Home > Business > មុននឹង​បើក​មុខជំនួញ តើ​ត្រូវ​សិក្សា​មើល​ពី​ចំណុច​អ្វីខ្លះ?

មុននឹង​បើក​មុខជំនួញ តើ​ត្រូវ​សិក្សា​មើល​ពី​ចំណុច​អ្វីខ្លះ?


ដោយ សេង ឌីណា អត្ថបទចុះផ្សាយកាលពីថ្ងៃទី 01/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 01/04/2010 12:06 ម៉ោងសកល

សូម​ចុច​ខាងក្រោម ដើម្បីស្តាប់៖ ការពន្យល់របស់លោក នី ផល្លី អ្នកប្រឹក្សាយោបល់ផ្នែកជំនួញ

មុខ​ជំនួញ​ដែល​ជោគជ័យ​គឺ​​ត្រូវ​មាន​ការ​សិក្សា​​ល្អិតល្ងន់​អំ​ ពីទីផ្សារ និង​មានផែនការ​ច្បាស់លាស់ មុខ​ជំនួញ​ដែល​ជោគជ័យ​គឺ​​ត្រូវ​មាន​ការ​សិក្សា​​ ល្អិតល្ងន់​អំ​ពីទីផ្សារ និង​មានផែនការ​ច្បាស់លាស់ មុខជំនួញ មិនថាតូច ឬ​ធំ តែងតែ​​កើត​ឡើង​​ពី​គំនិត​ថា ចង់​រកស៊ី​លើ​វិស័យអ្វី និង​​ពី​បំណង​ និង​ឆន្ទៈ ចង់​ឲ្យ​គំនិត​នេះ​កើត​ចេញ​ជារូបរាង បង្កើតជា​ផ្លែផ្កា។

មាន​អ្នកខ្លះ មានគំនិត​ចង់​រកស៊ី​លើ​របរណាមួយ​ដែរ​ ប៉ុន្តែ មានចិត្ត​រារែក។ ខ្លះថា ខ្លួន​ចាស់​ពេក​ ហួស​ពេល​រកស៊ី។ ខ្លះទៀត​ថា ការរកស៊ី​ មានការប្រថុយប្រថានច្រើន​ពេក។ ធ្វើ​ការ​ឲ្យ​គេ​ជាបុគ្គលិក​ទទួល​ប្រាក់​ខែវិញ មានប្រាក់ចំណូល​ជាប់លាប់ជាង ទៅរកស៊ី ដែល​​ជួនកាល​ ​ចំណេញ ហើយ​​ជួនកាល​ក៏​អាច​ខាត។ ក៏ប៉ុន្តែ ការ​ធ្វើ​ជំនួញ ដែល​​ជោគជ័យ គឺ​ផ្តើម​ចេញ​ពី​ការ​យក​គំនិត​ទាំងប៉ុន្មាន​ដែល​ខ្លួន​មាន មក​ធ្វើ​ការសិក្សា​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេច​​បើក​មុខ​ជំនួញ​ណាមួយ។

Source: FRI http://www.rfi.fr/actukm/articles/124/article_4965.asp

Categories: Business Tags:
  1. peehs07
    05/04/2010 at 11:01 pm

    ល្អណាស់ ខ្ញុំនឹងរៀនធ្វើតាម មតិយោបល់របស់ បុគ្គលិកវិទ្យុបារាំងអន្តរជាតិ (RFI) និងអរគុណម្ចាស់ប្លុកនេះ ដែលខំយកចំណុចល្អៗមកផ្សប់ផ្យាយបន្តរ ដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នា។ ខ្ញុំស្តាប់វិទ្យុបារាំងអន្តរជាតិ ជារៀងរាល់ថ្ងៃ តែខ្ញុំចន្លោះកន្លែងនេះ មិនបានស្តាប់ឬមិនបានឮ ប្រហែលជាស្តាប់យូរៗទៅ កេងលក់មើលទៅ។

  2. កួរ​ស្រូវ
    08/04/2010 at 11:21 pm

    ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច​មក កម្លោះ​ដ៏​ស្រស់​សង្ហារ​ម្នាក់ ​​​ដែល​មាន​ឈ្មោះ​ថា កែវ បញ្ញាវុធ បាន​ទៅ​ប្រឡង​​ប្រជែង​ចូល​ធ្វើ​ជា​​ទាហាន​ទ័ព​អាកាស​នៅ​ក្នុង​​កង​ខេមរ​ភូមិន្ទ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។ដោយសារ​រូប​គេ​​ធ្លាប់​ជា​​សិស្ស​ឆ្នើម​​នៅ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា និងធ្លាប់​​មាន​ឈ្មោះ​​ល្បីល្បាញ​ខាង​ដោះ​ស្រោយ​លំហាត់​គណិតវិទ្យា ​បាន​យ៉ាង​លឿន​រហ័ស​​​ដូច​ផ្លេក​បន្ទោរ​ កម្លោះ​ កែវ បញ្ញា​វុធ ​ក៏​បាន​​ប្រឡង​ជាប់ និង​ត្រូវ​បាន​ជ្រើសរើស​​ជា​អាកាសយានិក ​​សម្រាប់​ការបើកបរ​យន្តហោះ​ប្រដេញ​​​ដ៏​ទំនើប​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​។

    ដោយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ពុំ​ទាន់​មាន​សាលា​​កង​ទ័ព​អាកាស និង​គ្រូ​បង្វឹក​​​​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ ក្នុង​ការបង្ហាត់​បង្រៀន​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ កម្លោះ​ កែវ បញ្ញាវុធ ក៏​ត្រូវ​បាន​​អគ្គបញ្ជាការ​នៃ​កងទ័ព​អាកាស បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​​​ស​ហព័ន្ធ​រុស្ស៊ី​​។
    អាន​បន្ត>>

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: