Home > Business > សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស

សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស


ដោយ ប៉ិច សង្វាវ៉ាន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 18/01/2010 13:51 ម៉ោងសកល

លោក ​គឹម វូឈុង​ដែល​ជា​ប្រធាន​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស ឌេវូ បាន​និពន្ឋ​រឿង​នេះ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ ចំពោះ​យុវជន​កូរ៉េ និង​យុវជន​ក្នុង​ពិភពលោក​ទាំង​មូល។ សៀវភៅ សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស​បង្ហាញ​អំពី​ការត្រិះរិះ​ពិចារណា​ទៅ​លើ​ ព្រឹត្តិការណ៍​បច្ចុប្បន្ន​ដែល​មាន​ជាអាទិ៍​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា​ការងារ និង​មុខ​តំណែង​របស់​ស្រី្ត​ក្នុង​សង្គម​ជាតិ។ល។ ម៉្យាងទៀត សៀវភៅ​នេះ​ក៏​បង្ហាញ​ផង​ដែរ​អំពី​របៀប​ចាត់ចែង​គ្រប់គ្រង​ប្រកប​ដោយ​លក្ខណៈ​ ថ្មី​ទាំងស្រុង​តែ​មាន​ប្រសិទ្ឋភាព។
ប្រាកដ​ណាស់​ថា សៀវភៅ​នេះ​តម្រូវ​ជា​បឋម​ចំពោះ​យុវជន​កូរ៉េ ប៉ុន្តែ​លោក​គឹម វូឈុង​យល់​ថា ទោះ​ជា នៅ​ក្នុង​ប្រទេស​ណា ឬ​កំពស់​វឌ្ឍនភាព​ខុស​គ្នា​ក្នុង ប្រទេស​នីមួយៗ​ក្តី​យុវជន​ណា​ក៏​ត្រូវការ​ដំបូន្មាន​ត្រូវការ​គេ​ជួយ​ណែនាំ​ ផ្លូវ​ដែរ។ គេ​ត្រូវការ​ភាពស្វាហាប់ និង​ថាមពល​ដើម្បី​ប្រឈម​មុខ​តតាំង​នឹង​ស្ថានភាព​អាថ៌​កំបាំង​ក្នុង​ការស្វែង ​រក​ជើង​មេឃ​ថ្មី។ យុវជន​ត្រូវការ​ថែម​ទៀត​នូវ​សេចក្តី​សង្ឃឹម និង​គម្រោងការ​សម្រាប់​អនាគត។ រឹត​តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត យុវជន​មាន​ចំណង់​នឹង​ពង្រីក​ទស្សនៈ​ដ៏​មាន​ផល​ប្រយោជន៍​ក្នុង​ករណី​ទទួល​ខុស ​ត្រូវ​ដើម្បី​ធ្វើ​ឲ្យ​មាន​អនាគត និង​ឲ្យ​ពិភពលោក​ល្អ​ប្រសើរ។ ពុំ​មាន​អ្វី​ដែល​ធ្វើ​ពុំ​បាន​នោះ​ទេ កាល​ណា​បើ គេ​ទុក​ចិត្ត តាំង​ចិត្ត និង​ជឿជាក់។ កាលណា​អ្នក​មាន​ការទុក​ចិត្ត និង​មាន​គំនិត​ប្រាកដ​និយម​នោះ គ្មាន​អ្វី​ជំទាស់​ជា​ឧបសគ្គ​ឡើយ។ មាន​ឱកាស​ច្រើន​ណាស់​ដែល​លាក់​ខ្លួន​បំពួន​អាត្មា​រង់ចាំ​ឲ្យ​អ្នក​រក​ឃើញ​ ប៉ុណ្ណោះ។

យ៉ាងណាមិញ ជីវិត​បើក​ទា្វរ​ចំពោះ៖

– ជន​ណា​ដែល​មាន​គំនិត​ប្រាកដ​និយម

– ជន​ណា​ដែល​មាន​ការ​ទុក​ចិត្ត និង​ជំនឿ

– ជន​ណា​ដែល​ចេះ​ជំនះ​ឆាក​ជីវិត​យ៉ាង​ស្វាហាប់។

លោក ​គឹម វូឈុង​មាន​ដើម​កំណើត​ក្រីក្រ​គ្មាន​ទ្រព្យ​ទេ ប៉ុន្តែ លោក​មាន​ការស្រមៃ មាន​គំនិត​គិត​គូរ មាន​ការតាំងចិត្ត​យ៉ាង​មោះមុត​ដោយ​ជឿជាក់ គួបផ្សំ និង​គំនិត​សុទិដ្ឋនិយម។ល។ លោក​ក៏​បាន​ក្លាយ​ទៅ​ជា​សហគ្រិន​ចំណាន​មួយ​រូប​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង។ សៀវភៅ​របស់​លោក​ជា​មេរៀន​ជីវិត​ដ៏​ល្អ​ពិតៗ​ដែល​លោក​គឹម ខូវនី អតីត​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​ពាណិជ្ជសាស្ត្រ នៅ​ទីក្រុង​ភ្នំពេញ​បាន​ពេញចិត្ត​ប្រែសម្រួល​ជា​ភាសា​ខ្មែរ បន្ទាប់​ពី​សៀវ​ភៅ​នេះ​បាន​ប្រែ​ជា​ភាសា​អន្តរជាតិ​រួច​ទៅ​ហើយ។

Source: RFI France http://www.rfi.fr/actukm/articles/121/article_4270.asp

Categories: Business Tags:
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: