Home > Health & Life Balance > ដំណេកនិងសុខភាព (sleeping & health)

ដំណេកនិងសុខភាព (sleeping & health)


បាទ ប្រិយមិត្តជាទីមេត្រី នៅក្នុងនាទីសុខភាពរបស់វិទ្យុអូស្រ្តាលីនាពេលនេះ ខ្ញុំ យុទ្ធ ឈាងសូមអញ្ជើញលោក អ្នកនាងតាមដានស្ដាប់និងស្វែងយល់អំពីការអះអាងរបស់ អ្នកវិទ្យាសាស្រ្តដែលនិយាយថា ការទទួលទានដំណេកមិនគ្រប់គ្រាន់គឺជាកត្តាមួយរួម ចំណែកដល់ការកើតជំងឺដែលមានពីស្រាលដល់ធ្ងន់ធ្ងរ។

បាទ តទៅនេះ សូមអញ្ជើញចូលរួមធ្វើការអង្កេតមួយអំពីទំនាក់របស់វា រវាងដំណេក ហើយនិងប្រព័ន្ធការពាររោគរបស់រាងកាយមនុស្ស ដោយករណីខ្លះ អាចទាក់ទងនឹង
រូបលោកអ្នកផងដែរ ក៏អាចថាបាន។

ក៏ប៉ុន្តែលោកអ្នកឆ្ងល់ទេថា តើហេតុអ្វីបានជាមនុស្ស ដូចជារូបលោកអ្នកហ្នឹង ត្រូវការ
ទទូលទានដំណេក ហើយតើវាជាការចាំបាច់ដែរទេ? បាទ តើលោកអ្នកទទួលទាន
ដំណេកគ្រប់គ្រាន់ឬទេសព្វថ្ងៃនេះ ហើយតើសម្រាន្តលក់បានប៉ុន្មានម៉ោងដែរក្នុង
មួយយប់?

បើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ដំណេកអាចជាមធ្យោបាយ
មួយ​សម្រាប់រាងកាយរបស់យើងធ្វើការបំពេញថាមពលឡើងវិញសម្រាប់ប្រព័ន្ធការ
ពារជំងឺរបស់ខ្លួនប្រាណយើង។ កង្វះដំណេករមែងនាំឲ្យខ្លួនប្រាណយើងទទួលការ
យាយីពីរោគា ជាពិសេសជំងឺបេះដូង។ នេះបើតាមការផ្សាយកម្វិធីសុខភាពនៅលើ
វ៉ិបសាយថ៍របស់បណ្ដាញផ្សាយព័ត៌មានABC អូស្រ្តាលី។

បាទនេះ ជាដំណឹងល្អចំពោះលោកអ្នកដែលទទួលទានដំណេកលក់បានបរិបូរណ៍។
ក៏ប៉ុន្តែនេះមិនមែនជាដំណឹងល្អឡើយ សម្រាប់អ្នកដែលខ្វះដំណេក។ បាទតើ ដើម្បី
ឲ្យមានភាពប្រសើរដល់សុខភាពនោះ តើយើងត្រូវការទទួលទានដំណេកឲ្យបាន
ប៉ុន្មានម៉ោងទៅក្នុងមួយថ្ងៃ?

បើនិយាយអំពីដំណើរវិវឌ្ឍន៍របស់សត្វលោក ចំពោះចម្ងល់ថាហេតុអ្វីបានជាមនុស្ស
យើងត្រូវការដេកនោះ? ហើយចម្លើយជាទូទៅមួយនោះគឺថា ការដេកគឺ ជាកត្តាស
ម្រាប់ការបន្តរស់រានមានជីវិតរបស់មនុស្សលោក ពីព្រោះថា កាលពីសម័យដើមគឺ
ការដេកនេះ ចាត់ទុកដូចជាការសម្ងំពួនអត្មាពីសត្វសាហាវនានា ដែលអាចស៊ីមនុស្ស
ជាចំណី។

យ៉ាងណាមិញ យោងតាមការស្រាវជ្រាវខ្លះនោះ មិនមែនតែមនុស្សទេត្រូវការដេក
សម្បីតែសត្វតិរិច្ឆានក៏ត្រូវការដេកដែរ! នេះក៏សមទំនងនឹងបរវាស័ព្ទមួយរបស់ខ្មែ
ដែលនិយាយថាទៅដេកទៅពួន។ ខ្លួនខ្ញុំបាទផ្ទាល់ ធ្លាប់បាននិយាយឃ្លាពាក្យនេះ
ទៅកាន់ក្មេងអាយុ៨ឆ្នាំម្នាក់ ហើយក្មេងនោះ បញ្ចេញសំណើច រួចបាននិយាយត្រាប់
វិញថាទៅដេកទៅពួន ដោយថែមទាំងសម្ដែងការវិភាគរស់គេថា ទៅដេក រួចទៅពួន
នៅឯណាទៅ? បាទ នេះបានធ្វើខ្ញុំស្ទើរតែចាល់យោបល់ដែរ!

យោងតាមលោកស្រីវេជ្ជបណ្ឌិត Janine Young ដែលជាវាគ្មិនម្នាក់ចូលរួមក្នុងកម្ម
វិធីពេលព្រឹករបស់ទូរទស្សន៍ Channel 9 កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៩ និយាយ
ថា ការស្រាវជ្រាវបង្ហាញថា ការដេកជួយឲ្យមនុស្សពេញវ័យមានការចងចាំប្រសើរ។

ប៉ុន្តែលោកស្រីបន្តទៀតថាមនុស្សក្មេងត្រូវការដេកលក់ល្អឲ្យបានច្រើនម៉ោងប្រមាណ
ពី៩ម៉ោងទៅ១០ម៉ោង ដើម្បីចម្រើនដល់ការលូតលាស់ទាំងផ្នែកខួរក្បាលរបស់វា និង
សម្រាប់ជួយការពារជំងឺ។ ចំពោះមនុស្សធំពេញវ័យ ជាមធ្យមត្រូវការដំណេកឲ្យបាន
លក់ល្អ៨ម៉ោង។

បាទ ទោះបីជាការដេកគឺជាទម្លាប់ធម្មជាតិ ប៉ុន្តែមនុស្សខ្លះមិនមានលទ្ធភាពសម្រាន្តឲ្យគ្រប់
ដើម្បីសេចក្ដីត្រូវការរបស់សុខភាពខ្លួន ដោយសារតែមានជំងឺសម្រាន្តមិនលក់ដែលភាសា
អង់គ្លេសហៅថា insomnia (អ៊ិន-សំនីញ៉ា)។ ជំងឺសម្រាន្តមិនលក់នេះ ត្រូវបានគេស្រាវ
ជ្រាវថាវាមានការរួមចំណែកនៅក្នុងការធ្វើឲ្យមានជំងឺមួយចំនួនច្រើនទៀត ដូចជា ជំងឺ
គ្រុនផ្ដាសាយ ជំងឺរ៉ាំរ៉ៃ រួមមានជំងឺសន្លាក់ឬក៏ជំងឺបេះដូង ជាដើម។

ក្នុងពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Carnegie Mellon University
in Pittsburgh, Pennsylvania នៅសហរដ្ឋអាមេរិកបានបោះពុម្ពផ្សាយអំពីលទ្ធផលនៃ
ការសិក្សាមួយដែលបានធ្វើទៅលើមនុស្ស១៥០នាក់ ដែលសុទ្ធតែអ្នកទទួលដំណេកមិនបាន
គ្រប់គ្រាន់។ អ្នកស្រាវជ្រាវពិនិត្យតាមដានមើលអំពីការទទួលទានដំណេករបស់ជនទាំងនោះ
អស់រយៈពេល២សប្ដាហ៍។ ក្នុងរយៈពេល២អាទិត្យនោះ ជនទាំងនោះបានទទួលថ្នាំបណ្ដក់
ទឹកដែលមានផ្ទុកមេវីរុសគ្រុនផ្ដាសាយមួយប្រភេទ បញ្ចូលតាមរន្ធច្រមុះ។ បន្ទាប់ពី៥ថ្ងៃ
ក្រោយមក អ្នកស្រាវជ្រាវបាន ពិនិត្យរន្ធច្រមុះអ្នកទាំងនោះដើម្បី ចង់ដឹងថាតើពួកគេឆ្លង
រោគនេះដែរឬទេ។ ហើយ២៨ថ្ងៃក្រោយមកទៀត គេបានជួសឈាមមើលអង្គបដិប្រាណ
(antibiotic) ប្រឆាំងនឹងវីរុសគ្រុនផ្ដាសាយ។

ជាលទ្ធផល គឺ៩០% នៃអ្នកចូលរួមនេះ បានឆ្លងវីរុសជំងឺគ្រុនផ្ដាសាយ ហើយក្នុងខ្លួនរបស់
ពួកគេ បានបង្កើតនូវអង្គបដិប្រាណដែលមិនសម្រាប់ការពាររោគសោះ។ ប៉ុន្តែ មានមនុស្ស
ប្រមាណ៣៥% យ៉ាងហោចក៏បានកើតបញ្ហា ក្អក ហៀរសំបោរ, អស់កម្លាំងនិងគ្រុនក្ដៅដែរ។
អ្នកទាំងនេះសុទ្ធតែខ្វះដំណេក។ អ្នកដែលដេកបានតិចជាង៧ម៉ោងក្នុងមួយយប់ មានទំនោរ
នឹងកើតជំងឺដល់ទៅបីដង។ នេះបាន ន័យថាកង្វះដំណេកនាំឲ្យព័ន្ធការពារជំងឺមិនអាចតតាំង
ទប់ទល់បាននឹងជំងឺឆ្លង។

មានភស្ដុតាងផងដែរដែលបញ្ជាក់ថា ការដេកមិនគ្រប់គ្រាន់ មានទំនាក់ទំនងទៅនឹងជំងឺរ៉ាំរ៉ៃ។
ការចុះផ្សាយរបស់ Journal of the American Medical Association សមាគមគ្រូពេទ្យ
អាមេរិក កាលពីចុងឆ្នាំ២០០៨ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of
Chicago បានសិក្សាលើមនុស្សមួយក្រុមប្រមាណ៥០០នាក់ ដែលសុទ្ធតែជាអ្នកមានសុខភាព
ល្អ ក្នុងមជ្ឈិមវ័យ។ នៅពេលចាប់ផ្ដើការស្រាជ្រាវពួកគេមិនមានជំងឺបេះដូងទេ។ ប៉ុន្តែ៥ឆ្នាំ
ក្រោយមក១២%នៃក្រុមមនុស្សនេះ មានជំងឺពាក់ព័ន្ធនឹងសរសៃក្នុងបេះដូង។

អ្នកស្រាជ្រាវក៏បានកត់ត្រាអំពីទម្លាប់ទទួលទានដំណេករបស់ជនទាំងនោះដែរដោយមាន
ការសម្ភារៈត្រួតពិនិត្យនិងសៀវភៅកត់ហេតុប្រចាំថ្ងៃ។ ចំពោះមនុស្សដែលបានដេកគ្រប់
គ្រាន់ មានឱកាសចៀសផុតពីការឡើងកកអំបិលក្នុងសរសៃបេះដូង។

ការស្រាជ្រាវផ្សេងមួយទៀតក៏បានបញ្ជាក់ថា កង្វះដំណេក នាំឲ្យមានជំងឺលើសឈាម, បញ្ហា
រំលាយជាតិស្ករ, ជំងឺរលាក និងការធាត់ហួសពេក នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវ។
មនុស្សដែលខ្វះដំណេក ធ្វើឲ្យមានបញ្ហាមិនប្រក្រតីក្នុងប្រព័ន្ធរាងកាយរបស់ពួកគេ បន្ទាប់ពីបាន
ធ្វើតេស្តឈាមមើល។ ពួកគេបាត់បង់គ្រាប់ឈាមស សម្រាប់សម្លាប់មេរោគ ខ្វះការការបង្កើត
គីមីក្នុងខ្លួនសម្រាប់កំចាត់ជំងឺរលាក មានតែធ្វើឲ្យជំងឺរលាកកាន់តែធ្ងន់ធ្ងរឡើង។

គេមិនដឹងទេ អំពីរបៀបនៃការខ្វះដំណេក ធ្វើការផ្លាស់ប្ដូរក្នុងខ្លួនមនុស្ស ក៏ប៉ុន្តែគេអាចដឹងថា
គ្រប់សត្វទាំងអស់ មិនមែនតែមនុស្សនោះទេ ត្រូវការដេក ជាពិសេសនៅ នៅពេលធ្លាក់ខ្លួន
ឈឺយើងត្រូវការដេកភាគច្រើន។

តើលោកអ្នកមានបទពិសោធន៍ទេថា នៅពេលលោកមានជំងឺកគ្រុនផ្ដាសាយនោះ ការដេកឲ្យ
បានច្រើនវានឹងជួយឲ្យលោកអ្នកបានធូរស្រាលឆាប់រហ័ស ហើយបើមិនសូវបានដេកទេនោះ
តើជំងឺរបស់លោកអ្នក យ៉ាងម្ដេចដែរ?

ម្យ៉ាងវិញទៀតគេរកឃើថា នៅក្នុងបន្ទប់ពិសោធន៍ សត្វដែលមិនបានដេក មានទំនោរនឹង
ងាប់ដោយសារការឆ្លងរោគបាក់តេរីច្រើនហួសកម្រិត។

ទ្រឹស្ដីនេះក៏ស្របគ្នានឹងប្រសាសន៍របស់លោកស្រី វេជ្ជបណ្ឌិត Janine Young ដែរ ដែល
និយាយថា ក្នុងការធ្វើពិសោធទៅនោះ សត្វកណ្ដុរ គឺវាងាប់ក្នុងពេល២អាទិត្យបន្ទាប់ពីមិន
បានដេកទាល់តែសោះនោះ។ គេដឹងដែរថា មនុស្សមិនសូវបានដេក ក៏មិនមានប្រសិទ្ធភាព
នឹងការចាក់ថ្នាំបង្ការរោគទេ។

អ្នកស្រាវជ្រាវនៅ វិទ្យាស្ថាន Max Plank ដើម្បីការសិក្សាការវិវឌ្ឍរបស់មនុស្ស សន្មត់ជា
ទ្រឹស្ដីថា តួនាទីមួយនៃការដេក គឺជាការផ្ដល់ឲ្យខ្លួនប្រាណនូវពេលវេលានឹសម្រាប់ ចាក់បំ
ពេញថាមពលបន្ថែមក្នុងប្រព័ន្ធការពាររោគរបស់រាងកាយ។

ពួកគេសិក្សានិងប្រៀធៀបថិរវេលានៃការដេករបស់ថនិកសត្វជាមួយនឹងប្រព័ន្ធប្រឆាំងការ
ឆ្លងរោគក្នុងខ្លួនវា ហើយគេបានរកឃើញថា ការដេកបានយូរគឺកាន់តែប្រសើរសម្រាប់ការ
ប្រយុទ្ធប្រឆាំងនឹងកើតឆ្លងជំងឺ។

បាទ អស្ចារ្យណាស់ចំពោះទ្រឹស្ដីនេះ ហើយអ្នកស្រាវជ្រាវនៅតែបន្ដការសិក្សារបស់ពួកគេ
ទៀត ដើម្បីបញ្ជាក់ការពិត។ ប៉ុន្តែក្នុងពេលឥឡូវនេះ យើងមានភស្ដុតាងលក្ខណៈវិទ្យា
សាស្ត្រគ្រប់គ្រាន់ហើយ ដែលធ្វើឲ្យយើងច្បាស់ថា វាពិតជាមានទំនាក់ទំនងគ្នារវាងកង្វះ
ដំណេកនិងការកើតជំងឺមួយចំនួន។

ដូច្នេះ យើងមានមូលហេតុច្រើនណាស់ដែលយើងម្នាក់ៗត្រូវតែទទួលទានដំណេកឲ្យបាន
គ្រប់គ្រាន់ក្នុងមួយយប់ មិនតិចជាង៨ម៉ោងសម្រាប់មនុស្សពេញវ័យ និងច្រើនជាងនេះសម្រាប់
ក្មេង។ មូលហេតុពីរគឺដូចបានពិភាក្សាខាងដើមហើយ គឺការទទួលទានដំណេកគ្រប់គ្រាន់ដែល
ខ្លួនត្រូវាការចាំបាច់ និងដើម្បីជួយការពារជំងឺ។ ទី២ សម្រាប់ជួយបង្កើន សមត្ថភាពខួរក្បាល
ក្នុងការចងចាំហើយសម្រាប់ការរៀនសូត្រ។

ដូច្នេះ តើលោកអ្នកនាងទទួលទានដំណេកគ្រប់គ្រាន់ដែរទេ?

ផលិតដោយ៖ យុទ្ធ ឈាង
រយៈពេល៖ នាទី និងវិនាទី
ប្រភពឯកសារយោង៖ វ៉ិបសាយថ៍របស់វិទ្យុអូស្រ្តាលី

http://www.abc.net.au/health/thepulse/stories/2009/02/26/2489548.htm or http://khmer.radioaustralia.net.au/archives/health/?p=5073

និងលោកស្រីវេជ្ជបណ្ឌិត Janine Young , Channel 9 TV (24-02-2009)

Related រក​មូល​ហេតុ​ឃើញ​ទើប​ការព្យាបាល​មាន​ប្រសិទ្ធ​ភាព http://www.rfi.fr/actukm/articles/109/article_702.asp

Sleep tips and advice

 

Do you like to have a weekend lie-in or a nightcap before going to bed? These habits could actually be harming your sleep.

Relax your mind

  • Simple breathing exercises can help. Breathe, using your abdomen not your chest, through your nose for three seconds, then breathe out for three seconds. Pause for three seconds before breathing in again. Practise this for ten minutes at night (five minutes is better than nothing).
  • Some people find that lavender oil, valerian or other herbs help them to sleep.
  • If you still have problems, you could try massagearomatherapy, or even acupuncture.
  • If you still find yourself tossing and turning, abandon the bedroom and find something enjoyable and absorbing to do. Jigsaws are perfect. Don’t go back to bed until you begin to feel sleepy.

Exercise regularly

  • Regular exercise is a great way to improve your sleep. Just be careful not to do it close to bed time as exercise produces stimulants that stop the brain from relaxing quickly.
  • This being the case, exercising in the morning is an excellent way to wake up the body. Going for a run or doing some aerobics releases stimulants into the body, which perks you up.
  • If you are injured or disabled, you can still benefit from exercise. Check out disability exercise tips.

Create a calm bedroom environment

  • Your bedroom should be for sleep only. Avoid turning it into an entertainment centre with televisions, computers and stereos.
  • Two thirds of British children have a computer, games machine or TV in their bedroom and could be losing out on sleep as a result.

Avoid alcohol

  • It’s fine to have a nightcap, but too much alcohol can make you restless.Alcohol is also a diuretic, which means it encourages you to urinate (never welcomed during the night).
  • Drinking is also more likely to lead to snoring, which can restrict airflow into the lungs. This reduces oxygen in your blood which disturbs your sleep and contributes to your hangover.

Avoid caffeine

  • Caffeine is a stimulant which can stay in your system for many hours. So avoid sources of caffeine such as coffee, chocolate, cola drinks and non-herbal teas.

Watch what you eat

  • Eating a large heavy meal too close to bedtime will interfere with your sleep.
  • Spicy or fatty foods may cause heartburn, which leads to difficulty in falling asleep and discomfort throughout the night.
  • Foods containing tyramine (bacon, cheese, ham, aubergines, pepperoni, raspberries avocado, nuts, soy sauce, red wine) might keep you awake at night. Tyramine causes the release of norepinephrine, a brain stimulant.
  • If you get the munchies close to bedtime, eat something that triggers the hormone serotonin, which makes you sleepy. Carbohydrates such as bread or cereal will do the trick.

Set a regular bedtime and wake up time

  • Create a habit of going to bed and waking up at the same time each day, even on weekends. This helps anchor your body clock to these times. Resisting the urge for a lie-in can pay dividends in alertness.
  • If you feel you haven’t slept well, resist the urge to sleep in longer than normal; getting up on schedule keeps your body in its normal wake-up routine.
  • Remember, even after only four hours, the brain has gained many of the important benefits of sleep.

It’s only natural

  • Most of us have a natural dip in alertness between 2 – 4pm.
  • A 15 minute nap when you’re tired can be a very effective way of staying alert throughout the day. Avoid napping for longer than 20 minutes, after which you will enter deep sleep and feel even worse when you wake up.

See a doctor if your problem continues

  • If you have trouble falling asleep night after night, or if you always feel tired the next day, you might have a sleep disorder. It is advisable to seek more advice from your doctor. Most sleep disorders can be treated effectively.

Source: BBC, sleep tips & advice http://www.bbc.co.uk/science/humanbody/sleep/articles/advicetips.shtml

http://www.sleepcouncil.org.uk/

 

Categories: Health & Life Balance Tags: ,
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: