Home > Laws > យុទ្ធសាស្ត្របែងចែកនិងគ្រប់គ្រងដីរដ្ឋនៅកម្ពុជា

យុទ្ធសាស្ត្របែងចែកនិងគ្រប់គ្រងដីរដ្ឋនៅកម្ពុជា


ព័ត៌មានថ្មីៗ 15:02:56, 23 February 2010

ប្រធានអង្គការវីជីឡែន( VIGILANCE ) ធ្វើការពាក់ព័ន្ធនឹងការចុះបញ្ជីកម្មសិទ្ធិដីធ្លី បានឲ្យដឹងថា ភាពយឺតយ៉ាវ នៃការចុះបញ្ជីផ្តល់បណ្ណកម្មសិទ្ធិដីធ្លីរបស់រដ្ឋាភិបាល ជាមូលហេតុដែលនាំឲ្យទំនាស់ដីធ្លីកើតមានច្រើននៅក្នុង
ប្រទេសកម្ពុជា។ កញ្ញាទូច រង្សី ជូនរបាយការណ៍ពិស្តារពីរាជធានីភ្នំពេញ ៖

លោកគឹម សុវណ្ណ នាយកប្រតិបត្តិអង្គការវីជីឡែន ( VIGILANCE ) មានប្រសាសន៍ថា ទំនាស់ដីធ្លី ដែលកើតមាននៅក្នុងសង្គមកម្ពុជាកន្លងមក និងបច្ចុប្បន្ន គឺបានបណ្តាលមកពីការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី របស់រដ្ឋាភិបាល
មានភាពយឺតយ៉ាវ គួបផ្សំការយល់ដឹងតិចតួចពីសិទ្ធិស្របច្បាប់ នៃការចុះបញ្ជីដីធ្លី និងភាពក្រអឺតក្រទម របស់មន្ត្រីជំនាញរដ្ឋាភិបាល ក្នុងការចុះបញ្ជីដីធ្លី គឺជាដើមចមនាំឲ្យទំនាស់ដីធ្លីកើតឡើងច្រើននៅកម្ពុជា ។ ជម្លោះដីធ្លីនេះក៏កើតចេញមកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍផងដែរ ។ លោកឲ្យដឹងដូច្នេះធ្វើឡើង ក្នុងវេទិកាស្តីពីយុទ្ធសាស្ត្រ
បែងចែក និងការគ្រប់គ្រងដីរដ្ឋ កាលពីថ្ងៃទី២២ ខែកុម្ភៈ នាទីក្រុងភ្នំពេញ ។

(សំឡេងលោកគឹម សុវណ្ណ)

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រទេសកម្ពុជា មានពលរដ្ឋ ៨៥ % រស់នៅទីជនបទ
ប្រកបរបរកសិកម្ម។

លោកប៊ុន ច័ន្ធធា តំណាងអង្គការអ៊ុកស្វាមអង់គ្លេស ( OXFAM ) មានប្រសាសន៍ថា
ទំនាស់ដីធ្លី និងភាពគ្មានដី គឺបានក្លាយទៅជាក្តីព្រួយបារម្ភនិងជារនាំង នៃការអភិវឌ្ឍ
សេដ្ឋកិច្ចសង្គមជាតិ សម្រាប់តំបន់ក្រីក្រ នៅទីជនបទ ដែលតម្រូវឲ្យរដ្ឋាភិបាលធ្វើការ
ដោះស្រាយបន្ទាន់ ។ មន្ត្រីរូបនេះបានឲ្យដឹងថា តម្រូវការដីនៅកម្ពុជា គឺមានការកើន
ឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការហូរចូលពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍
មួយចំនួន នៅក្នុងកម្ពុជា ។ តាមការស្រាវជ្រាវ របស់ អង្គការអុកស្វាមអង់គ្លេស បានរក
ឃើញថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានពលរដ្ឋកម្ពុជា ៦៣ % ស្ថិតក្នុងគ្រួសារដែលគ្មានដី
និង ២៥% នឹងក្លាយទៅជាអ្នកដែលមិនមានដី ។

លោកស្រីអ៊ូ វ័រឌី អគ្គលេខាធិការរងអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាគោលនយោបាយដីធ្លី ក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ជាការឆ្លើយតបកង្វះខាតដី
រដ្ឋាភិបាលបានដាក់ចេញ នូវកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋក្រី
ក្រខ្វះដី បានជាច្រើនគ្រួសារនៅតាមបណ្តាខេត្តមួយចំនួន៖

(សំឡេង លោកស្រីអ៊ូ វ័រឌី)

សូមបញ្ជាក់ថា វេទិកាស្តីពីយុទ្ធសាស្ត្របែងចែក និងការគ្រប់គ្រងដីរដ្ឋ រៀបចំឡើង
ដោយអង្គការវីជីឡែន គឺមានការចូលរួមពីមន្ត្រីសង្គមស៊ីវិល មន្ត្រីក្រុមប្រឹក្សាខេត្ត-ស្រុក-ឃុំ
និង តំណាងសហគមន៍ ដែលបាត់បង់ដីធ្លី ប្រហែល ១០០ នាក់ មកពីខេត្ត-ក្រុងចំនួន
៩ នៅក្នុងប្រទេសកម្ពុជា ដែលកើតមានជម្លោះដីធ្លីធ្ងន់ធ្ងរ ។ វេទិកានេះ ដើម្បីស្វែងរក
គន្លឹះ ការកាត់បន្ថយជម្លោះដីធ្លី នៅកម្ពុជា ដែលកើនចំនួនពីមួយឆ្នាំទៅមួយឆ្នាំ ៕

( របាយការណ៍ដោយកញ្ញាទូច រង្សី )

Source: ABC Australia http://khmer.radioaustralia.net.au/archives/current_affairs/?p=26252

Advertisements
Categories: Laws Tags: , , , ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: