Home > Laws > ស្ត្រី​មាន​សិទ្ធិ​ទទួល​បាន​ការលែងលះ

ស្ត្រី​មាន​សិទ្ធិ​ទទួល​បាន​ការលែងលះ


(last updated 22/03/2010)

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  17/03/2010 12:50 ម៉ោងសកល

“ស្ត្រី​មាន​សិទ្ធិ​ទទួល​ បាន​ការលែងលះ” នេះ​គឺ​ជា​ប្រធានបទ​នៃ​សិក្ខាសាលា នៅ​ថ្ងៃ​នេះ​ដែល​រៀបចំ​ដោយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា។ នៅ​ក្នុង​សិក្ខាសាលា​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​នេះ លោកស្រី​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​អំពាវនាវ​អោយ​មាន​ការគាំទ្រ​អោយ​កាន់ ​តែ​ច្រើន​ថែមទៀត​ដល់​ស្ត្រី​ដែល​កំពុង​ឆ្លង​កាត់​ដំណើរការ​ដ៏​លំបាក​នៃ​ ការលែងលះ។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

សិក្ខាសាលា​នេះ​និយាយ​តែ​ក្នុង​ក្របខណ្ឌ​នៃ​ជួយ​ផ្តល់​យុត្តិធម៌ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ដែល​ស្ត្រី​ត្រូវ​ទទួល​បាន នៅ​ពេល​ដែល​ខ្លួន​ចង់​លែងលះ​ជាមួយ​ស្វាមី​តែ​ប៉ុណ្ណោះ។ បាន​ន័យ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សេនាធិការ​របស់​រដ្ឋាភិបាល ដូចជា​ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ត្រូវ​ផ្តោតការ​ ចាប់អារម្មណ៍ ឬ​ត្រូវ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​នីតិវិធី​នៃ​ការលែងលះ​ដែល​ស្ត្រី​ចង់​បាន។ ពីព្រោះ​ថា ស្ត្រី​ក៏​មាន​សិទ្ធិ​ដូច​បុរស ស្មើ​បុរស​ក្នុង​ការលែងលះ។

យោង ​តាម​ការអះអាង​របស់​លោក កៅ ឌីណា​ដែល​ជា​ប្រធាន​កម្មវិធី​យុត្តិធម៌​ស្ត្រី​របស់​អង្គការ​ជំនួយ​ផ្នែក​ ច្បាប់​នៃ​កម្ពុជា ឧបសគ្គ​ដែល​ស្ត្រី​ជួប​ប្រទះ​ក្នុង​នីតិវិធី​លែងលះ​នោះ​មាន​ច្រើន​ដែរ។ បើ​យើង​និយាយ​អោយ​ទូលំ​ទូលាយ​បន្តិច​នោះ គឺ​ថា នីតិវិធី​នៃ​ការលែងលះ​មាន​ភាពស្មុគស្មាញ​ច្រើន។ ចំណាយ​ពេលវេលា​ច្រើន​លើ​នីតិវិធី​សាលាដំបូង និង​សាលា​ឧទ្ធរណ៍ មាន​ចំណាយ​ផ្សេងៗ​សម្រាប់​ការធ្វើ​ដំណើរ អាហារ និង​ការស្នាក់នៅ ត្រូវ​ចំណាយ​ប្រាក់​លើ​ការដាក់​ពាក្យ​បណ្តឹង និង​ចំណាយ​លើ​ការរត់​ដីការ​ជាដើម។

កន្លង​មក មាន​ករណី​ខ្លះ ស្ត្រី​បាន​ទទួល​ការលែងលះ​ហើយ ប៉ុន្តែ​មិន​បាន​ទទួល​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​ទទួល​នោះ​ទេ។ ដូចជា​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​អាហារកិច្ច​សម្រាប់​ចិញ្ចឹម​កូន​ពី​សំណាក់​ អតីត​ស្វាមី និង​ការបែងចែក​ទ្រព្យ​សម្បត្តិ​មិន​ស្មើ​គ្នា។ មាន​បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​អោយ​ស្ត្រី​បាត់បង់​ប្រយោជន៍​ដែរ នៅ​ពេល​លែងលះ​គ្នា។ នោះ​គឺ​ការដែល​គ្មាន ការចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​តាម​ផ្លូវ​ច្បាប់។ បាន​ន័យ​ថា បើ​ទោះ​ជា ពួកគេ​បាន​រៀបការ​ជា​ឱឡារិក​ក៏​ដោយ ប៉ុន្តែ​បើ​ពួកគេ​មិន​បាន​ទៅ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​នោះ​ទេ វា​ស្មើ​នឹង​ពួកគេ​រស់នៅ​ជាមួយ​គ្នា​ដោយ​មិនស្រប​ច្បាប់។ ហើយ​នៅ​ពេល​ដែល​ពួកគេ​ត្រូវការ​លែងលះ​នោះ ខាង​ភាគី​ស្ត្រី​ពិបាក​នឹង​ទាមទារ​សិទ្ធិ និង​ប្រយោជន៍​មួយ​ចំនួន​ដែល​ខ្លួន​ត្រូវ​ទទួល​នោះ​ណាស់។ ហេតុ​ដូច្នេះ​ហើយ​បានជា​នៅ​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​នេះ អ្នកចូលរួម​ទាំងអស់​បាន​ជម្រុញ​ដល់​ក្រសួង​ពាក់ព័ន្ធ​អោយ​សម្រួល​នីតិវិធី​ នៃ​ការចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ផង​ដែរ។

អង្គការ​ជំនួយ​ផ្នែក​ច្បាប់ នៅ​កម្ពុជា​បាន​រក​ឃើញ​មាន​មូលហេតុ​ធំ​បី​ដែល​បណ្តាល​អោយ​ស្ត្រី​សម្រេច​ ចិត្ត​លែងលះ​ស្វាមី​នោះ​រួម​មាន​អំពើ​ហឹង្សា​ក្នុង​គ្រួសារ ការចុះ​ចោល​ផ្ទះ​របស់​បុរស​ជា​ស្វាមី និង​ការមិន​ទទួល​ខុសត្រូវ​លើ​ការ​ជួយ​ចិញ្ចឹម​គ្រួសារ។ ហើយ​ក្រោយ​ពេល​លែងលះ គេ​សង្កេត​ឃើញ​ស្ត្រី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ រង​សំពាធ​ផ្នែក​សតិ​អារម្មណ៍​ពី​សហគមន៍ គ្រួសារ​បាត់បង់​ភាពកក់ក្តៅ កូន​ក្លាយ​ជាក្មេង​កំព្រា ជារួម​គឺ​ការពិបាក​ក្នុង​ការកសាង​គ្រួសារ។

ស្មារតី ​របស់​សិក្ខាសាលា​នេះ​មិនមែន​ជា​ការលើក​ទឹកចិត្ត​អោយ​មាន​ការលែងលះ​នោះ​ទេ។ ដូច​លោកស្រី​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​នោះ​ថា ការលែងលះ គឺ​ជា​បទពិសោធន៍​ដ៏​ឈឺចាប់ និង​ជា​ក្តី​អស់​សង្ឃឹម មិន​ត្រឹមតែ​សម្រាប់​ស្ត្រី​ទេ តែ​វា​ប៉ះពាល់​ដល់​អារម្មណ៍​កូនចៅ និង​សង្គម​គ្រួសារ​ទាំង​មូល​ផង។ ដូច្នេះ សម្រាប់​លោកស្រី​រដ្ឋមន្ត្រី ការលែងលះ វា​គួរ​តែ​ជាជម្រើស​ចុងក្រោយ។

យោបល់​មួយ​របស់​លោកស្រី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​នោះ គឺ​ត្រូវ​ធ្វើយ៉ាងណា​អោយ​មាន​តំណាង​ស្ត្រី​កាន់​តែ​ច្រើន​នៅក្នុង​វិស័យ​ តុលាការ។ ត្រូវ​មាន​បន្ទប់​សវនាការ និង​មន្ត្រី​ដែល​ទទួល​បន្ទុក​ឆ្លើយតប​នឹង​ជន​រងគ្រោះ​ដែល​ជា​ស្ត្រី ព្រម​ទាំង​វិធីសាស្ត្រ​កាត់​ក្តីដែល​ឆ្លើយ​តប​នឹង​បញ្ហា​យេនឌ័រ​ផង​ដែរ។ និយាយ​ពី​ចំនួន​ស្ត្រី​នៅ​ក្នុង​តុលាការ​នោះ គឺ​វា​តិច​បំផុត​ហើយ។ លោកស្រី​អ៊ឹង កន្ថាផាវី​បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា សព្វថ្ងៃ មាន​ចៅក្រម​ជា​ស្ត្រី​តែ ៣០​រូប នៅ​ពេល​ដែល​ចៅក្រម​បុរស​មាន​រហូត​ដល់​១៧៨​រូប។ មាន​ព្រះរាជអាជ្ញា​ស្ត្រី​២​រូប តែ​ព្រះរាជអាជ្ញា​ជា​បុរស​មាន​៩៨​រូប។ ហើយ​ក្រឡាបញ្ជី​ស្ត្រី​មាន​តែ​១១៧រូប ក្នុង​ចំណោម​ក្រឡា​បញ្ជី​ជា​បុរស​៥០៥​រូប។

ចំណែក​ឯ អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ឯណោះ​វិញ​បាន​សំណូមពរ​អោយ​ រដ្ឋាភិបាល​ពង្រឹង​យន្តការ​នៃ​ការចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ស្នើ​អោយ​នីតិវិធី​លែងលះ​មាន​លក្ខណៈ​សាមញ្ញ​ជាង​សព្វថ្ងៃ និង​ស្នើ​អោយ​មាន​ការបង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​ទំនាក់​ទំនង​ជា​អនីតិ​ សង្វាស បាន​ន័យ​ថា​ការរស់នៅ​ជាមួយ​គ្នា​ដោយ​មិនមាន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍ និង​នីតិវិធី​រំលាយ​ទំនាក់​ទំនង​ប្រភេទ​នេះ៕

Source: RFI France http://www.rfi.fr/actukm/articles/123/article_4822.asp

Related:

– សម្រួល​សេវា​ច្បាប់​ដើម្បី​កាត់​បន្ថយ​ហឹង្សា​ប្រឆាំង​ស្ត្រី http://www.rfi.fr/actukm/articles/123/article_4793.asp

– លោកស្រី អ៊ឹង កន្ថាផាវី៖ « ទុក​ឲ្យ​ប្រជាជន​ខ្មែរ ជា​អ្នក​សម្រេច​ថា តើ​គួរ​តែ​មាន​ច្បាប់​មួយ​សម្រាប់​អ្នក​រក​ស៊ី​ផ្លូវ​ភេទ ឬ​អត់ ?» http://www.rfi.fr/actukm/articles/123/article_4848.asp

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: