Home > Taxation > ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​នឹង​ត្រូវ​អនុវត្ត​តឹងរ៉ឹង​នៅ​ឆ្នាំ​ក្រោយ (2010)

ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​នឹង​ត្រូវ​អនុវត្ត​តឹងរ៉ឹង​នៅ​ឆ្នាំ​ក្រោយ (2010)


(For your information only)

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  29/11/2009 10:52 ម៉ោងសកល

ប្រជាជន និង​អង្គការ​សង្គម​ស៊ីវិល​ប្រតិកម្ម​ទៅ​នឹង​ការតម្លើង​ពន្ធ និង​ការបង្កើត​ពន្ធ​ថ្មី​នៅ​ឆ្នាំ ២០១០​ខាង​មុខ​នេះ។ ពន្ធ​ទាំង​នោះ​ជារួម​មាន ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន។

វិធានការបង់​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​នឹង​ចាប់​ផ្តើម​អនុវត្ត​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ចាប់​ពី​ឆ្នាំ ២០១០​ខាង​មុខ​នេះហើយ។

លោក ​ជាម យៀប​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ជាតិ​បាន​និយាយ​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​ទី ២៨​ខែ វិច្ឆិកា​នេះ​ថា ច្បាប់​ដែល​ចែង​អំពី​ការដក​ពន្ធ​លើ​ប្រាក់ខែ​បាន​ចូល​ជា​ធរមាន​តាំង​ពី​ ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការអនុវត្តន៍​ជាក់ស្តែង​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​ពិត​ប្រាកដ​នៅ ​ឡើយ​ទេ នាពេល​កន្លង​មក។ ដូច្នេះ ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ ការអនុវត្តន៍​ត្រូវ​តែ​មាន​ប្រសិទ្ធិភាព​ជាង​មុន។

មន្ត្រី​រាជការ មន្រ្តី​អង្គការ និង​បុគ្គលិក​ក្រុមហ៊ុន​ដែល​មាន​ប្រាក់ខែ​លើស​ពី ៥០​ម៉ឺន​រៀល ឬ​លើស​ពី ១២០​ដុល្លារ​ឡើង​ទៅ​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ ប៉ុន្តែ​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ នៅ​មិន​ទាន់​រក​បាន​ការបំភ្លឺ​ជុំវិញ​អត្រា​បង់ពន្ធ​នៅ​ឡើយ​ទេ។

ការបង់ពន្ធ ​លើ​ប្រាក់​បៀវត្សរ៍ វា​ជា​រឿង​មួយ ប៉ុន្តែ​ប្រជាជន​ខ្មែរ​នៅ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ផ្សេង​ទៀត​សម្រាប់​ ឆ្នាំ ២០១០​ខាង​មុខ​នេះ។ ច្បាប់​ថវិកា​ថ្មី​សម្រាប់​ឆ្នាំ ២០១០​ដែល​ត្រូវ​ពិភាក្សា​នៅ​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខនេះ​បាន​ចែង​អំពី​ ការយក​ពន្ធ​លើ​អចលន​ទ្រព្យ។ ផ្ទះ អគារ និង​សំណង់​ផ្សេងៗ​ដែល​សង់​ភ្ជាប់​នឹង​ដី​មាន​តម្លៃ​លើស​ពី ២៥០០០​ដុល្លារ​ត្រូវ​បង់ពន្ធ ០,១​ភាគរយ​ប្រចាំ​ឆ្នាំ។ ប៉ុន្តែ​ច្បាប់​ថវិកា​ឆ្នាំ ២០១០​បាន​ចែង​ច្បាស់​ថា អចលនទ្រព្យ​ជា​ដី​កសិកម្ម​មិន​យក​ពន្ធ​ទេ។

ក្រៅ​អំពី​ពន្ធ​លើ​ អចលនទ្រព្យ និង​ពន្ធ​លើ​ប្រាក់​ប្រៀវត្សរ៍ រាជរដ្ឋាភិបាល​នៅ​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ ២០១០​បាន​សម្រេច​ដំឡើង​ពន្ធ​ផ្លូវ​លើ​យានយន្ត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ សម្រាប់​រថយន្ត​ខ្លះ ពន្ធ​ផ្លូវ​ត្រូវ​កើន​ឡើង​ជាង ១០​ដង។

លោក​ជាម យៀប​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ជាតិ​បាន​ពន្យល់​ថា ការរឹត​បន្តឹង​ពន្ធ​នៅ​ពេល​នេះ​គឺ ដោយសារ​ប្រទេស​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច។

អង្គការ ​សង្គម​ស៊ីវិល និង​ប្រជាជន​សាមញ្ញ​មួយ​ចំនួន​ប្រតិកម្ម​ទៅ​នឹង​នយោបាយ​ពន្ធ​ថ្មី​នេះ។ លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ប្រតិកម្ម​នៅ​ថ្ងៃ​នេះ​ថា ការតម្រូវ​អោយ​បង់​ពន្ធ គឺ​ជា​គោលការណ៍​ល្អ ប៉ុន្តែ សម្រាប់​ដំណាក់​កាល​នេះ រដ្ឋ​ត្រូវ​លុប​បំបាត់​ការចាយ​វាយ​ខ្ជះខ្ជាយ និង​លុប​បំបាត់​អំពើ​ពុករលួយ​ជាមុន​សិន មុន​នឹង​ជំរិត​ពន្ធ​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ។

លោក​ជា មុន្នី​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និយាយ​ថា ការប្រមូល​ពន្ធ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ លោក​ព្រមាន​ទុក​ជា​មុន​ថា ពន្ធ​នេះ​មិន​ត្រូវ​អនុវត្ត​តែ​ទៅ​លើ​ប្រជាជន​ទន់​ខ្សោយ​នោះ​ទេ រីឯ​អ្នកមាន​អំណាច​រួច​ខ្លួន​រហូត។

លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូប​ង្រៀន​ឯករាជ្យ​កម្ពុជា និង​ប្រជាជន​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​នៅ​ថ្ងៃ​នេះ​បាន​និយាយ​ថា រដ្ឋាភិបាល​មិនគួរ​ចាប់ផ្តើម​យក​ពន្ធ​ព្រមគ្នា​នៅ​ពេល​នេះ​ទេ ពីព្រោះ​ទាំង​ប្រជាពល​រដ្ឋ​ធម្មតា ទាំង​អ្នករកស៊ី​កំពុង​ទទួល​រងផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច។ ដូច្នេ ការយក​ពន្ធ​នៅ​ពេល​នេះ​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ​កាន់​តែ​លំបាក​លំបិន ​ថែម​ទៀត៕

Source: Radio France International (Khmer). November 11th, 2009. ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​នឹង​ត្រូវ​អនុវត្ត​តឹងរ៉ឹង​នៅ​ឆ្នាំ​ក្រោយ. Retrieved December 2nd, 2009 from http://www.rfi.fr/actukm/articles/119/article_3771.asp

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: