Home > Laws > នីតិវិធី​នៃ​ការចុះសំបុត្រ​អាពាហ៍ពិពាហ៍

នីតិវិធី​នៃ​ការចុះសំបុត្រ​អាពាហ៍ពិពាហ៍


ដោយ សេង ឌីណា អត្ថបទចុះផ្សាយកាលពីថ្ងៃទី 25/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 25/03/2010 12:10 ម៉ោងសកល

នៅ​ក្នុង​បទសម្ភាសន៍​ ជាមួយ​​គួច គន្ធារ៉ា កាល​ពី​​ថ្ងៃ​សៅរ៍ កន្លងទៅនេះ លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​មាន​សុពលភាព​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់។ នៅ ​ក្នុង​នាទី​យល់ដឹង​អំពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមលើក​យក​នីតិវិធី នៃ​ការ​ចុះសំបុត្រ​អាពាហ៍ពិពាហ៍​នេះ មក​ជម្រាបជូនលោក-អ្នកស្តាប់ ដោយ​មាន​ការ​ពន្យល់​ពី​សំណាក់​លោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេបាសាក់។

សូមចុចខាងក្រោម ដើម្បីស្តាប់៖

ដូច​ដែល​លោក​ជំទាវ​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី ​បាន​ថ្លែង​រួចមក​ហើយ កាល​ពី​​ថ្ងៃសៅរ៍​កន្លងទៅនេះ​ថា ការរៀបអាពាហ៍ពិពាហ៍​ភាគច្រើន នៅ​កម្ពុជា ជាពិសេស នៅតាម​ជនបទ បាន​ធ្វើ​ទៅ​ដោយ​គ្រាន់តែ​មាន​រៀបចំពិធី​តាមទំនៀមទម្លាប់​ប្រពៃណី​​ តែប៉ុណ្ណោះ ប៉ុន្តែ មិនបាន​​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​នោះទេ។

ចំណង​អាពាហ៍ពិពាហ៍ ដែល​មាន​ត្រឹមតែ​ពិធី​រៀបការ​តាមប្រពៃណី ដោយ​គ្មាន​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​បែបនេះ​ មិនមាន​សុពលភាព​តាមផ្លូវច្បាប់​នោះទេ មានន័យថា បើ​ទោះជា​គូស្វាមី​ភរិយា​នេះ រស់​នៅ​ជាមួយ​គ្នា ដោយ​មាន​ការទទួលស្គាល់​ពី​សង្គម​ថា ជា​ប្តី-ប្រពន្ធ​រៀបការ​ពេញមុខពេញមាត់​ហើយ​ក៏ដោយ ក៏ប៉ុន្តែ តាមផ្លូវច្បាប់ អ្នកទាំងពីរ​រស់នៅ​ដោយ​គ្មាន​ចំណង​អាពាហ៍ពិពាហ៍​​នោះទេ។

ចំណង​ អាពាហ៍ពិពាហ៍បែបនេះ អាច​នឹង​បង្ក​ជា​បញ្ហា​ស្មុគស្មាញ ជាពិសេស នៅពេល​មាន​ការ​លែងលះ ឬ​នៅពេល​ដែល​ភាគី​ណាមួយ ទៅ​លបលួច​មាន​​​ប្តី ឬ​ប្រពន្ធ​ផ្សេង។ ហេតុដូច្នេះ ហើយ​បាន​ជា​លោកជំទាវ​អ៊ឹង កន្ថាផាវី បាន​អំពាវនាវ​ឲ្យ​គូស្វាមី​ភរិយា ត្រូវ​នាំ​គ្នា​ទៅចុះសំបុត្រ​អាពាហ៍ពិពាហ៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ ផ្លូវច្បាប់។

សំណួរ​សួរថា តើ​ការចុះសំបុត្រ​អាពាហ៍ពិពាហ៍​​ត្រូវ​ធ្វើ​ឡើង ដោយ​គោរព​ទៅតាម​នីតិវិធី​អ្វី​ខ្លះ?

យោង​តាម​លោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេបាសាក់ នីតិវិធី​នៃ​​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ គឺ​មាន​ជា​លំដាប់​លំដោយ​ដូចតទៅ៖

អនាគត​កូនកម្លោះ ត្រូវ​ដាក់ពាក្យ​សុំ​ទៅ​ឃុំ-សង្កាត់ ដែល​ខ្លួន​រស់​នៅ ដើម្បី​ឲ្យ​មេឃុំ-ចៅសង្កាត់ ចេញ​សេចក្តី​បញ្ជាក់​ថា ខ្លួន​ពិត​ជា​​មិនមាន​ជាប់ចំណង​អាពាហ៍ពិពាហ៍​ចាស់ណាមួយ​មែន (នៅលីវ ឬ​ពោះម៉ាយ)។ ប្រសិន​បើ​ជាពោះម៉ាយ​ដោយ​ការលែងលះ ត្រូវ​មាន​ដីកា​តុលាការ អំពី​ការ​លែងលះ។ ប្រសិន​បើ​ជា​ពោះម៉ាយ​ ដោយ​ប្រពន្ធ​ស្លាប់ ត្រូវ​មាន​លិខិត​មរណភាព​របស់​សពប្រពន្ធ។

ក្រោយ​ពី​បាន​លិខិត​បញ្ជាក់ ​ពី​មេឃុំ-ចៅសង្កាត់​រួចហើយ ភាគី​ខាង​ប្រុស ត្រូវ​យក​លិខិត​នេះ ព្រមទាំង​សំណុំបែបបទ​មួយទៀត បំពេញ​ដោយ​ភាគីខាងស្រី ដាក់ជូន​ទៅសាលា​​ឃុំ-សង្កាត់​ខាងស្រី។ មន្រ្តី​អត្រានុកូលដ្ឋាន នៅឃុំ-សង្កាត់​ខាង​ស្រី ជា​អ្នក​ចេញ​សេចក្តី​ប្រកាស​​ជូនដំណឹង​អាពាហ៍ពិពាហ៍ ដើម្បី​យក​ទៅបិទ នៅផ្ទះខាងស្រី ហើយ​សេចក្តី​ចម្លង​មួយទៀត យក​ទៅបិទ​នៅផ្ទះខាង​ប្រុស។

ក្នុងរយៈពេល ១០ថ្ងៃ ប្រសិន​បើ​មិនមាន​ការតវ៉ាជំទាស់​ណាមួយ​ទេ ការធ្វើ​ពិធី​អាពាហ៍ពិពាហ៍​តាម​ទំនៀមទម្លាប់​ប្រពៃណី​អាច​រៀបចំធ្វើ​ទៅបាន។

ក្រោយ ​ពិធីអាពាហ៍ពិពាហ៍នេះ (យ៉ាងយូរ​ ១ខែ) គូស្វាមី ភរិយាថ្មីថ្មោង​នេះ ត្រូវ​ត្រឡប់​​ទៅ​សាលាឃុំ-សង្កាត់ ខាងស្រីវិញ ដើម្បី​ផ្តិត​មេដៃ ក្នុង​សៀវភៅ​អត្រានុកូលដ្ឋាន ហើយ​មេឃុំ-ចៅសង្កាត់ ចេញ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាផ្លូវការ​ជូន។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ការចុះ​សំបុត្រ​អាពាហ៍ពិពាហ៍នេះ ភាគី​ទាំងពីរ​ត្រូវមាន​សាក្សី  យ៉ាងតិច ២រូប (ម្នាក់​សម្រាប់​ខាងស្រី និង​ម្នាក់​សម្រាប់​ខាងប្រុស)។ សាក្សី​នេះ អាច​ជា​ឱពុក​ម្តាយ​ក៏បាន ជា​សាច់ញាតិ ឬ​មិត្តភក្តិ​ណាមួយ​ក៏បាន (មានវ័យគ្រប់ការ)។

ចំពោះ​គូស្វាមី ភរិយា ដែល​បាន​រៀបការ​កន្លងមក ដោយ​មិនបាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ (ជាពិសេស អ្នក​រៀបការ​ក្នុង​របប​ខ្មែរក្រហម) អាច​ទៅសុំ​លិខិត​បញ្ជាក់អាពាហ៍ពិពាហ៍ ពី​សាលាឃុំ-សង្កាត់ ដែល​ខ្លួនរស់នៅ។

ការដាក់ពាក្យសុំ​នេះ មិនទាមទារ​ឲ្យ​មាន​នីតិវិធី​ប្រកាស​ផ្សាយ​ជាសាធារណៈ ដូច​ការរៀបការ​ថ្មីទេ ប៉ុន្តែ ត្រូវមាន​សាក្សី យ៉ាងតិច ២រូប​ ដែរ៕

Source: RFI http://www.rfi.fr/actukm/articles/123/article_4903.asp

Categories: Laws Tags: , ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: