Home > Health & Life Balance > ជំងឺធ្លាក់ទឹកចិត្ត

ជំងឺធ្លាក់ទឹកចិត្ត


ព័ត៌មានថ្មីៗ 18:05:11, 27 May 2009

ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី ! សុខភាពផ្លូវចិត្ត ថ្វីត្បិតថាមិនអាចមើលឃើញការវិវត្ត រូបរាង
ដោយកែវភ្នែកទាំងគូបាន ប៉ុន្តែវាជាផ្នែកដ៏សំខាន់ដូចសុខភាពផ្លូវកាយដែរ។ សម្រាប់ការរស់
នៅប្រកបដោយសុភមង្គល ចាំបាច់ណាស់ដែលត្រូវមានសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវ
កាយល្អបរិបូរ។ ជំងឺធ្លាក់ទឹកចិត្ត គឺជាផ្នែកមួយនៃជំងឺផ្លូវចិត្ត។ ជំងឺនេះអាចបង្កផលវិបាកធ្ងន់
ធ្ងរណាស់ដែរ សម្រាប់ជីវិតរស់នៅ។ តើជំងឺធ្លាក់ទឹកចិត្ត កើតឡើងដោយសារអ្វី?

ក្រោមការសហការរបស់អង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា ឆេមស៍ ពីទី
ក្រុងភ្នំពេញលោករស់ គង់ សម្របសម្រួលប្រធានបទនេះជូនលោកអ្នកស្តាប់ដូចតទៅ៖

លោក រស់ គង់

រាល់ជំងឺទាំងឡាយដែលកើតឡើងលើសព៌ាង្គកាយ ឬសរីរៈ ជាទូទៅគេអាចដឹងបាន ទោះ
ក្រៅខ្លួន ឬក្នុងខ្លួនក្តី នោះគឺដោយសារការថតឆ្លុះ ឬសម្គាល់ទៅលើស្នាមរបួស សីតុណ្ហភាព
ឡើងចុះជាដើម ប៉ុន្តែជំងឺផ្លូវចិត្ត របួសផ្លូវចិត្ត គេមិនអាចមើលបានដោយងាយនោះឡើយ។

ទោះបីជាយ៉ាងនេះក្តី អ្នកឯកទេសផ្នែកផ្លូវចិត្តដែលឆ្លងកាត់ការសិក្សា ស្រាវជ្រាវតាមលក្ខណៈ
វិទ្យាសាស្រ្តដែរនោះ គេអាចវិភាគដឹងពីកម្រិតជំងឺបាន ហើយក៏មានការកំណត់ន័យច្បាស់លាស់
ផងដែរ។

បាទ! លោក ផាន់ ចាន់ពៅ ឯកទេសចិត្តវិទ្យា និងជាអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកសុខភាពផ្លូវចិត្តនៃ
ដេប៉ាតឺម៉ង់ចិត្តវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឲ្យខ្លឹមសារជំងឺធ្លាក់ទឹកចិត្តថា ៖
សំឡេងលោក ផាន់ ចាន់ពៅ

ជំងឺធ្លាក់ទឹកចិត្តមិនអាចចាត់ទុកថា ជាដំណាក់កាលដំបូងនៃជំងឺផ្លូវចិត្តនោះទេ វាជាប្រភេទជំងឺ
ដោយឡែកមួយក្នុងចំណោមជផ្លូវចិត្តដទៃទៀត ព្រោះថា ៖ សំឡេង លោក ផាន់ ចាន់ពៅ

ក្នុងប្រធានបទនេះដែរ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសជំងឺផ្លូវចិត្ត និងជាអនុប្រធាន
ដេប៉ាតឺម៉ង់ជំងឺផ្លូវចិត្តប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត មានប្រសាសន៍ថា ជំងឺធ្លាក់ទឹកចិត្ត ចែក
ចេញជា៣ដំណាក់កាល គឺក្នុងដំណាក់កាលស្រាល ដំណាក់កាលកម្រិត
មធ្យម និងដំណាក់កាលកម្រិតធ្ងន់ធ្ងរ។ ដំណាក់កាលនីមួយមានសភាពដូចម្តេចនោះ សូម
ស្តាប់ការបកស្រាយរបស់លោកដូចតទៅ ៖ សំឡេង លោកវេជ្ជបណ្ឌិត យឹម សុបុត្រា

មានមូលហេតុផ្សេងៗដែលបណ្តាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត។ តាមរយៈការបកស្រាយរបស់
លោកផាន់ ចាន់ពៅ គឺវាមានទាក់ទងខ្លះទៅនឹងមូលដ្ឋានសរីរៈ ដែលបណ្តាលឲ្យបុគ្គលនោះ
ងាយកើតជំងឺធ្លាក់ទឹកចិត្ត៖ សំឡេង លោក ផាន់ ចាន់ពៅ

នៅឯខេត្តកំពង់ឆ្នាំង កញ្ញាម្នាក់សុំមិនបង្ហាញអត្តសញ្ញាណមានប្រសាសន៍ថា នាងធ្លាប់មាន
បញ្ហាធ្លាក់ទឹកចិត្ត ដោយសារតែការងារមិនប្រព្រឹត្តទៅដោយរលូន។

ម្យ៉ាងទៀតដោយសារការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងរវាងបុគ្គលិករួមស្ថាប័ន៖ សំឡេង

ជ្រុងមួយផ្សេងទៀត នៃមូលហេតុជំងឺធ្លាក់ទឹកចិត្ត វាបានកើតចំពោះ សៀងហ៊ន ដែលរស់
នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នោះគឺបញ្ហាស្នេហា។ បង្ហូរទឹកភ្នែក ប៉ុន្តែមិនមែនរំលែកក្តីទុក្ខ
គ្រាំគ្រាក្នុងទ្រូងនោះទេ វាគឺកើតឡើងក្នុងអំឡុងពេលរំឭកដល់អនុស្សាវរីយ៍ដ៏ជូរចត់។ រយៈ
ពេល១០ខែ ដែលគូស្នេហ៍ឥតខាន់ស្លាបានចុះចោល តាំងពីមុនសម្រាលកូន២ខែ ពេលវេលា
នោះពុំបានកែប្រែឲ្យរលត់ភក្តីភាពទាំងស្រុងរបស់នាងឡើយ។ ព្រះអាទិត្យនៅតែរះ ការចាប់
ផ្តើមនៅតែមាន ក្តីសង្ឃឹមនិងការស្តារពិការភាពជំងឺធ្លាក់ទឹកចិត្តក៏មិនអត់ដែរ។ អ្វីដែលធ្វើឲ្យ
សៀងហ៊ន មានកម្លាំងចិត្តឡើងវិញ គឺស្នាមញញឹម ស្នាមសើចរបស់ទារកម្នាក់ដែលពុំទាន់
ដឹងក្តីនៅឡើយ៖ សំឡេង សៀងហ៊ន។

ជំងឺធ្លាក់ទឹកចិត្តមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តប៉ុណ្ណោះទេ តែវាក៏បង្កផល
អវិជ្ជមានផងដែរដល់សុខភាពផ្លូវកាយគឺឈឺទ្រុឌទ្រោម ក្រុមគ្រួសារពិបាកចិត្ត បាត់បង់ពេល
វេលា សេដ្ឋកិច្ចធ្លាក់ចុះដោយបាត់បង់ប្រភពចំណូល និងត្រូវចំណាយកាន់តែច្រើន អាចបង្កម
ហន្តរាយដល់អ្នកដទៃ ឯសង្គមទាំងមូលបាត់បង់កម្លាំងពលកម្ម ធនធានមនុស្សជាដើម។

នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត យឹម សុបុត្រ និងលោកផាន់ ចាន់ពៅ៖ សំឡេង
លោក ផាន់ ចាន់ពៅ

ចំពោះការព្យាបាល សំខាន់វាទាក់ទងនឹងអ្នកជំងឺខ្លួនឯងផង ក្រុមគ្រួសារផង និងអ្នកបច្ចេក
ទេសជំនាញផ្នែកផ្លូវចិត្តផង។ តាំងពីដំណាក់កាលដំបូង អ្នកជំងឺធ្លាក់ទឹកចិត្តគប្បីពង្រឹង
ស្មារតីខ្លួនឯង កុំអស់សង្ឃឹម និងកុំរង់ចាំដល់ពេលជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរទើប
ទៅរកគ្រូពេទ្យផ្លូវចិត្ត។
(សំឡេងលោក ផាន់ ចាន់ពៅ)


រយៈពេល៖
១១នាទីនិង៧វិនាទី
វាគ្មិន៖ រស់ គង់ អង្គការឆេមស៍អ្នករៀបចំនាទីសុខភាពជូនវិទ្យុអូស្ត្រាលី សៀងហ៊ន
ផាន់ ចាន់ពៅ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា
ផលិតដោយ៖ យុទ្ធ ឈាង វិទ្យុអូស្រ្តាលី radioaustralia.net.au/khmer

http://khmer.radioaustralia.net.au/archives/health/?p=9952

Categories: Health & Life Balance Tags:
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: