបរទេស។ បើតាមច្បាប់មុន ជនបរទេសអាចមានកម្មសិទ្ធិត្រឹមតែ ៤៩ភាគរយប៉ុណ្ណោះ គឺដូចនៅប្រទេសថៃដែរ។ លោក Parkes មានប្រសាសន៍ថា “បើប្រៀបធៀប (នៅកម្ពុជា) គឺគួរឲ្យទាក់ទាញជាងថៃ និងវៀតណាម (សម្រាប់ជនបរទេស)”។
លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យ ប៊ុនណ្ណា រៀលធី បានយល់ស្របថា វិធានការថ្មីនេះនឹងជួយទាក់ទាញវិនិយោគបរទេសលើវិស័យអចលនទ្រព្យ។ លោកបានថ្លែងកាលពីចន្ទថា “វាជំហានវិជ្ជមានមួយ”។
ទោះយ៉ាងណា ក៏រដ្ឋាភិបាលត្រូវបានគេយល់ថា នឹងមានគម្រោងចេញអនុក្រឹត្យ ឬប្រកាសដើម្បីកំណត់ភាគរយកម្មសិទ្ធិសម្រាប់ជនបរទេស ជាវិធានការមួយដែលអាចនឹងកែសម្រួលងាយជាងអ្វីដែលបានចែងនៅក្នុង ច្បាប់ដែលទើបតែអនុម័តនេះ៕
Sources:
VOANews រដ្ឋសភាចាប់ផ្តើមពិភាក្សាច្បាប់ កម្មសិទ្ធិផ្ទះជនបរទេស http://www1.voanews.com/khmer/news/a-40-2010-04-01-voa9-90234257.html
Women Open សភាអនុម័តច្បាប់កម្មសិទ្ធិអចលនទ្រព្យជនបរទេស http://women.open.org.kh/km/parliament-approve-upper-house-foreign-owner
ABC Radio Australia ច្បាប់កម្ពុជាអនុញ្ញាតឲ្យជនបរទេសមានកម្មសិទ្ធិអចលនទ្រព្យ http://khmer.radioaustralia.net.au/archives/news/?p=28364
CNBC, Cambodia to let foreigners own property http://www.cnbc.com/id/36030797
Recent Comments